រថយន្តបាឡែន បុកម៉ូតូកង់បីឥណ្ឌា រួចគៀម៉ូតូទ្រីមសង់ បណ្តាលឲ្យស្ត្រីម្នាក់គៀបជាប់នឹងកង់បីឥណ្ឌា នឹង៤នាក់ទៀតរបួសធ្ងន់ ដឹកបញ្ចូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ)៖ស្ត្រី១នាក់បានគៀបជាប់ទៅនឹងម៉ូតូកង់បីឥណ្ឌា នឹង៤នាក់ទៀតរបួសធ្ងន់ ដឹកបញ្ចូនទៅសង្គ្រោះនៅឯមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តម៉ាកCAMRYបាឡែន បានបុកម៉ូតូកង់បីឥណ្ឌា រួចគៀម៉ូតូទ្រីមសង នៅលើបណ្តោយផ្លូវជាតិលេខ៥ ជិតស្តុបផ្សារកណ្តាល ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ក្រោយពីកើតហេតុភ្លាមកម្លាំងនគរបាលផែនចរាចរណ៍នៃអធិការនគរបាលក្រុងប៉ោយប៉ែត បានចុះជួយអន្តរាគម ដោយហៅរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះចំនួន៤នាក់ ក្នុងនោះមានតៃកុងម៉ូតូកង់បី និងអ្នកដំណើរ ២នាក់ ព្រមទាំងម្ចាក់ម៉ូតូទ្រីមសង់ ១នាក់ផងដែរ យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ រីឯស្ត្រីម្នាក់គៀបជាប់នឹងម៉ូតូកងបីកម្លាំសមត្ថកិច្ច និងប្រជាពលរដ្ឋជួយសង្គ្រោះដោយធ្វើការគាស់ចេញ និងធ្វើការវាស់វែងតាមជំនាញនៅកន្លែងកើតហេតុ ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តម៉ាកCAMRYបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2AJ-5638 បើកបរដោយបុរសជនជាតិឥណ្ឌូនេស៊ី មិនដឹងថាបើកបរមកពីណានោះទេ ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែបុកម៉ូតូកង់បី ពាក់ស្លាកលេខ ភ្នំពេញ 1JY–0230បើកបរក្នុងទិសដៅពីកើតទៅលិច យ៉ាងពេញទំហឹង រួចក៏បន្តគៀម៉ូតូទ្រីមសង់ពាក់ស្លាកលេខ បាត់ដំបង 1AG-1466 ទើបបណ្តាលឲ្យមានអ្នករងរបួសធ្ងន់ តែមិនមានអ្នកបាត់បង់ជីវិតនោះទេ។
អ្នកបើកបររថយន្តម៉ាកCAMRYបាឡែន ដោយគេដឹងថាជាជនជាតិឥណ្ឌូនេស៊ី បើកបរបង្កឲ្យមានមនុស្សគ្រោះថ្នាក់ ក្រោយពីកើតហេតុកម្លាំងនគរបាលក្រុងបាននាំខ្លួនទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុង ។ចំណែកមធ្យោបាយពាក់ព័ន្ធកម្លាំងនគរបាលបាននាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រងចាំដោះស្រាយគ្នាជាក្រោយផងដែរ៕