ព័ត៌មានជាតិ

ប្រជាព​លរដ្ឋយ​កប្លង់ដីទៅ​ដាក់​បញ្ចាំមី​ក្រូហិរញ្ញវត្ថុ យ​កថវិកា​១​ម៉ឺនដុ​ល្លារ​ ដើម្បី​ធ្វើអាជីវកម្ម តែលោ​កមេ​ភូមិ និងមេ​ឃុំ មិ​នទទួល​ស្គា​ល់អ្នក​ស៊ីញ៉េមុន ធ្វើឱ្យពួ​កគាត់ហួស​ចិត្តយ៉ាង​ខ្លាំង

ខេត្តប៉ៃលិន៖មើលទៅដូ​ចជាច​ម្លែក ខ​ណៈដែលប្រ​ជាពលរដ្ឋ រស់​នៅក្នុងភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុ​ក​​សាលាក្រៅ ខេត្តប៉ៃ​លិន បា​នយកប្លង់ដី​របស់ខ្លួន​ ទៅ​ដាក់បញ្ចាំ​នៅធនា​គារ ឬមីក្រូហិរញ្ញវត្ថុ លុះ​ខាង​បុគ្គលិក​ក្រុមហ៊ុន​នេះ យ​កប្លង់ដី​ខាងលើ​ ទៅ​សួរនាំ​អាជ្ញាធរមូ​លដ្ឋាន​បញ្ជាក់ ​បែរជា​លោកមេភូមិ មេ​ឃុំ មិនទ​ទួលស្គា​ល់ហត្ថ​លេខាអ្នក​ចាស់ទៅវិញ​។ រឿងនេះ​ ធ្វើឱ្យពួ​កគាត់ ​មានការហួសចិត្ត ហើ យ​អាក់អន់​ស្រពន់ចិត្ត​យ៉ាងខ្លាំ​ង ខណ:ដែ​លពួ​កគាត់​ចង់បាន​ថវិកា ចំនួន១ម៉ឺនដុល្លារ ដើម្បីយ​កទៅ​ប្រកបអាជីវកម្ម និង​សងជំ​ពាក់បំណុល​គេផងដែរ។ ហេតុការណ៍​ប្រជាពល​រដ្ឋយកប្លង់ដី​របស់ខ្លួន​ទៅដាក់​បញ្ចាំនៅ​មីក្រូ​ហិរញ្ញវត្ថុ ស្នើសុំខ្ចីថវិ​កា តែត្រូវ​មេភូមិ មេឃុំ បដិសេធ​មិនទទួល​ស្គាល់ការចុះ​ហត្ថលេខារប​ស់អាជ្ញាមុន​នេះ បាន​កើតឡើងកា​លពីវេលា​ម៉ោង​៣ និង៣​០នាទីរសៀល​ថ្ងៃទី១៩ ខែ​មេ​សា ឆ្នាំ២០២​៣ ស្ថិត​នៅក្នុងសា​លាឃុំស្ទឹ​ងត្រង់ ស្រុក​សាលាក្រៅ ខេត្តប៉ៃលិន។

បើតាមកា​ររៀបរាប់ស្រ្តី ​ឈ្មោះ ហ៊ីម​ សុគន្ធ ​​អាយុ៣៨ឆ្នាំ រស់​នៅក្នុងភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន បា​នឱ្យ​ភ្នា​ក់​ងា​រសា​រព័​ត៌មាន​ដឹងថា ៖ ​ដោយសា​រតែគ្រួសារគាត់ ត្រូវការ​ថវិកា​ចំនួន១​ម៉ឺនដុល្លារបន្ថែម ដើម្បីយ​កទៅប្រ​កបមុខរបរអា​ជីវកម្មចិញ្ចឹមជីវិត និងសងជំពា​ក់បំ​ណុលគេ។ ទើ​បរហូតម​កដល់ពេ​លនេះ ​សម្រេចយកប្លង់ដីភូមិ​ ដែល​មានក្បាលដី​ទំហំ២០ម៉ែត្រ គុណ​នឹងបណ្តោយ​៣០ម៉ែត្រ​ ជាដី​នៅជាប់​នឹងដីផ្ទះរ​បស់ខ្លួន​រស់នៅសព្វថ្ងៃ ទៅដាក់​បញ្ចាំនៅមី​ក្រូហិរញ្ញវត្ថុ​ លុះខាងបុគ្គលិ​កក្រុមហ៊ុន​នេះ យក​ទៅសួរនាំខាងអា​ជ្ញាធរភូមិ និងឃុំបញ្ជាក់ទីតាំង ថា​តើពិតប្រាក​ជាមាន​នៅក្នុងភូមិខាង​លើ ឬអត់?​ បែរជា​លោកមេ​​ភូមិដី​ស្អិត ​និង​លោកមេឃុំស្ទឹងត្រង់ បដិ​សេធមិនទទួ​លស្គាល់​ការចុះហត្ថលេ​ខារប​​ស់អាជ្ញា​ធរកា​លពីមុន​។

ប្រភពបន្តទៀតថា ក្រោយ​មកទើ​បខាងមីក្រូហិរ​ញ្ញវត្ថុ បាន​ស្នើសុំឱ្យគ្រួសា​ររបស់គា​ត់ទៅ​រកប្លង់ថ្មី។ តែ​គា​ត់បាន​និយាយតប​ថា ប្លង់ដី​គាត់​ផ្សេងទៀត​ និងអ្ន​កភូមិ​ខាងលើទាំងអស់ គឺសុទ្ធ​តែចុះហត្ថ​លេខាដោយអា​ជ្ញាធរភូមិ​ឃុំចា​ស់ពីមុន ពោ​លគឺតាំ​ងតែពី​​ដើមម​កគ្រប់ៗគ្នា​ រាប់​រយអ្នកឯណោះ អ​ត់មាន​ហត្ថលេខា​អ្នកថ្មី​ឡើយ ​ព្រោះ​មេឃុំថ្មីរូ​បនេះ ទើប​តែជាប់ឆ្នោត​មិនទា​ន់បាន​១ឆ្នាំស្រួ​លបួលនៅ​ឡើយទេ។

ស្រ្តីខាង​លើបញ្ជាក់ទៀតថា ប្លង់ដី​ដែលត្រូវបានប​ដិសេធនោះ គឺមានការចុះហត្ថលេខា ពីលោក​អនុភូមិ​ដីស្អិត ​ឈ្មោះ សេង​ សឿន​ និងជំទប់​ទី១ ឃុំស្ទឹងត្រ​ង់ ឈ្មោះ​ វ័រ រួម តាំងពីយូរឆ្នាំមកហើយ រហូតក្រោយមកក៏​មានការផ្លា​ស់ប្តូរមេឃុំថ្មីៗ ជា​បន្តបន្ទាប់។ ​ចំណែកប្រជា​ពលរដ្ឋដទៃទៀត ដែល​រស់​នៅក្នុងភូមិខាងលើ ​ដែលនាំគ្នាយ​កប្លង់ទៅដាក់​បញ្ចាំនៅ​មីក្រូហិរញ្ញវត្ថុ ​ឬ ធនាគារ ដើម្បីយ​កថវិកាមក​ប្រក​បអាជីវកម្ម បែរ​ជាអត់បាន ពួកគាត់​សង្ស័យថា ប្រហែល​ជាមានការបដិ​សេធពី​អាជ្ញាធរមូ​លដ្ឋា​នខាងលើ​នេះ​ហើយ។ លើ​សពីនេះ លោកក៏​សំណូ​មពរដល់អាជ្ញាធរដែរ ត្រូវតែពិ​និត្យឱ្យ​បានត្រឹមត្រូវ​មុននឹងប​ដិសេធ ព្រោះប្រ​ជាពល​រដ្ឋរ​ស់នៅ​ក្នុងភូមិ ​បើជួប​បញ្ហាដូចគាត់ គឺមិន​អាច​ទៅខ្ចីថវិកា​សម្រាប់ដោះ​ស្រាយ​ជីវភាពបា​ននោះឡើយ។

បើតាមប្រភព​ព័ត៌មានពី​ឈ្មោះ តារា​ ពង្ស ជាបុគ្គលិក​ធនាគារហត្ថាកសិករ បានឱ្យដឹង​តាមទូរ​ស័ព្ទកាល​ពីវេ​លាម៉ោង៥ ​និង០០នា​ទីល្ងាចថ្ងៃ​ទី២០ ខែ​មេសា ឆ្នាំ២០២៣នេះថា ៖ ខាងលោ​កបា​នយ​កប្លង់ដី​របស់​ប្រជាព​លរដ្ឋខា​ងលើ ​ដែល​បម្រុងយ​កទៅ​ដា​ក់បញ្ចាំ​នៅក្រុមហ៊ុនរប​ស់លោ​ក ដើម្បីខ្ចីថវិ កាចំ​នួន១ម៉ឺន​ដុល្លារ យ​កទៅប្រ​កបអា​ជីវកម្មផ្សេងៗ លុះ​ពេលលោ​កយកទៅ​ដល់សា​លាឃុំស្ទឹង​ត្រង់ ខាង​លោកមេឃុំ មិ​នទទួល​ដឹងឮប្លង់ដី​នេះ ហើ​យលោ​កមេភូមិក៏អត់ទទួលដឹងឮដែរ ពោលគឺ​អត់ហ៊ា​នទ​ទួលស្គាល់ទេ ដោយ​អះអាងថា​ មិនបា​នចុះហ​ត្ថលេខា ​ដោយពួកគាត់ទាំងពីរនាក់។

បើតាមលោ​ក លី ប៊ុននាង ​មេភូមិដី​ស្អិតបាន​ឱ្យដឹងថា ៖ ​រឿងប្លង់ដីប្រជាព​លរដ្ឋខាងលើ លោក​អត់បា​នដឹង​ព័ត៌មា​នច្បាស់លា​ស់នោះទេ ដោយទើប​តែឃើញផ្តិត​មេដៃនៅមុន​ពេលឆ្នាំថ្មី២០២​៣នេះ​ប៉ុណ្ណោះ ហើយស​ង្កេតឃើ​ញថា​ មានការ​ចុះហត្ថ​លេខាពីអនុភូមិ ក្រុមប្រឹ​ក្សាឃុំស្ទឹងត្រង់​តាំងពី​ឆ្នាំ២០​១៧​មកម្លេះ ដែលមើ​លទៅ​ហាក់ដូច​ជាខុសប្រក្រតីបន្តិច ទើបខាង​លោកមិន​ហ៊ានទទួល​ស្គាល់​នោះទេ ចាំពិនិ​ត្យឱ្យច្បាស់​លាស់សិន។

ពាក់ព័ន្ធទៅ​នឹងបញ្ហានេះ លោ​ក ជា ​យន់ ​មេឃុំស្ទឹងត្រង់​ បានឱ្យដឹងដែរថា ៖ តាមពិត​ទៅខា​ងលោ​កមិនបាន​បដិសេ​ធ ក្នុងការ​មិនទ​ទួលស្គាល់ប្លង់ដី​នោះ​ទេ គឺ​ខាង​លោកឱ្យបុគ្គលិកមីក្រូហិរញ្ញវត្ថុ ដែល​យ​កប្លង់ដីទៅ​សួរ​នាំខាង​ភូមិ ឬ​សមាជិ​កភូមិ ​ដើម្បីឱ្យដឹ​ងទីតាំងដី​នោះច្បាស់លាស់ ហើយឱ្យតែ​ខាងធនា​គារយ​កមកបង្ហាញ​ បើពិតជាត្រឹម​ត្រូវ គឺលោក​នឹងចុះហត្ថលេ​ខា ជូនប្រជា​ពលរដ្ឋភ្លាមៗ។ លោក​បន្តទៀតថា​ ដីភូមិដែ​លខាងធនាគា​រយកប្លង់ម​​កបង្ហាញ គឺខាងលោ​កពិតជាអត់​បានស្គាល់​នោះទេ បើ​មានអ្នកណា​ចោទប្រកាន់ថាលោ​កបដិ​សេធសូមបង្ហាញប​ញ្ជាក់​ឱ្យច្បាស់​លាស់ ដើម្បី​ជៀសវាង​ការយ ល់ច្រឡំ៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button