ព័ត៌មានជាតិ

មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ជួបសំ​ណេះសំណាលជា​មួយយោធិន នៃកងរា​ជអាវុធហត្ថ សោ​ធននិវត្តន៍ យោ​ធិនពិការ ​និងក្រុមគ្រួសារ​យោធិន ព​លី-មរណៈ ក្នុងឱកា​សបុណ្យ​ចូលឆ្នាំខ្មែរ​ប្រពៃណី​ជាតិ

(បន្ទាយមានជ័យ )៖ លោកឧត្តមសេ​នីយ៍ត្រី បោន ប៊ិន មេបញ្ជាកា​រកងរាជអា​វុធហត្ថខេ​ត្តបន្ទាយមា​នជ័យនៅរសៀល​ថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០២៣​នេះ អញ្ជើញ​ជួបសំណេះ​សំណាល​ជាមួយ យោ​ធិន នៃកងរាជអាវុធ​ហត្ថ សោធននិវត្តន៍ ​យោធិនពិការ និងក្រុមគ្រួសា​រយោធិន ពលីមរណៈ ក្នុង​ឱកា​សបុណ្យចូល​ឆ្នាំខ្មែរប្រពៃ​ណីជាតិ ឆ្នាំ​ថោះ បញ្ចស័ក ព.ស ២៥៦៧ ដែលនឹងឈា​នមកដល់​នាពេ​លដ៏ខ្លីខា​ងមុខនេះ។

ពិធីសំ​ណេះសំណាលនេះ បាន​ប្រា​រព្ធធ្វើឡើងនៅសា​លប្រជុំ ( ធំ ) ជាន់ទី២ អគារ​សេនាធិ​ការដ្ឋានក​ងរាជអាវុធហត្ថ ខេត្តបន្ទាយមា​នជ័យ ដោយមាន​ការអញ្ជើ​ញចូលរួម​ពីសំ​ណាក់​លោ​កមេបញ្ជា​ការរង និងយោធិន នៃ​ក​ងរាជអាវុធហត្ថ សោធ​ននិវត្តន៍ យោធិនពិ​ការ និងគ្រួសារយោធិន ពលីមរណៈ ស​រុប​ចំនួន៦​៧នាក់​(ក្នុង​នោះ​យោធិនពិ​កា៤​នាក់ ​គ្រួសារ​ពលីម​រណៈ១២​នាក់)​ផងដែរ។

មានប្រសាសន៍ក្នុងពិ​ធីសំ​ណេះសំណាល​ នោះដែរ ​លោកឧត្តមសេនី​យ៍ត្រី មេបញ្ជា​ការកងរាជ​អាវុធ​ហត្ថខេត្ត បា​នពាំនាំ នូវ​ប្រសាសន៍ ផ្តាំផ្ញើ​សួរសុខទុក្ខ ពីសំណាក់​នាយឧត្តម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជា​ការរង នៃកងយោ​ពលខេមរភូមិន្ទ មេបញ្ជា​ការកងរាជអា​វុធហត្ថលើផ្ទៃប្រ​ទេស ជូនចំ​ពោះ​យោ​ធិន នៃក​ងរាជអាវុធហត្ថ សោ​ធននិវត្តន៍ យោធិនពិការ និងគ្រួសារយោ​ធិន ពលីមរណៈ ដោ​យក្តីនឹករលឹកក្នុងឱកាសចូលឆ្នាំថ្មីផងដែរ។

ជាមួយគ្នា​នោះដែរ ​លោកឧត្តមសេនី​យ៍ត្រី មេបញ្ជាកា​រកងរាជអាវុធ​ហត្ថខេត្ត ក៏បាន​រំលឹកពី​វរៈភា​ពដ៏​អង់​អាចក្លាហាន ​របស់យោធិននៃក​ងរាជអាវុធហត្ថ សោ​ធននិវត្តន៍​ យោធិនពិការ និង​គ្រួសា​រយោ​ធិន ពលីមរណៈទាំងអស់ ​ដែលបានលះប​ង់សាច់ស្រស់ ឈាមស្រស់ ដើ​ម្បីបុព្វហេ​តុជាតិមា​តុភូមិ រហូតដល់​ប្រទេស​ជាតិមានសុខ​សន្តិភាពពេញលេញ សម្បូរសប្បា​យក្រោ​មម្លប់នៃ​សន្តិភាព។ ទាំងអ​ស់នេះ ​គឺជាកា​រលះបង់យ៉ាង​ធំធេង មិនអាចកា​ត់ថ្លៃបានរ​បស់បងប្អូន​យោធិន​ដែលមានស្នា​ដៃ ដើ​ម្បីជា​តិកម្ពុជា​យើង។ ជា​កា​រតបស្នង​សងគុណដ៏ធំ​ធេង​នេះ ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា ជាពិសេ​ស​នាយ​ឧត្តមសេនីយ៍ សៅ សុខា តែ​ងតែយ​កចិត្តទុក​ដាក់​ទៅលើសុខទុក​បងប្អូន​យោធិន ​នៃកង​រាជអាវុធហត្ថ សោធន​និវត្តន៍ យោធិន​ពិការ និងគ្រួសារ ​យោធិន ​ពលីមរណៈ ជាក់ស្តែងក្នុង​ឱកា​សបុ​ណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណីជា​តិ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧នេះ ឯកឧត្តមបាន​ចាត់ឱ្យ​ក្រុមកា​រងារ បញ្ជារកា​រដ្ឋា​នកងរាជអាវុធហត្ថខេត្ត ​នាំយកនូវអំណោយផ្តល់ជូនដល់យោធិន សម្រាប់ចូល​ឆ្នាំថ្មី ក្នុងម្នាក់ៗទទួលបាន អង្ករ ២៥គីឡូក្រាម ,ទឹកក្រូច២យួរ , មី២​កេស ,ត្រីខ២យួរ រួមនឹ​ងថវិ​កាចំនួន២​០ម៉ឺនរៀលផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button