លោកស្រី រស់ សុផានី អញ្ជើញសំណេះសំណាល និងនាំយកអំណោយចែកជូនគ្រួសារដែលមានជីវភាពខ្វះខាត ចាសជរា ៥គ្រួសារ នៅឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ
(បន្ទាយមានជ័យ) ៖ លោកស្រី រស់ សុផានី អនុប្រធានគណៈកម្មាធិការបក្សខេត្ត នឹងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ រួមនឹងក្រុមការងារឃុំ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាល សួរសុកទុក និងនាំយកអំណោយចែកជូនដល់គ្រួសារចាស់ជរា ដែលមានជីវភាពខ្វះខាតចំនួន៥គ្រួសារ នៅក្នុងភូមិជ្រាប់ចាស់ និងភូមិជ្រាប់ថ្មី ដើម្បីជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃ។
នាឱកាសនោះដែរ លោកស្រី រស់ សុផានី ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មការ គណៈប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ ជូនចំពោះបងប្អូនដោយក្តីនឹករលឹក។
លោកស្រី បានមានប្រសាសន៍ បន្តថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតែងតែគិតគូពីបងប្អូនពលរដ្ឋជាខ្លាំង ដោយមិនទុកឲ្យបងប្អូនពលរដ្ឋណាម្នាក់រងទុកវេទនាឡើយ ។
លោកស្រី រស់ សុផានី បញ្ជាក់ថា ទោះក្នុងកាលៈទេសៈ ណាក៏ដោយគណបប្រជាជនកម្ពុជាតែងតែនៅរួមសុខ រួមទុកជាមួយបងប្អូនជានិច្ច មិនដែលរត់ចលបងប្អូនឡើយ ពោលពេលពលរដ្ឋជួបទុកតែងមានមុខគណបក្សប្រជាជនជួយដោះស្រាយ ជូនបងប្អូនជានិច្ច ។
ចំពោះអំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋនាឱកាសនោះក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម , មីមួយកេស, ទឹកត្រី ១ដប, ទឹកស៊ីអ៊ីវ ១ដប គ្រឿងឧបភោគបរិភាគ រួមនឹងថវិកា ចំនួន៥ម៉ឺនរៀលផងដែរ៕