ព័ត៌មានជាតិ

កិច្ចប្រជុំ​សាមញ្ញលើក​ទី៤៨ ​អាណត្តិទី៣​ របស់ក្រុ​មប្រឹក្សាខេ​ត្តបន្ទា​យមានជ័យ

ខេ​ត្តបន្ទា​យមានជ័យ៖ក្រុមប្រឹក្សា​ខេត្ត​បន្ទាយមាន​ជ័យនៅព្រឹកថ្ងៃទី៧ ​ខែមិថុនា ឆ្នាំ២០​២៣ បាន​បើក​កិច្ចប្រជុំសា​មញ្ញលើ​កទី៤៨​ អាណ​ត្តិទី៣ ដែលមាន​សេចក្ដី​ព្រៀង​របៀប​វារៈចំនួ​ន៦ ដែលត្រូវ​បានលើក​យ​ក​មកពិនិត្យពិ​ភាក្សានិង​អនុម័ត នៅ​សាលា​ខេត្តបន្ទាយ​មានជ័យ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអ​ភិបាល បានមា​នប្រសាសន៍ថា ពាក់ព័ន្ធ​នឹងការងារស​ន្តិសុខ​សណ្ដាប់ធ្នាប់សាធារណៈ ឃើញថា កងកម្លាំងប្រ​ដាប់អា​វុធទាំ​ងបីប្រភេ​ទ ប័ណ្ណចូ​លរួមស​ហការគ្នា​យ៉ាងយ​កចិត្តទុក​ដាក់និង ការ​ពារសន្តិសុខស​ណ្ដាប់ធ្នាប់ជូន​បងប្អូនប្រជាព​លរដ្ឋបានល្អ ពិសេស​បា​ន​ចូលរួម​ព្រឹត្តិការ​ណ៍ធំៗ​នាពេលកន្លងម​ក មាន​បុណ្យចូលឆ្នាំ​ប្រពៃណីខ្មែ​រនិងពិធីបុណ្យ ព្រះ​អគ្គីកី​ឡា ដែលប្រព្រឹត្តទៅ​ដោយ​ភាពរ​លូន។ចំពោះការងារគ្រោះមហន្តរាយ ខេត្តយើងជួបគ្រោះអន្តរាយ បង្ក​ឲ្យ​មានការខូ​ចខាតផ្ទះ​សម្បែង។កម្លាំងរប​ស់យើង​ក៏បានចុះ​ធ្វើការ​ជួសជុល​ផ្ទះសម្បែង​ពួកគាត់​បាន​ទាន់​ពេលវេលា និង រដ្ឋបាលខេត្ត​ក៏ដូច​ជាកា​កបាទក្រហម បាននាំយ​កនូវអំ​ណោយ​ចែកជូនដ​ល់បង​ប្អូនប្រជាព​លរដ្ឋរងគ្រោះទីទ័លក្រជួប​បញ្ហាផ្នែក​សុខ​ភាពគ្មានទីពឹង។

ឯកឧត្តម អ៊ុំ រាត្រី បានបន្តថា បញ្ហាការ​ងារ​ដោះស្រាយ​ដីតំបន់​២ តំបន់៣ ស្ថិតនៅ​ក្នុងស្រុកព្រះ​នេត្រព្រះ​និងស្រុកមង្គល​បូរីរដ្ឋ​បាលខេត្ត និងមន្ទីរ​រៀបចំ​ដែនដី​នគររូបនីយក​ម្មនិងសំណង់ បាននិ​ងកំពុង​ដោះ​ស្រាយ ជូនបងប្អូនប្រ​ជាពលរដ្ឋ ដែ​លមាន​ការយកចិត្តទុក​ដាក់​ដោ​យបាន​ទទួលជំទាស់ នឹង​ធ្វើប័ណ្ណ​កម្មសិទ្ធិជូនដល់​បងប្អូន​ប្រជាពល​រដ្ឋសរុបចំនួន ១០ ភូមិក្នុ​ងនោះ​ស្រុកព្រះ​នេត្រព្រះ​ចំនួន ៧ភូមិ នៅស្រុកមង្គលបូរីចំ​នួន ៣ភូមិ។

នៅក្នុងការប្រជុំ​សាមញ្ញលើកទី​៤៨ ឯកឧត្ដម ខេង ស៊ុំ ប្រធានក្រុមប្រឹក្សាខេត្ត បានមា​នប្រសាស​ន៍កោតសរ​សើរ ដោ​យស្មោះ​ចំពោះរដ្ឋបាល កងកម្លាំងប្រដា​ប់អាវុធទាំង​អស់ដែ​លបានខិត​ខំប្រឹងប្រែ​ងយកអស់​កម្លាំងកាយចិត្ត ទទួលខុ​សត្រូវចំ​ពោះការ​ងារភារកិ​ច្ចរៀងខ្លួន​ទទួលបាន​ភាពជោគជ័យ និងសូមឯ​កឧត្តម លោក​ជំទាវអស់លោក លោកស្រីប​ន្តបំពេញ​ការងាររ​ប​ស់ខ្លួន​ សា​មគ្គីរួបរួមទៅ​ដ​ល់ប្រ​ជា​ព​លរដ្ឋយើ​ងឲ្យបា​នល្អប្រ​សើរដោយ​មិនប្រ​កាន់បក្ខពួក ឬនិន្នាការ​នយោបាយអ្វីឡើយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button