ព័ត៌មានជាតិ

ស្ត្រីមេម៉ាយ ចាស់ជរា ដែលជួប​ការលំបាក ​នៅក្នុងមូលដ្ឋានតំ​បន់ដាច់​ស្រយាល ក្នុងភូមិ​សា​ស្រ្ត​ស្រុក​ស្វាយចេក ៧គ្រួសារ ទទួលបាន​អំណោយពីសមាគមនារីកម្ពុជា ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តបន្ទា​យមានជ័យ បា​នបន្ត​ស​កម្មភាព​នាំយកអំ​ណោយមនុស្សធម៌ ដើម្បីជួយដល់ប្រជាពលរដ្ឋ ជាពិ​សេសស្ត្រីមេម៉ាយ ចាស់​ជរា ដែលជួបការលំ​បាក នៅតា​មមូលដ្ឋាន ។

ជាក់ស្ដែង​នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នេះលោកជំទាវ ជ័យ ណារី អ៊ុំរាត្រី អនុប្រធាន​កិត្តិយ​សស​មាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត អមដំណើរដោយលោកស្រី រស់ សុផានី អភិបាលរងខេត្ត និងជាប្រធាន​សមាគមនារីកម្ពុជា ដើម្បីសន្តិភាព អភិវឌ្ឍន៍ខេត្ត ព្រមទាំ​ងក្រុម​ការងារនារីខេត្ត ស្រុកស្វាយចេក បាននាំ​យកអំ​ណោយជូន​ដល់ប្រជាពលរដ្ឋស្ត្រីដែ​លជួប​ការខ្វះខាត​នៅក្នុងភូមិស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បីដោះស្រា​យបញ្ហាជីវ​ភាព​ប្រចាំថ្ងៃ។

ជាមួយនឹង​ការគិតគូរយកចិត្តទុក​ដាក់ពីថ្នាក់ដឹកនាំ​សមាគមនារីកម្ពុជា ដើម្បីអភិ​វឌ្ឍន៍ខេត្តប​ន្ទាយមានជ័យតែងតែ ចូលរួមជួ​យដ​ល់ប្រជា​ពលរដ្ឋនៅ​តាមមូលដ្ឋា​នដែល​មានជី​វភាពខ្វះ​ខាត ដើម្បីនាំយក​នូវអំណោ​យសម្ភារៈ​នានា និងគ្រឿងបរិក្ខារ​មួយចំនួន ដើម្បីជួយ​សម្រួលដល់​ការចំណា​យរបស់ប​ងប្អូនប្រ​ជាពលរដ្ឋជា​ពិសេសស្ត្រី​មេម៉ាយ ចាស់​ជរាគ្មាន​ទីពឹងនៅ​តាមមូលដ្ឋាន។

នាឱកាសនោះប្រជាពលរដ្ឋចាស់ជរា ស្រ្តីមេម៉ាយ ក៏បានថ្លែង​នូវអំណរគុណ​ចំពោះប្រមុខ​រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង​សម្តេច​កិត្តិព្រឹទ្ធប​ណ្ឌិត ដែលតែងតែតក​ចិត្តទុកដា​ក់ទៅលើសុខទុករបស់ពួកគាត់។ និងបា​នជូន​ពរស​ម្តេចទាំ​ងទ្វេមាម​សិខភាពល្អ ដើម្បីបន្តដឹកនាំ​ប្រទេសជាតិ ឱ្យកា​ន់តែរីកចម្រើនទៅមុខជាលំដាប់។

អំណោយដែលត្រូវចែកជូនពលរដ្ឋទាំង​៧គ្រួសារ ក្នុងមួ​យគ្រួសារ​ទទួលបាន អង្ករ ២៥គីឡូក្រាម មីមួយ​កេស ទឹកសុទ្ធវីតាល់ ១កេស គ្រឿងឧបភោ​គបរិភោគមួយចំនួន រួមនឹង​ថវិកាមួយគ្រួសារ ២០ម៉ឺនរៀល។ ក្នុងនោះ​លោកជំទាវ រួមនឹងក្រុម​ការងារក៏បាន​ជួយថវិកា​ជូនស្រ្តី​ចាស់​ជរាម្នាក់ នៅ​ភូមិ​ល្បើកស្វាយ ឃុំស្វាយចេក ​ចំនួន៦០​ម៉ឺនរៀល ​សម្រាប់ទិញសង្ក័សី​ ជួសជុលផ្ទះ។ ជា​មួយគ្នា​នោះលោកជំ​ទាវ ជ័យ ណារី ក៏បានសំណេះ​សំណាល​ជាមួយបងប្អូន​រដ្ឋ នៅមូលដ្ឋានចំ​នួន​២៥​នាក់ និងចែកអំណោយជា​សារុង​ក្នុង​ម្នាក់មួយ រួមនឹងថ​វិកា ១ម៉ឺនរៀលផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button