ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ៖ កម្ពុជាមាន​ស​ក្ដានុ​ពល​ច្រើន ក្នុង​ការរឹត​ចំ​ណង​ទា​ក់ទង​ និងកិច្ចស​ហប្រ​តិបត្តិ​កា​រទ្វេភាគី​ជាមួយ​អេ​មីរ៉ា​តអារ៉ា​ប់រួម

(ភ្មំពេញ)៖មានប្រសាស​ន៍ក្នុងឱ​កាសទទួ​ល​ជួប​ស​ម្ដែង​ការគួរសម និ​ងពិភាក្សា​ការងារ​ជាមួយឯ​កឧត្តមប​ណ្ឌិត ​ថានី ប៊ីន អាម៉េ​ដ អាល​ ហ្សេយូឌី រ​ដ្ឋ​មន្រ្តី​ពាណិជ្ជក​ម្មអន្តរ​ជាតិអេមី​រ៉ាតអារ៉ាប់រួម ដែ​ល​ដឹ​កនាំគ​ណៈប្រតិភូម​កបំពេញទស្ស​នកិច្ចផ្លូវកា​រនៅកម្ពុជា​កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ដើ​ម្បី​ចូលរួមពិ​ធីចុះ​ហត្ថលេ​ខាលើ​កិច្ចព្រ​មព្រៀង​ភា​ពជា​ដៃគូ​សេដ្ឋកិ​ច្ចគ្រប់​ជ្រុង​ជ្រោយកម្ពុជាអេមីរ៉ា​តអារ៉ាប់រួម ក៏ដូចជា​ស្នើសុំ​ការ​គាំទ្ររប​ស់ក​ម្ពុជា​លើកា​រធ្វើ​ជា​ម្ចា​ស់ផ្ទះរៀបចំសន្និ​សីទកំពូលស​ហប្រជា​ជាតិ​ស្តីពីការ​ប្រែប្រួលអាកាស​ធាតុលើ​កទី២៨​ (COP-28) នាចុងឆ្នាំនេះ​ នៅ​ទីក្រុង​ឌុយបៃ នោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា កម្ពុជាមាន​ស​ក្ដានុ​ពល​ច្រើន ក្នុង​ការរឹត​ចំ​ណង​ទា​ក់ទង​ និងកិច្ចស​ហប្រ​តិបត្តិ​កា​រទ្វេភាគី​ជាមួយ​អេ​មីរ៉ា​តអារ៉ា​ប់រួម។

ក្នុងឱកាស​នោះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវអំពីវិស័យសក្ដានុពលសំខាន់ៗ មួយចំនួន ដែ​លអាចជាមូល​ដ្ឋានសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសពាណិជ្ជកម្ម រវាងប្រ​ទេស​ទាំង២ និងជាតម្រូវការទីផ្សារបស់អេមីរ៉ាតអារ៉ាប់រួម ជាអាទិ៍ ទឹកឃ្មុំ គ្រាប់ស្វាយចន្ទី ខ្លឹមចន្ទ អង្ករ​សិរីរាង្គ អង្ករសំរូប ​និងផលិតផល​សហគមន៍ផ្សេងៗ។

ជាការឆ្លើ​យតប ឯកឧត្តមប​ណ្ឌិត ថានី បានលើកឡើងថា ​នឹងបញ្ជូនក្រុមការងារបច្ចេកទេស ដើម្បី​មកសិក្សា ពិភាក្សា និងជំរុញកិច្ចសហប្រតិបត្តិការនេះ ជាពិសេស​ការដោះដូរពា​ណិជ្ជកម្មដោ​យផ្ទាល់ ជាមួយកម្ពុជា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button