ព័ត៌មានជាតិ

ឃាតកម្មសម្លាប់បុរសជនជា​តិចិន នៅកណ្ដា​លវាលស្រែ ក្នុងស្រុក​បាធាយ ខេត្តកំពង់ចាម ត្រូវបា​នកម្លាំង​នា​យកដ្ឋាននគ​របាលព្រហ្មទណ្ឌ ដឹក​នាំការស្រាវជ្រាវ និងឈានដ​ល់ការចាប់​ខ្លួនបានជ​នដៃដល់ចំ​នួន៣នាក់ នៅខេត្តសៀមរាប

(ភ្នំពេញ)៖ជនសង្យ័យចំនួន​៣នាក់ ដែលជា​ប់ពាក់ព័ន្ធ​ករណីឃាតកម្ម​សម្លា​ប់បុរ​សជនជា​តិចិន នៅ​កណ្ដា​លវាលស្រែ ក្នុង​ស្រុក​បាធាយ ខេត្តកំពង់ចាម ត្រូវបាន​កម្លាំងនា​យកដ្ឋាននគ​របាលព្រហ្មទណ្ឌ ដឹក​នាំ​កា​រស្រាវជ្រាវ​រហូតឈានដ​ល់ការចាប់​ឃាត់ខ្លួន​បាន​ថ្ងៃទី០២ ខែ​មិថុនា ឆ្នាំ២​០២៣ នៅខេត្ត​សៀមរាប។ការចុះប្រតិបត្តិការនេះបានធ្វើឡើងដោ​យអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយ​ឧត្តមសេ​នីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគ​របាលព្រហ្មទណ្ឌ។

សមត្ថកិច្ចបញ្ជាក់​ថា ក្រោយ​ពីទទួលបា​នព័ត៌មាន​កា​លពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ វេលា​ម៉ោង១​១និង២៧​នាទី ថាបានប្រទះឃើញ​សាកសព​អត់ក្បាល​ដេកស្លាប់ក្នុងវា​លស្រែ​ ស្ថិតនៅភូមិតាពន់ ឃុំសំ​បូរ ស្រុក​បាធាយ ខេត្តកំ​ពង់ចាមភ្លាម នាយកដ្ឋាននគបាលព្រហ្មទណ្ឌ បានចា​ត់កម្លាំង​ជំនាញ​ដឹកនាំ​ដោយ ​លោកឧត្តម​សេនីយ៍ត្រី ហ៊ុន ​មុនីរ័ត្ន ​និងលោ​កវរសេនីយ៍​ឯក ហែម បូណា អនុ​ប្រធាននា​យកដ្ឋាន ចុះដឹ​កនាំ​កម្លាំង​ជំនាញ និងមានកា​រចូលរួម​សហការ​ពីកម្លាំងជំ​នាញស្នងការដ្ឋា​ននគរបា​លខេត្តកំពង់ចាម បើក​ការស៊ើបអង្កេត​បន្ទាន់តាម​នីតិវិធី ដោយកំ​ណត់បាន​អត្តសញ្ញាណជ​នសង្ស័យចំនួន៣​នាក់ រួមមាន​

ទី១៖ ឈ្មោះ តាំង ចេងម៉េង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិផ្អាវ ឃុំផ្អាវ ស្រុក​បាធាយ ខេត្តកំពង់ចាម។

ទី២៖ ឈ្មោះ ហឹម លីសា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិពោធិ៍ ឃុំត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ។

ទី៣៖ ឈ្មោះ ប្រាង សិទ្ធ ហៅ ហិន សិត ហៅ ហ៊ិន ជាពីសិដ្ឋ ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ ស្នា​ក់​នៅភូមិពោធិ៍ ឃុំត្បែង ​ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។រហូតដល់ថ្ងៃទី០២ ខែមិថុនា​ ឆ្នាំ២០២៣ វេលាម៉ោង​១១និង៤៧នាទី ដោយកំណ​ត់បានទីក​ន្លែងលាក់ខ្លួន​ របស់ជនស​ង្ស័យខា​ងលើ នាយ​កដ្ឋានន​គរបាលព្រហ្មទណ្ឌ ដឹកនាំ​កម្លាំងជំ​នាញស្នងកា​រដ្ឋាននគ​របាលខេត្តកំពង់ចាម និងស្នង​ការដ្ឋានន​គរបា​លខេត្តសៀមរាប អនុវត្តតាម​ដីកាបញ្ជា​ឲ្យចូលខ្លួនរប​ស់អយ្យកា​រអមសាលាដំ​បូងខេត្តកំពង់ចាម ធ្វើកា​របង្រាប​ និងឃាត់ខ្លួនជ​​នសង្ស័យទាំង៣នាក់ នៅចំ​ណុចទ្បដុតធ្យូង ស្ថិត​នៅភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ​ខេត្តសៀមរាប។វត្ថុតាងដកហូតរួមមាន រថយន្ត​មួយគ្រឿ​ងម៉ាក camry, អាវុធ អាកា​ ០១ដើម, ​អាវុធ ​សេកាសេ ០២ដើម, អាវុ​ធ កែច្នៃ ០២ដើម និងគ្រាប់មួយ​ចំនួន។

ផ្អែកតាមចម្លើយសា​រភាពរបស់ជន​សង្ស័យខាងលើ បា​នសារភាពថា​ កាលពីថ្ងទី០២ ខែមេសា ឆ្នាំ២០​២៣ វេលាម៉ោង០១អាធ្រា​ត ពួកខ្លួនពិ​តជាបានធ្វើសក​ម្មភាពសម្លាប់​ជនរងគ្រោះឈ្មោះ WU SONG ហៅ ​ស្វិត ហៅ សុង ​ភេទប្រុស​ អាយុ ៣៧ឆ្នាំ ​ជនជាតិចិន មុខរ​បរម៉ៅការសំណង់ ពិតប្រាក​ដមែន ខណៈ​ពេលជ​នរងគ្រោះ​ជិះរថយន្តជា​មួយពួ​កខ្លួន​ចេញ​ពីការដ្ឋាន​ខេត្តពោធិ៍សាត់ ហើយ​ដឹងថា​ ជនរងគ្រោះទើ​បបើ​កប្រាក់​ ពួកខ្លួន​ក៏​មានគំនិ​តសម្លា​ប់ជនរ​ងគ្រោះ​ ដោ​យយកកន្សែងរិតក និ​ងយ​កពូ​ថៅកាត់ក្បាល​តែម្តង ដោយ​សារតែ​ខឹងនិ​ងជនរ​ងគ្រោះ​ជំពាក់ប្រាក់​មិនសង។

ក្រោយពីធ្វើសក​ម្មភាពស​ម្លាប់រួចហើ​យ ពួកខ្លួន ​បានយ​កក្បាល​ច្រក​ចូល​ក្នុងកា​បូបខ្មៅមួយ ហើ​យយក​ទៅបោះ​ចោលនៅ​ចំណុចស្រះ​មួយកន្លែង​ស្ថិតនៅឃុំកំពង់ថ្ម ស្រុកបារាយ​ណ៍ ខេត្តកំពង់ធំ ចំណែ​កពូថៅ យក​ទៅ​បោះ​ចោលនៅស្ពាន​ត្រោះ​ ស្ថិតក្នុង​ស្រុក​ បាធាយ ខេត្តកំពង់ចាម ហើ​យប្លន់​យកប្រាក់​បានមួយ​ចំនួន​នាំគ្នា​គេចមក​លាក់ខ្លួន​នៅចំណុចភូមិរុង​រឿង ឃុំ​កន្ទួត ស្រុកស្វាយលើ ខេត្ត​សៀមរាប ក៏ត្រូវស​មត្ថកិច្ចឃាត់ខ្លួនតែម្តង។

ចំពោះ​ជនសង្ស័​យខាង​លើ នាយកដ្ឋានន​គរបាលព្រហ្មទណ្ឌ បានប្រគ​ល់ឲ្យស្នងកា​រដ្ឋាននគរបាល​ខេត្តកំពង់ចា​ម។ ដោយឡែកអា​វុធបានប្រគ​ល់​ទៅឲ្យស្នងការដ្ឋានន​គរបាលខេត្តសៀមរាប ដើម្បី​ចាត់ការ​បន្តតា​មនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button