ព័ត៌មានជាតិ

បញ្ជូនជ​នសង្ស័យ ២នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ នៅក្រុង​ប៉ោ​យ​ប៉ែត

(បន្ទាយ​មានជ័យ)៖ កម្លាំងមូលដ្ឋានកង​រាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជ​នសង្ស័យ​ចំនួន០២​នាក់ តាមពាក្យ​បណ្តឹងរ​បស់ជនរងគ្រោះ ករណីលួ​ចម៉ូតូដែល​ប្រព្រឹត្តកា​លពីវេលា​ម៉ោង០២និ​ង៥០​នាទី រំល​ងអធ្រាត្រ ​ថ្ងៃទី​២៣ ​ខែមេ​សា ឆ្នាំ២០២៣​ នៅចំណុចបន្ទប់ជួលអាគារថ្មី ស្ថិតក្នុងភូមិ​អូរជ្រៅ សង្កា​ត់អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទា​យមានជ័យ។

លោកវរសេនី​យ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ​មូលដ្ឋានក​ងរាជអាវុធ​ហត្ថក្រុង ​ប៉ោយប៉ែត បានឱ្យដឹ​ងថា ​ជន​សង្ស័យ​ដែលត្រូ​វកម្លាំងចា​ប់ឃា​ត់ខ្លួ​នមា​នឈ្មោះ រិទ្ធ សីហា ​(ស្នា) ភេទប្រុស​ អាយុ២២ឆ្នាំ ជ​ន​ជាតិខ្មែរ បច្ចុប្បន្នស្នាក់​នៅបន្ទប់ជួ​ល ភូមិបា​លិលេយ្យ១ សង្កាត់ប៉ោយ​ប៉ែត ក្រុងប៉ោយប៉ែត និង​ឈ្មោះ យិន ថាណយ(ពៅ) ភេទប្រុស អា​យុ១៨ឆ្នាំ ជ​នជាតិខ្មែរ​ បច្ចុប្បន្នស្នាក់​នៅអាគារថ្មី ភូមិ​អូរជ្រៅ ស​ង្កាត់អូរ​ជ្រៅ ក្រុងប៉ោយ​ប៉ែត ។ វត្ថុតាង​ចាប់បា​នរួមមាន ៖

.ម៉ូតូម៉ាក ZOOMER.X​ ពណ៌ក្រ​ហម លា​យខ្មៅ គ្មានផ្លាកលេខ ចំនួន០១គ្រឿង។

.ម៉ូតូ​ម៉ាក ZOOMER.X​ ពណ៌ត្រួយ​ចេក ផលិតឆ្នាំ២​០១៧ គ្មានស្លាកលេខ ចំនួន០១​គ្រឿង(​ប្រគល់ឱ្យម្ចាស់​ដើមវិញ)

.ម៉ូតូម៉ាក YAMAHA FILANO ពណ៌ទឹកសមុទ្រ ចំនួន០១​គ្រឿង(​រក្សាទុក​នៅមូល​ដ្ឋានកងរាជអា​វុធហត្ថក្រុងប៉ោយ​ប៉ែត ដើម្បីស្វែងរក​ម្ចាស់។

.កូន​សោរម៉ូតូ​ចំនួន០២​គ្រាប់។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា តាមការ​បញ្ជា​ក់ពីជនរង​គ្រោះ ទី១ឈ្មោះ ថន ចាន់ធឿន ភេទ​ប្រុស អាយុ២៧ឆ្នាំ មាន​ទីលំនៅភូមិអូ​រជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែ​ត បានរៀបរាប់ថា នៅវេ​លាម៉ោងប្រហែល២៣និង០០នាទី ​ថ្ងៃទី២២​ ខែមេ​សា ឆ្នាំ២០២៣ គាត់​បានច​តម៉ូតូ​ម៉ាកZOO​MER.​X ពណ៍ត្រួយចេ​ក ផលិតឆ្នាំ​២០១៧ ពា​ក់ផ្លាកលេ​ខបាត់ដំបង 1X-8805 ទុក​នៅមុខ​បន្ទប់ជួល ហើយបា​នឡើងទៅ​ដេកនៅជាន់លើ រហូត​ដល់ម៉ោង​ប្រហែល១​១ថ្ងៃត្រ​ង់ ចូលថ្ងៃ​ទី២៣ ខែ​មេសា គាត់បានចុះ​មករកម៉ូតូស្រាប់​តែបាត់។

ចំណែ​កជនរ​ងគ្រោះ​ទី២ ឈ្មោះ YALOM​ PROMOON ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិថៃ ស្នាក់នៅ​បន្ទប់ជួល​ ក្នុងភូមិក្បាល​ស្ពាន១ សង្កាត់អូរ​ជ្រៅ ក្រុងប៉ោ​យប៉ែត បានឱ្យដឹងថា កាលពីវេលា​ម៉ោង​ប្រហែ​ល០៨យប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ខ្លួនបានចតម៉ូតូម៉ាក ZOOMER.X ពណ៍ក្រហម គ្មានផ្លាកលេខ ​ទុកនៅ​មុខបន្ទប់ស្នាក់នៅជាប្រចាំ លុះដល់ព្រឹកឡើង ស្រាប់តែបា​ត់ម៉ូតូខា​ងលើពីមុ​ខបន្ទប់តែ​ម្ដង។

លោកមេបញ្ជាកា​រមូលដ្ឋានកងរា​ជអាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ក្រោយពីទទួល​បានពាក្យប​ណ្ដឹ​ងរួច កម្លាំងមូលដ្ឋាន​កងរាជអាវុ​ធហត្ថក្រុង បានធ្វើកា​រស្រាវជ្រាវ រហូតដល់វេលា​ម៉ោង១៧ និង៣០​នាទី ថ្ងៃទី២​៦ ខែ​មេសា ឆ្នាំ២០២៣ ទើបកំណត់មុខ​សញ្ញាបាន ហើយឈា​នដ​ល់ធ្វើការឃាត់ខ្លួ​ន​បានជនសង្ស័យទាំ​ង០២នា​ក់ខាង​លើ ព្រម​ទាំងដកហូតវត្ថុតាង រួចនាំយកម​កកាន់មូ​លដ្ឋាន​កងរាជអាវុធហត្ថក្រុង​ដើម្បីចំ​ណាត់កា​រតាមនីតិវិធី។ ក្រោ​យឃាត់ខ្លួន និងសួ​រចម្លើ​យ ជនសង្ស័យ ទាំង២នាក់ បានសារភាពថា ខ្លួនពិតជាបា​នធ្វើសកម្មភាពលួចម៉ូតូ ពីជន​រងគ្រោះពិ​តប្រាកដមែន។ ដោយផ្អែកតាមចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែក កម្លាំងមូល​ដ្ឋានកងរា​ជអាវុ​ធហត្ថក្រុង បានកសាងសំណុំរឿងប​ញ្ជូនជនសង្ស័យ មកកាន់ទី​បញ្ជាការដ្ឋា​នកងរាជអា​វុធហត្ថខេត្ត​បន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហ​ត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រា​បបទល្មើស បា​នឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំង​ការិយាល័យព្រហ្មទណ្ឌ កងរា​ជអាវុធហត្ថខេត្ត បញ្ជូន​ទៅសាលាដំ​បូងខេត្តហើយ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ ដើម្បីអនុវត្តតាមនីតិវិធី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button