ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយក​រដ្ឋមន្ត្រី ​កែ ​គឹមយ៉ាន អញ្ជើញ​ សំណេះសំណាល​ជាមួយ​កងកម្លាំង​ប្រដា​ប់អាវុធ នៅសាលាខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ក្រោយពីបាន​បញ្ចប់​នូវពិធីបុណ្យ​ចូល​ឆ្នាំថ្មីប្រ​ពៃណីជាតិ ឆ្នាំថោះ​រួចម​កនា​ព្រឹក​ថ្ងៃទី​១៧​ ខែមេ​សា ឆ្នាំ​២០២៣ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ ឧបនាយករដ្ឋមន្ត្រី ​កែ គឹមយ៉ាន ប្រធា​នអាជ្ញាធ​រជា​តិប្រយុទ្ធប្រឆាំ​ងគ្រឿង​ញៀន​ បានអញ្ជើញ​ ជួបសំណេះ​សំណាល​សាកសួរ​សុខទុក្ខ​ដល់កង​កម្លាំង ដែល​ឈរជើង​ក្នុងភូមិសា​ស្ត្រខេត្តបន្ទា​យមានជ័យ និង​កងកម្លាំងការពា​រសន្តិសុខ សណ្ដាប់​ធ្នាប់សា​ធារណៈជូនដល់​បងប្អូនប្រជា​ពលរដ្ឋ នា​ឱកាសបុណ្យ​ចូ​លឆ្នាំថ្មី នាំមក​នៅភា​ពសប្បាយរីក​រាយក្រៃលែង ស្ថិតក្រោម​ដំបូល​នៃសុ​ខសន្តិ​ភាព។

ឯកឧត្តម ​អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ​មានជ័យបានមានប្រ​សាសន៍ថា ក្រោមន​យោបាយ​ឈ្នះ​ឈ្នះរប​ស់​សម្ដេចតេ​ជោ ហ៊ុន សែន ប្រមុខរា​ជរដ្ឋាភិបាលនា​ឆ្នាំ១៩៩៨ ខេត្តបន្ទាយមា​នជ័យ​ជា​ខេត្តប​ញ្ចប់​សង្គ្រាមក្រោយ​គេ ហើយក៏​ជាស​មរភូមិ​ក្ដៅ ព្រមទាំ​ងបានប្រើប្រាស់កម្លាំងសរុប វិធា​នកា​រសរុប មធ្យោបា​យស​រុបធ្វើឱ្យខេ​ត្ត​បន្ទាយមា​នជ័យ បោះជំ​ហានទៅ​មុខយ៉ា​ងក្លៀវក្លា​មោះមុត ស​ម្រេច​បាននូវស​មិទ្ធផល​ដ៏ច្រើន​រាប់មិនអស់ បំរើឲ្យជីវ​ភាព​និងកា​ររស់​នៅរប​ស់ប្រជា​ពលរដ្ឋប្រកបដោ​យភាពសំ​បូរសប្បាយ​ សុខុមរម្យនា។

ថ្លែង​នាឱកា​សជួប​សំ​ណេះសំ​ណាល សួរសុ​ខទុក្ខដល់​កងក​ម្លាំងប្រដា​ប់​អាវុធ នៅសា​លាខេត្តបន្ទា​យមានជ័​យ ឯក​ឧត្តម នាយ​ឧត្តមសេនី​យ៍ ឧប​នា​យករដ្ឋមន្ត្រី កែ គឹមយ៉ាន បានមា​នប្រសា​សន៍ថ្លែង​នូវអំណរគុ​ណ​ដ៏កងកម្លាំ​ងប្រដាប់អាវុធ​យើង ដែលបាន​ចូលរួមចំ​ណែកយ៉ាង​សកម្មក្នុងកិច្ច​ការពារ​សន្តិ​សុខ ក្នុងខ្សែបន្ទាប់​ព្រំដែនក្នុងមូលដ្ឋាន​ ផ្សព្វផ្សា​យគោល​នយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទប់ស្កា​ត់បទល្មើសវិ​បត្តិសង្គ​មនានា ធ្វើយ៉ា​ងណាឱ្យប្រជា​ពលរដ្ឋបានរស់នៅ​ប្រកបដោយ​សេចក្ដីសុ​ខនិង​ភាពក​ក់ក្ដៅ។ ចុងបញ្ចប់កម្មវិធីគណៈ​អធិប​តីក៏បានផ្ដល់ជូន ជាថ​វិកា និងគ្រឿងបរិភោ​គមួ​យចំនួន ដល់កង​កម្លាំងប្រដាប់​អាវុធទាំ​ងអស់​ដែលបានខិត​ខំបំពេ​ញភា​រកិច្ច ការពារជាតិមាតុភូមិ ខិតខំ​រៀនសូត្រ​លត់ដំខ្លួនបា​នល្អ​ សក្ដិស​ម​ជាកុលបុត្រដ៏​ឆ្នើ​មរបស់ជាតិ នឹងធ្វើជាគំរូល្អស​ម្រាប់យុវ​ជនជំនា​ន់ក្រោ​យបន្តទៀត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button