លោក លី សារី និងសហការី នាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនទៅឧបត្ថម្ភជូនដល់ពលរដ្ឋពិការទាំងគ្រួសារ នៅក្រុងសិរីសោភ័ណ
(បន្ទាយមានជ័យ)៖ ដោយឃើញព័ត៌មានបង្ហោះតាមបណ្តាសង្គមហ្វេសប៊ុក ពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋពិការទាំងគ្រួសារ និងជាទឹកចិត្តមនុស្សធម៌ស្រណោះអាណិតផងនោះ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ អមដំណើរដោយសហការី និងអាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ បាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនទៅឧបត្ថម្ភជូន គ្រួសារប្ដីប្រពន្ធ និងកូន គ ពីកំណើត(ដៃពិកាសងខាង និងជើង១ចំហៀង និងប្ដីគាត់ពិកាដៃសងខាង និងជើងខ្វិន ហើយស្លាប់១ ចំហៀងខ្លួន ព្រមទាំងកូនគាត់គ និងថ្លង់ពីកណើត) ស្ថិតនៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។
លោក លី សារី បានមានប្រសាសន៍លើកឡើងថា៖ សម្រាប់គ្រឿងឧបភោគបរិភោគនិងថវិកាទាំងនេះ គ្រាន់តែជួយសម្រាល់ដល់ជីវភាពរស់នៅជូនបានតែមួយរយៈពេលក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារប៉ុណ្ណោះ។ជាមួយគ្នានោះលោក បានធ្វើការលើកទឹកចិត្តដល់គាត់ត្រូវខិតខំប្រឹងប្រែងរស់នៅ មិនត្រូវអស់សង្ឃឹម ក្នុងជីវិតនោះទេ ។ ជាពិសេសត្រូវថែទាំសុខភាពប្រកបដោយអនាម័យ ដោយហូបស្អាត ផឹកស្អាត និងរស់ស្អាតជាប្រចាំ។
គួររំលឹកផងដែរថា៖ ប្រវត្តិរបស់គ្រួសារពិការនេះ កាលពីគាត់មានដៃជើងនៅគ្រប់លក្ខណៈគាត់ទាំងពីរនាក់ប្ដី ប្រពន្ធដើររកស៊ីឈ្នួលគេធ្វើការសំណង់ ចៃដន្យថ្ងៃមួយកើតឧបវៈហេតុដោយខ្សែភ្លើងឆក់ប្ដីរបស់គាត់ ប្រពន្ធឃើញបែបនោះហើយក៏រត់ ទៅជួយប្ដីត្រូវបានឆក់ទាំងពីរនាក់ ប្ដី ប្រពន្ធ បណ្ដាលឱ្យពិការដូចសព្វថ្ងៃនេះ(ដៃពិកាសងខាង និងជើង១ចំហៀង និងប្ដីគាត់ពិកាដៃសងខាង និងជើងខ្វិន ហើយស្លាប់១ ចំហៀងខ្លួន ព្រមទាំងមានកូនគាត់គ និងថ្លង់)ទៀត។
សម្រាប់គ្រឿងឧបភោគដែលយកទៅប្រគល់ជូននៅពេលនោះរួមមាន៖អង្ករ ៥០គីឡូក្រាម– មីយ៉ាំយ៉ាំ ២កេសតូច–ត្រីខ ២យួរ–ទឹកត្រី ២យួរ–មុង២– ភួយ២–សារុង២–ក្រមា២
និងថវិការមួយចំនួន៕