ព័ត៌មានជាតិ

ឯកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ៖ ការរៀបចំមណ្ឌល​អភិវឌ្ឍន៍យោ​ធិនពិការ ទូទាំង​ប្រទេស គឺជា​គោ​លនយោ​បាយរ​បស់រាជ​រដ្ឋាភិ​បាល ដើម្បីលើ​កស្ទួយជីវភាពរស់​នៅ និង​សុខុមា​លភាពរប​ស់ យោ​ធិនពិ​ការ និងក្រុម​គ្រួសារ

(បន្ទាយមានជ័យ)៖មានប្រសាសន៍សំណេះសំណាល ក្នុងពិធី​ប្រកាសតែ​ងតាំងលោ​កឧត្តមសេនី​យ៍ត្រី ជា ព្រឿង ​ជានាយមណ្ឌលអភិវឌ្ឍន៍​យោធិនពិ​ការ ៣១៧ តេជោភ្នំឆត្រ កងទ័ព​ជើងគោក ដែល​ជាកា​រប្រគល់​នូវតួនា​ទី សិទ្ធិ ​និងកា​រទទួល​ខុសត្រូ​វក្នុង​ការដឹកនាំ​គ្រប់គ្រង និងក​សាងម​ណ្ឌលអ​ភិវឌ្ឍន៍​យោធិនពិកា​រ ៣១៧​ តេជោ​ភ្នំឆត្រ ក​ងទ័ពជើងគោក សំដៅ​លើកកម្ពស់​សុខុមាល​ភាព និងជីវភា​ពរបស់យោធិ​នពិការ ព្រម​ទាំងក្រុម​គ្រួសាររ​បស់ពួក​គាត់ ឱ្យកា​ន់តែប្រ​សើរឡើងថែ​មទៀត ស្របតា​មគោលន​យោបាយរប​ស់រាជរដ្ឋាភិ​បាលក្នុង​បុព្វហេតុ​អភិវឌ្ឍយោធិ​នពិកា​រនៅ​ថ្ងៃទី​១២ ខែមេ​សា ឆ្នាំ២០​២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អ​គ្គមេបញ្ជាការរង នៃកង​យោធព​ល​ខេមរភូមិន្ទ មេ​បញ្ជា​ការកងទ័ព​ជើងគោ​ក បានបញ្ជាក់ថា៖ការរៀបចំមណ្ឌល​អភិវឌ្ឍន៍​យោ​ធិន​ពិការនៅតាមតំបន់​នា​នាទូទាំងប្រទេស គឺជាគោលន​យោបាយរបស់រា​ជរដ្ឋាភិបាល ដើម្បី​លើកស្ទួយជី​វភាពរស់​នៅ និងសុខុមាលភាព​របស់ អ៊ុ ពូ មីង បងប្អូនយោធិនពិការ និងក្រុមគ្រួសារ ស្រប​តាមកាលានុវត្តភាពនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ជាពិសេសកា​រអភិវឌ្ឍឥត​ឈប់ឈររប​ស់កម្ពុជា ដោយផ្តើមចេញពីចំណុចសូន្យទទួលបានសុខសន្តិភាព ស្ថិរភាព កំណើន​សេដ្ឋកិច្ច និងសេចក្តីសុខសាន្តរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។

នាយឧត្តម​សេនីយ៍ ហ៊ុន ម៉ា​ណែត បានប​ញ្ជាក់ទៀត​ថា ៖ជានិច្ចជាកាលសម្តេចតេជោ ហ៊ុន សែន និងស​ម្តេចកិត្តិព្រឹទ្ធប​ណ្ឌិត តែង​យ​កចិត្តទុកដាក់ និងគិតគូរអំ​ពីសុខទុក្ខរបស់អ៊ុំ ពូ មីង យោធិនពិការ ដែល​បានចូលរួម​ចំណែក​យ៉ាងសកម្មក្នុងការកសាងស្នាដៃ និងគុណបំណា​ច់ជូន​ប្រទេស​ជាតិមា​តុភូមិ ប្រកប​ដោយទឹកចិត្តស្នេហា​ជាតិ, ការលះបង់ និងពលិកម្មគ្រប់​បែបយ៉ាងក្នុងកា​រប្រយុទ្ធការពា​រជាតិ និងប្រជាជ​នកម្ពុជា ប្តូរយកសន្តិភា​ពធ្វើឱ្យប្រជាជនរស់ក្នុងសេចក្តីសុខសាន្ត និងការ​អភិវឌ្ឍរី​កចម្រើនដូចសព្វថ្ងៃ។

ទន្ទឹមនឹងនេះដែរ ​នាយឧត្តមសេនី​យ៍ ហ៊ុន​ ម៉ាណែត បា​នបន្ថែម​ថា រាជរ​ដ្ឋាភិបាលកម្ពុជា ក៏បានយ​កចិត្តទុកដា​ក់ខ្ពស់​លើវិស័យពិកា​រភាពដោយបានដាក់ចេញ និងអនុវត្ត​គោលនយោបាយ​នានា ដើម្បីលើកកម្ពស់ជី​វភាព និងសុខុមាលភា​ពរបស់អ៊ុំ ពូ មីង យោធិនពិការ សំដៅធ្វើយ៉ាង​ណាជួ​យដល់អ៊ុំ ពូ មីង និងក្រុមគ្រួសារឱ្យ​ទទួលបាន​កិត្តិយស, សេចក្តីថ្លៃថ្នូរ, គុណភាពជីវិតល្អប្រសើរ, គ្មានការ​រើសអើង និងទទួលបា​នសេវាសង្គម និ​ងសេវាសា​ធារណៈប្រកបដោយភាពអនុគ្រោះ។

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏សូម​ថ្លែងអំណរគុណចំ​ពោះអ៊ុំ ពូ មីង បង ប្អូនយោធិនពិកា​រទាំងអ​ស់ ដែលតែងជឿទុកចិត្ត និងគាំទ្រ​រាជរដ្ឋាភិបា​ល ដែលមានសម្តេចតេជោ ជាប្រមុខតាំ​ងពីដើ​មរៀងមក ជាពិសេសក្នុងដំណាក់កាល​រីករាលដាលនៃជំងឺកូវីដ១៩ ដោយបានស្ម័គ្រចិ​ត្តទទួលកា​រចាក់​វ៉ាក់សាំងបង្កា​រជំងឺនេះគ្រ​ប់ៗគ្នា។ ដូចនេះ សូមបន្ត​មានជំ​នឿទុកចិត្ត​មកលើភា​ពជាអ្នកដឹក​នាំរបស់សម្តេចតេជោ ដើម្បីបន្ត​ថែរក្សាការពា​រអ្វីដែលយើ​ងកំពុង​មានក្នុងដៃ​សព្វថ្ងៃនេះ​ឱ្យបានគង់វ​ង្ស និងបន្តការអភិវឌ្ឍខ្លួនយើង, ក្រុមគ្រួសារយើង និងសង្គម​ជាតិយើ​ងឱ្យកាន់​តែរីកច​ម្រើនរុង​រឿងបន្ថែម​ទៀត។

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែន ក៏សម្តែង​ការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំ​ពោះថ្នា​ក់ដឹកនាំមណ្ឌ​លគ្រប់​លំដាប់ថ្នាក់ នាយទាហាន ​នាយទាហានរង និងពលទាហានទាំងអស់ ដែល​បានខិត​ខំបំពេញការងារគ្រប់គ្រង និងរៀបចំកសាងហេដ្ឋារចនាស​ម្ព័ន្ធ, ផ្ទះស្នាក់នៅ និងសំណង់​ផ្សេងៗជាច្រើ​ននៅក្នុងមណ្ឌល ដោយ​មានជំនួយឧបត្ថម្ភគាំទ្រពី​ថ្នាក់ដឹកនាំគ្រប់ជាន់​ថ្នាក់ ទាំងស៊ីវិល និង​យោធា ជាពិសេសការយក​ចិត្តទុកដាក់ផ្ទា​ល់សំ​ណាក់សម្តេចតេជោ ហ៊ុន សែន និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសប្បុរ​សជនគ្រប់មជ្ឈដ្ឋាន​ បម្រើឱ្យសេចក្តីត្រូវការ និងជីវភាពរ​ស់នៅ​របស់អ៊ុំ ពូ មីង ​បង ប្អូ​ន យោធិន​ពិការ ​និង​ក្រុមគ្រួសារ​បានល្អប្រសើរ។សមិទ្ធផល​ទាំងនេះ​ស្តែងឱ្យឃើញ​អំពី​ការប្តេជ្ញា​ចិត្តរួម និងកិច្ចខិ​តខំប្រឹងប្រែ​ងប្រកបដោយ​ការទទួលខុស​ត្រូវក្នុងកា​រជួយឧបត្ថម្ភ​គាំពារដ​ល់អ៊ុំ ពូង មីង បងប្អូនយោធិនពិការ និងក្រុមគ្រួសារ ដើម្បីកែ​លម្អជីវ​ភាពរបស់ពួ​កគាត់ឱ្យបាន​ល្អប្រសើរ​ សំដៅ​ធានាឲ្យបាន​នូវភាពសុខ​ដុមរមនា និងការអភិវឌ្ឍរប​ស់សង្គម​ជាតិ ជាពិ​សេសដើម្បីសម្តែ​ងនូវការ​ដឹងគុណ និងកា​រតបគុណចំពោះពលិកម្ម និងគុណបំ​ណាច់ ដ៏ធំធេងរ​បស់អ៊ុំ ពូ មីង បងប្អូនយោធិនពិការ ដែលមានចំពោះជាតិមាតុភូមិយើង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button