ពិធីបើកបវេសនាកាលថ្មី ឆ្នាំសិក្សា២០២៣-២០២៤ នៃសាលាពុទ្ធិកបឋមសិក្សា ធម្មវិន័យ ថ្នាក់ត្រី ទោ ឯក ក្នុងស្រុកថ្មពួក
ខេត្តបន្ទាយមានជ័យ៖សំណាងពឹងចំណេះអ្នកប្រាជ្ញពឹងគម្ពីរ និងការអានគឺជាការបណ្ដុះគ្រាប់ពូជនៃបញ្ញា ។ព្រះ សមណញ្ញាណ ណាប់ម៉ឺនព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះបាឡាត់គណខេត្ត គណៈមហានិកាយព្រះអង្គបានមានសង្ឃដីកាលើកឡើងបែបនេះក្នុងពិធីបើកបវេសនាកាលថ្មី ឆ្នាំសិក្សា២០២៣–២០២៤ នៃសាលាពុទ្ធិកបឋមសិក្សា ធម្មវិន័យ ថ្នាក់ត្រីទោ ឯក ក្នុងស្រុកថ្មពួក ដែលត្រូវបានរៀបចំឡើងនៅបរិវេណវត្តប្រាសាទរលំជ្រៃ ក្នុងស្រុកថ្មពួក នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ និងព្រះសាមណៈញ្ញាណ ណាប់ម៉ឺនព្រះបាឡាត់ គណខេត្ត បានមានប្រសាសន៍ នឹងសង្ឃដីកាថា ក្រោមម្លប់នៃសុខសន្តិភាពរបស់ព្រះរាជាណាចក្រកម្ពុជាយើងបានធ្វើឲ្យព្រះពុទ្ធសាសនា ត្រូវបានបង្កើតឡើងនិងរីក យ៉ាងឆាប់រហ័ស ដោយសារតែរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីបានផ្តល់នូវសិទ្ធិសេរីភាពពេញលេញហើយ ព្រះពុទ្ធសាសនាធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេសមានទឹកចិត្តសប្បាយរីករាយ ប្រកបដោយជំនឿមុតមាំ មកលើរាជរដ្ឋាភិបាលបានរួបរួមគ្នាបង្កើតវត្តឡើងវិញ ទូទាំងប្រទេសពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសបរិច្ចាគសទ្ធារួមចំណែកជាមួយរាជរដ្ឋាភិបាល កសាងស្ថាបនាទីអារាម ទីសក្ការបូជាផ្សេងៗ រីកលូតលាស់ឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ ដែលរហូតមកដល់បច្ចុប្បន្ន។ ដោយឡែកក្នុងខេត្តបន្ទាយមានជ័យមានវត្តចំនួន២៥៤ មានព្រះសង្ឃសរុបចំនួន ៤៣២១អង្គ សាលាធម្មវិន័យមាន៩០ សាលាមាន១២២ថ្នាក់ សមណៈសិស្សសរុបចំនួន ១៩១០អង្គ/នាក់ គ្រូបង្រៀនមានចំនួន១២១អង្គ/នាក់ ពុទ្ធិកបឋមសិក្សា៩០សាលា ថ្នាក់រៀនចំនួន១៣០ សមណៈសិស្ស២១៤៣អង្គអ្នក គ្រូបង្រៀនចំនួន ១៩១អង្គនាក់ ពុទ្ធិកអនុវិទ្យាល័យមានចំនួន៦ថ្នាក់ សមណៈសិស្សសរុបចំនួន៣៦១អង្គ គ្រូបង្រៀនចំនួន១៩ និងពុទ្ធិកវិទ្យាល័យមានចំនួន៣ថ្នាក់ សមណសិស្សមានសរុបចំនួន៨៧អង្គគ្រូបង្រៀនមានចំនួន១៦អង្គនាក់។
ព្រះសមណញ្ញាណ ណាប់ ម៉ឺន ក៏បានធ្វើការផ្ដាំផ្ញើដល់សមណសិស្សសិស្សទាំងអស់ ត្រូវបន្តខិតខំរៀនសូត្រឧស្សាហ៍ព្យាយាមសិក្សាស្រាវជ្រាវឲ្យអស់ពីសមត្ថភាព ដើម្បីទទួលយកនូវចំណេះដឹងថ្មីថ្មីពីលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យពីតាមបណ្ដាសង្គមនានា ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួន តាមសម័យកាលនៃសកលភាវូបនីយកម្ម ត្រូវចៀសឲ្យឆ្ងាយអំពីអំពើអបាយមុខផ្សេងផ្សេង។ចុងបញ្ចប់គណៈអធិបតីបានប្រគេនប្រគល់សៀវភៅ ប៊ិក ថវិកា ទៅសាលាពុទ្ធិកសិក្សា រួមនឹងសាលាកម្រងមកពីវត្តនានាក្នុងស្រុកថ្មពួក៕