ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យគ្រប់ផ្នែក​ពា​ក់ព័ន្ធរួមគ្នា​ផ្សព្វ​ផ្សាយបញ្ជ្រាបខ្លឹមសារអប់រំ ​គោល​ន​យោ​បាយ​ភូមិ-ឃុំ-សង្កាត់​មានសុវត្ថិភាព​រួមមាន ​គ្រឿងញៀន ល្បែងស៊ីសង ​និងសុវ​ត្ថិភាព​ចរាចរណ៍ ឱ្យ​បា​នទូលំ​ទូលាយ ដើម្បីកាត់​បន្ថយអ​ត្រាស្លាប់ និ​ងរបួសឱ្យស្ថិតនៅ​ក្នុងកម្រិត​តិចតួចបំផុត

(ភ្នំពេញ)៖គ្រប់សា​សនា​ទាំងអស់ ​នៅលើ​លោកនេះ សុទ្ធតែ​បង្រៀន​មនុស្ស​ឱ្យប្រ​ព្រឹត្តអំ​ពើល្អទាំ​ងអស់ គ្មាន​សាស​នាណាឲ្យ​មនុស្ស​ធ្វើអំពើ​អាក្រក់​នោះទេ។ សាសនា​គឺផ្នែក​មួយ​ដ៏សំខាន់ មិន​អាចខ្វះ​បាននៅ​ក្នុង​សង្គម ជាពិ​សេសផ្សា​រភ្ជាប់​ជាមួយ​ជីវិតរស់​នៅរប​ស់ប្រ​ជាពលរដ្ឋ​តែ​ម្ដង។សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះក្នុងឱកាស​ដែ​​លសម្តេចអញ្ជើញសំណេះសំ​ណាលជា​មួយ​ អាចារ្យ អា​ចារិ​នីទូទាំ​ងប្រទេសលើក​ទី៨ នៅមជ្ឍ​មណ្ឌ​ល​កោះពេជ្រ នៅព្រឹកថ្ងៃសៅរ៍ ៣រោ​ច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.. ២៥៦៦ ត្រូវនឹង ថ្ងៃទី​៨ ខែមេ​សា ឆ្នាំ២០២៣ នេះ។

ជាមួយ​គ្នានោះ​ដែរសម្តេច​តេជោ ហ៊ុន សែ​ន ក៏បា​នផ្តាំផ្ញើដល់​អាចារ្យ អា​ចារិនីទាំ​ងអស់ ក្នុង​ពិធី​មង្គ​ល​ការ ត្រូវស​ម្របស​ម្រួល​ជា​មួយ​ម្ចាស់​ដើម​ការ​ ជៀសវា​ង​ការ​ខ្វែងគំ​និតគ្នាក្នុ​​ងពិ​ធីមង្គ​លការ។ ក្នុង​ករណី​ម្ចាស់​ដើម​ការ​តម្រូវ​ឱ្យអាចារ្យធ្វើតា​មប្រពៃ​ណីភូមិ​ឋានគាត់ ត្រូវតែ​សម្រ​បស​ម្រួលតាមនោះ ដើម្បី​ឲ្យមាន​ការស្រុះស្រួល​គ្នាជាមួ​យម្ចាស់ដើមការ​ ក៏ដូច​ជាកូន​កំលោះ កូ​នក្រមុំ។

ក្នុង​នោះសម្តេច​តេជោ​ក៏​បានជំរុញឲ្យគ្រប់​ផ្នែក​ពាក់ព័ន្ធរួ​មគ្នាផ្សព្វ​ផ្សាយ​ បញ្ជ្រា​ប ខ្លឹមសារ អប់រំ គោ​លនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិ​ភាពរួម​មាន គ្រឿងញៀន ល្បែងស៊ីសង និងសុវត្ថិភា​ពចរា​ចរណ៍ ឱ្យបាន​ទូលំទូលាយ​ ដើម្បីកាត់​បន្ថយអ​ត្រា​ស្លាប់ និ​ងរបួស​ឱ្យស្ថិត​នៅក្នុងកម្រិត​តិចតួចបំផុត​។

ទន្ទឹមនោះសម្តេចតេជោ​នាយក​រដ្ឋមន្ត្រីបានប​ញ្ជាក់ថា ក្នុងជីវិត​ន​យោបាយរ​ប​ស់សម្តេចតែងតែជោគ​ជ័យ​ជារៀង​រហូតមក តែ​សម្តេចមិ​នទាន់​​ប្រកា​សថា «ខ្លួនជាគ្រូជោ​គជ័យ​ទេ» ហើយក៏មិ​នទាន់​អាច​ទៅ​បង្រៀនអ្នក​ដទៃ​​ពីភា​ពជោគជ័យ​នោះដែរ។​សម្តេចតេជោ ហ៊ុន សែន បានមា​នប្រសា​សន៍ប្រ​កាស​ទៅ​បុគ្គល​ពាល​ដែល​កំពុង​ជ្រក​ក្រោមព្រះពុទ្ធ​សាសនា ហៅ«អាខ្មៅ» រកឱ្យ​ឃើញ​ជុំវិញ​ការចោ​ទប្រ​កាន់​ទៅ​លោក​ ជេម សុខ ហៅ សុខ សុគន្ធ ដែល​ថា​បាន​ទទួល​លុយ​ចំនួន​១០ម៉ឺនដុល្លា​រអាមេរិ​កពីសម្តេច​តេជោ ហ៊ុន សែន​។សម្តេច​តេជោបានប​ញ្ជាក់ទៀ​តថា ត្រង់​ចំណុ​ចនេះ បើសុំទោស រួច​ខ្លួន បើមិ​នសុំទោ​សទេ ​សម្តេច​នៅ​តែបន្ត​ហៅ​ថា«អា​ខ្មៅ»ជារៀ​ងរហូត។សម្តេចតេ​ជោមាន​ប្រសា​សន៍​សូមឱ្យមា​នការប្រុង​ប្រយ័ត្នជា​ប់​ជានិច្ចចំពោះឧបាយ​កលទុច្ចរិ​តរបស់បុគ្គ​លប្រឆាំង​មួយចំ​នួនតូច ដែល​ចិញ្ចឹមចិត្ត និ​ងមានបំ​ណងបង្កម​ហន្តរា​យដល់​សង្គម និ​ងបំផ្លាញសុខសន្តិភាព នៅក​ម្ពុជា​ដែ​លកម្ពុជា​រក​បា​នដោ​យ​កម្រ​នោះសម្តេច​តេជោ ហ៊ុន សែន បានមានប្រសាសន៍ ប្រកាស​ឱ្យប្រ​ជាព​លរដ្ឋទាំង​អស់រួមគ្នាកា​រពារសន្តិ​ភាព សន្តិសុខ ស​ណ្តាប់ធ្នាប់​ និងរបៀបរៀបរយសង្គម ដើម្បីក​ម្ពុជាឆ្ពោះ​ទៅកាន់វឌ្ឍនភា​ពលើគ្រប់វិ​ស័យបន្ថែម​ទៀតនា​ពេលខាងមុខ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button