ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បញ្ជូនកម្លាំងនគរបាលជាច្រើននាក់ ចុះជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋ៧ក្រុង-ស្រុក ដែលរងគ្រោះដោយខ្យល់កន្ត្រាក់
(បន្ទាយមានជ័យ)៖ដោយមានការណែនាំ និងទទួលបានបទបញ្ជារពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ កម្លាំងនគរបាលតាមបណ្តាកងឯកភាព កម្លាំងការិយាល័យជំនាញ កម្លាំងអធិការដ្ឋាននគរបាលក្រុង–ស្រុក និងកម្លាំងបញ្ជាការវរ:នគរបាលការពារព្រំដែនគោកទាំង៤ បានចេញប្រតិបត្តិការចុះជួយជួសជុល ផ្ទះជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ បាក់រលំ ប៉ើងដំបូល សរុប១៤៥ខ្នង (សាលាឆាន់១ខ្នង) នៅក្នុងក្រុង–ស្រុកទាំង៧ ក្នុងខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា កាលល្ងាចនិងយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ មានភ្លៀងមួយមេយ៉ាងធំលាយឡំជាមួយខ្សល់កន្ត្រាក់ បានបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ០៧ក្រុង ស្រុក ក្នុងខេត្តបន្ទាយមានជ័យ បានរងការខូចខាត ខ្លះបាក់រលំខ្លះរបើកដំបូលធ្ងន់ ស្រាល សរុបចំនួន ១៤៥ខ្នង(សាលាឆាន់០១ខ្នង) ។
យោងតាមរបាយារណ៍បឋមរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ហេតុការណ៍គ្រោះធម្មជាតិនេះថា បង្កឲ្យខូចខាតរបើកដំបូលផ្ទះប្រជាពលរដ្ឋ លើ០៤ឃុំ នៅស្រុកម៉ាឡៃ សរុបចំនួន២៨ខ្នង (រលំ០១ខ្នង) ក្នុងនោះ
១/-ឃុំបឹងបេងចំនួន០៨ខ្នង,២/-ឃុំម៉ាឡៃ ចំនួន០៨ខ្នង(រលំ)១ខ្នង),៣/-ឃុំទួឡពង្រចំនួន១១ខ្នង,៤/-ឃុះអូរសំព័រចំនួន០១ខ្នង ។
ស្រុកស្វាយចេក លើ០៤ឃុំ សរុប ចំនួន២៥ខ្នង(សាលាឆាន់០១ខ្នង) ក្នុងនោះមាន៖
១/-ឃុំរលួស ចំនួន០២ខ្នង,២/-ឃុំស្វាយចេកចំនួន០២ខ្នង,៣/-ឃុំស្លក្រាមចំនួន១៩ខ្នង(សាលាឆាន់០១ខ្នង),៤/-ឃុំផ្គាំចំនួន០២ខ្នង ។
ក្រុងសិរីសោភ័ណ នៅក្នុងសង្កាត់ម្កាក់ សរុបចំនួន២៤ខ្នង ។
ស្រុកអូរជ្រៅ ខូចខាតលើ០៣ឃុំ សរុបចំនួន៣០ខ្នង មាន៖
១/-ឃុំអូរបីជាន់ចំនួន០៣ខ្នង,២/-ឃុំចង្ហាចំនួន១៩ខ្នង,៣/-ឃុំគត្តសត ចំនួន០៨ខ្នង ។
ស្រុកភ្នំស្រុក លើ០២ឃុំ សរុបចំនួន១៦ខ្នង (រលំ០១ខ្នង) មាន៖
ឃុំណាំតៅ ចំនួន១០ខ្នង(រលំ០១ខ្នង) ,ឃុំ ពន្លៃ ចំនួន០៦ខ្នង ។
ក្រុងប៉ោប៉ែត ក្នុងសង្កាត់និមិត្ត ខូចខាតសរុប ចំនួន១៩ខ្នង ។
ស្រុកថ្មពួក លើ០២ឃុំ សរុបចំនួន០៣ មាន៖
១/-ឃុំគោកកឋិន ចំនួន០១ខ្នង,២/-ឃុំបន្ទាយឆ្មារ ចំនួន០២ខ្នង ។
បញ្ជាក់ថា៖ក្នុងហេតុការណ៍គ្រោះធម្មជាតិនេះ ពុំបណ្តាលឲ្យមានមនុស្សនិងសត្វពាហនៈរងគ្រោះថ្នាក់អ្វីនោះឡើយ៕