ព័ត៌មានជាតិ

ពិធីប្រកាសបិទផ្សាយជាសា​ធារណ:នូវឯកសារលើការចុះ​បញ្ជីដីធ្លី​មានលក្ខ​ណៈជាប្រ​ព័ន្ធលើកា​រកែសម្រួល​ផ្ទៃដី​លំនៅ​ឋា​នពីតំ​បន់២ បញ្ចូល​មកតំប​ន់១ ស្ថិត​នៅក្នុងភូមិសាស្ត្រ ឃុំសំបួរ ស្រុក​មង្គលបូរី

(បន្ទាយមានជ័យ)៖យោងតាមអនុក្រឹត្យលេខ៥៨អនក្រ.បក ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣​ស្តីពីកា​រកំ​ណត់តំបន់ទ្រនាប់ នៃដែនព្រៃលិចទឹកតំបន់២ នៃតំបន់ទន្លេសា​បស្ថិតនៅក្នុង​ភូមិសាស្ត្រខេ​ត្តបន្ទាយមាន​ជ័យ ត្រូវបា​នមន្ទីររៀប​ចំដែនដី នគ​ររូបនី​យកម្ម ​សំណង់ និងសុរិ​យោដីខេត្ត​បន្ទាយមា​នជ័យ រៀបចំពិធី​ប្រកាសបិទផ្សា​យជាសាធារណ:​នូវឯកសា​រលើការចុះបញ្ជី​ដីធ្លីមានលក្ខ​ណៈជា​ប្រព័ន្ធលើ​កា​រកែសម្រួលផ្ទៃ​ដីលំនៅឋានពី​តំបន់២ បញ្ចូ​លមកតំបន់​១ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិ​សំបួរ ភូមិដូនឡឹក ភូមិក្បាល​ក្របី ភូមិស្រះឈូក​ ភូមិស្រែព្រៃ​ ភូមិចែកអង្ករ និ​ងភូមិថ្មដប់ ឃុំសំបួរ ស្រុ​កមង្គលបូរី ក្រោមអធិបតី​ភាពឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃ​គណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយ​មានការអញ្ជើញចូលរួ​មពីលោក ​លី សារី ​អភិបាលរងខេត្ត ​លោក អាង ណារិទ្ធ ប្រធានមន្ទី​ររៀបចំដែ​នដី នគរូបនី​យកម្ម សំណង់និ​ងសុរិយោដីខេត្ត និង​លោក អភិ​បាលរងស្រុក មន្ទីជំនាញ ពាក់​ព័ន្ធ នា​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ​នៅបរិវេណវត្តស្រះឈូក។

លោ​ក អាង ណារិទ្ធ បានបញ្ជាក់ថា៖ ការបិ​ទផ្សាយទិ​ន្នន័យក្បា​លដីនៅថ្ងៃ​នេះមានស​រុប២,២៤៧ក្បា​លដី។ហើយនីតិវិ​ធីនៃ​ការចុះបញ្ជីដីធ្លីមាន​លក្ខណៈ​ជាប្រព័ន្ធ ដែល​មាន៥ដំណា​ក់កាល៖

.ត្រៀម​រៀបចំ គឺ​ជាការកំណត់​តំបន់ធ្វើការវិនិច្ឆ័យ កា​របង្កើតគណៈកម្ម​ការរដ្ឋបាលការជូនដំណឹង កិច្ចប្រ​ជុំផ្សព្វផ្សាយ និងដំណើរ​ការផ្សព្វផ្សាយពីការចុះបញ្ជីដីធ្លី​មានលក្ខណៈជាប្រព័ន្ធ។

.ប្រតិបត្តិការ​បច្ចេកទេសគឺជាកា​រចុះកំណត់ព្រំ ​វាស់វែងនិងវិនិច្ឆ័យដើ​ម្បីកសាងប្លង់សុរិយោដី និង​បញ្ជីឈ្មោះ​ម្ចាស់ដី។

.បិទផ្សាយជា​សាធារណៈ​នូវឯកសារ​នៃការវិនិច្ឆ័យមានប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់​ដីរយៈ​ពេល ១៥ថ្ងៃ ដើម្បីឱ្យម្ចាស់ដី នឹងអ្នកដែលពាក់ព័ន្ធ ធ្វើការផ្ទៀងផ្ទាត់ឈ្មោះស្ថានភាពគ្រួសារ និង​ក្បាល​ដីរបស់ខ្លួន​ ព្រមទាំងធ្វើការត​វ៉ាក្នុងករណី​មានការខុសឆ្គង។

.សម្រេចលើ​ឯកសារវិនិច្ឆ័យរបាយណ៍ពី​លទ្ធផលនៃការបិទផ្សាយជាសា​ធារណៈនូវឯកសារនៃ​ការវិនិច្ឆ័យរ​បស់​គណៈកម្មធិការ​រដ្ឋបាលជូនអភិបាល​ខេត្តដើម្បីពិនិត្យ និងសម្រេចលើកា​រផ្ដល់​សិទ្ធិចំពោះ​ក្បាលដីណាដែលមិនមានទំនាស់។

.ចុះបញ្ជី​ចេញប័ណ្ណ និងចែកបានជូនម្ចាស់ដី។

ជាមួយគ្នា​នោះលោក​ ប្រធានមន្ទីររៀប​ចំដែនដី នគររូបនីយក​ម្មសំណង់ និងសុរិយោដីខេត្ត ក៏បាន​ធ្វើការសំណូ​មពរ ដល់ប្រជាព​លរដ្ឋត្រូវប្រញាប់រួសរាន់ទៅពិនិត្រមើលការបិទ ឯកសារនៃ​ការវិនិ​ច្ឆ័យដី​ធ្លីដែលមានរយពេល១៥ (គិតចាប់ពីថ្ងៃទី២០ ខែមេសា រហូតដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២​០២៣)គឺរា​ប់បញ្ជូលទាំងថ្ងៃឈ​ប់សម្រាក់។ ដើម្បីមានលទ្ធភាពអោយម្ចាស់ដី និងនាក់ពាក់ព័ន្ធធ្វើ​ការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសា​រ និងក្បាល់ដីរបស់ខ្លួន ព្រទាំងធ្វើ​ការតវ៉ាក្នុងក​រណីមានកា​រខុស​ឆ្គង់ បើកក្នុងក​រណីផុតរយះ​ពេលកំណត់នៅកា​របិទផ្សាយបងប្អូនប្រ​ជាពលរដ្ឋមិនអាច​ជំទា​ស់តវ៉ាបា​នទៀតឡើយ។

ថ្លែងក្នុងឱ​កាស​នោះឯកឧត្តម អ៊ុំ រាត្រី បានមានប្រសា​សន៍ដោយបញ្ជាក់ថា៖ ប័ណ្ណកម្មសិទ្ធិគឺមាន​ផលប្រយោជន៍​ជាច្រើនសម្រាប់បងប្អូនប្រជាពលរដ្ឋដូចជា ធានានូវសិទ្ធិរបស់អ្នកក្នុងការធ្វើជាម្ចាស់ ឬការកាន់កាប់ដីធ្លី អាចយកទៅប្រើប្រាស់ជារបស់ធានានៃការខ្ចីប្រាក់ ជាឯកសារ​សំអាងនៅ​ពេលមាន​ជម្លោះដីធ្លី ធ្វើឲកាន់តែប្រសើរ​ចំពោះការផ្ទេរអចលនវត្ថុ និងអាច​បង្កើនតម្លៃដីកាន់តែ​បានថ្លៃ ព្រោះទីផ្សារដីប្រកបដោយទំនុកចិត្ត។

ឯកឧត្តម បានធ្វើ​ការអំពាវនាវ ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់និងស្ថាប័នពាក់ព័ន្ធ រួមទាំងបងប្អូន​ប្រជាព​លរដ្ឋ ដែលបានចូ​លរួមនាពេលនេះពេ​លត្រឡប់ទៅមូលដ្ឋាន​វិញសូមបន្តធ្វើ​ការផ្សព្វផ្សាយពីពិធីបិ​ទផ្សាយជាសាធារណៈនូវឯ​កសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានដឹង នឹងពិនិត្យផ្ទៀងផ្ទាត់​ទិន្នន័យដែលក្រុមការងារចុះបញ្ជីរដីធ្លីមាន មានលក្ខណៈជា​ប្រព័ន្ធរបស់មន្ទីរ​ដែលបានអនុវត្ត​តាមនីតិវិធី​អោយបានគ្រប់ៗគ្នា។

បន្ទាប់ពី​បញ្ចប់ពិធីប្រកា​សបិទផ្សាយរួចមកឯកឧត្តមគណអធិបតីបានធ្វើការប្រគេននិងប្រគល់ ស៊ីម៉ង់​ត៍ចំនួន ១២តោន ជូនព្រះ​ចៅអធិកា​រវត្តស្រះឈូក សម្រាប់​សាងស​ង់សាលាឆាន់ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button