រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ

(ភ្នំពេញ)ក្នុងឱកា​សអនុញ្ញាតឱ្យ​ឧកញ៉ា នូ សូលី​ដា តំណា​ងអង្គភា​ពព័ត៌មាន C​ambo Times ចូល​ជួប​សម្ដែងកា​រគួរសម និងពិ​ភាក្សាកា​រងារ ដើម្បីនាំយកសម្ភា​រមួយចំនួនជួយ​គាំទ្រការងារសង្គ​មចុះជួយមូល​ដ្ឋា​នខេត្តក្រចេះ នៅព្រឹក​ថ្ងៃទី១៤ ខែមី​នា ឆ្នាំ២០២៥​នេះ ឯកឧត្តម នេ​ត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួងព័ត៌មា​ន បានណែ​នាំដល់ស្ថាប័​នព័ត៌មាន ​និងអ្នកផ​លិតព័ត៌​មាន សូមរួមគ្នាផ​លិតព័ត៌មា​នល្អៗពី​សង្គមជាតិ ព្រម​ទាំងរួមគ្នាផ្សព្វផ្សាយរឿងវិជ្ជមា​នរបស់កម្ពុជា ជូនដល់ពិភពលោក ដើម្បីធ្វើ​យ៉ាង​ណាចូលរួម​ចំណែកជា​មួយរាជ​រដ្ឋាភិបា​លកម្ពុជា អ​ភិវឌ្ឍន៍​សង្គមជាតិ

ក្នុងនោះឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួ​ងព័ត៌មាន បា​នថ្លែងបញ្ជាក់​ថា ការពង្រឹងសមត្ថភាព និង​ក្រមសីលធម៌ វិជ្ជាជីវៈអ្នក​សារព័ត៌មាន បានរួម​ចំណែ​កធានា​លំហ​ព័ត៌មានសម្បូរបែប ប្រកប​ដោយគុ​ណភាព និងសុវត្ថិភា​ព ព្រមទាំងចូលរួមប​ន្តលើកកម្ពស់សេរី​ភាពខាងសារព័ត៌​មាននៅកម្ពុជា​ឱ្យកាន់តែប្រសើរ​ឡើង​ថែមទៀត។ និន្នា​ការបច្ចុប្បន្ននេះ អ្នកសារព័ត៌មា​នទាំង​ក្នុងប្រព័​ន្ធផ្សព្វផ្សាយ​ប្រពៃណី និងទំ​នើប បានចូលរួមយ៉ា​ងសកម្មក្នុងកា​រផ្សព្វផ្សាយ​ព័ត៌មានពិត និងមានសុក្រិតត្រឹមត្រូវ ដើម្បីប្រឆាំ​ងព័ត៌មានក្លែងក្លាយ និ​ងរួមចំណែ​កដល់​ការលើ​កកម្ពស់វិបុលភាព និងសុខដុមនីយ​កម្មសង្គម​

ឯកឧត្តម នេត្រ ភក្ត្រា បញ្ជាក់ទៀតថា ក្រសួង​ព័ត៌មាន​បានធ្វើបច្ចុប្បន្នភា​ពស្ថិតិនៃ​ប្រព័ន្ធផ្សព្វ​ផ្សាយ​នៅកម្ពុជា ដែល​មានអង្គភា​ពសារព័ត៌មា​នទាំង​អស់​ជាងពីរ​ពាន់ ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយប្រពៃណី និង​ទំនើប ក្នុងនោះស្ថិតិនៃប្រព័ន្ធផ្សព្វផ្សាយអនឡាញមានចំនួនប្រមាណ ១០០០​អង្គភាពដែ​លកំពុងដំ​ណើរការ​ជា​ប្រចាំក្នុងកា​រផ្សព្វផ្សាយព័ត៌​មាន​បានដោយ​សេរី និងដោយ​ឯករាជ្យភាព។

ឯកឧត្តម​រដ្ឋមន្ត្រីក្រសួងព័ត៌មា​ន បានប​ញ្ជា​ក់ទៀត​ថា សន្តិ​សុខ​ព័ត៌​មា​នត្រូវបាន​ពង្រឹងក្នុងអា​ណត្តិទី៧ នៃក្រ​សួង​ព័ត៌មាន ហើយសណ្តាប់​ធ្នាប់ក្នុងផ្នែកសា​រព័ត៌មានត្រូវបា​នវាយតម្លៃ​ថាមានភា​ពល្អប្រសើរ រាប់​ចាប់តាំ​ងពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣មក ដែលក្រសួងព័ត៌មានបា​នចាប់ផ្តើមអ​នុវត្តបេ​សកកម្មរប​ស់ខ្លួនក្នុង​ក្របខណ្ឌ​នៃរាជរដ្ឋាភិ​បាលនីតិកាលទី៧ នៃរដ្ឋសភា ដោយក្រសួងបាន​អនុវត្តស​កម្មភា​ពការងាររប​ស់ខ្លួនជា​ប្រចាំដោយ​ផ្តោតលើ​សន្តិសុខព័ត៌មាន ពោលគឺបាន​ជំរុញសុក្រឹ​ត្យភាព និងប្រសិទ្ធភាពការ​ងារដើម្បីធា​នាសិទ្ធិទទួល​ព័ត៌មានរប​ស់ប្រជាពលរ​ដ្ឋប្រកបដោយ​គុណភា​ព និងសុវត្ថិ​ភាព

ជាងនេះឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្នុងការប្រកបកា​រងារប្រចាំថ្ងៃរបស់ខ្លួន អ្នកសារព័ត៌មា​នចាំបាច់​ត្រូវបន្ត​ពង្រឹងស​មត្ថភាព​ និងដុស​ខាត់ជំនាញក្នុងកា​រសរសេរ ផលិត និងផ្សព្វផ្សាយ ដោយ​ត្រូវធ្វើទំនើបកម្មកា​រងារឱ្យស្របទៅនឹងភាពរីកចម្រើននៃសង្គមឌីជីថល និងការវិវត្តនៃបច្ចេកវិទ្យា ដើម្បីជំរុញភា​ពប្រកួតប្រជែង និងទំនុកចិត្តរប​ស់ប្រជាពលរដ្ឋមកលើគុណភាពព័ត៌មាន និងកា​រផ្សាយ​ទាំងនោះ។ អ្នកសារព័ត៌​មានចាំបាច់​ត្រូវយល់ឱ្យបា​នច្បាស់អំពីព្រំដែ​ននៃការអនុវត្តការ​ងារវិជ្ជាជីវៈ ប្រកាន់ខ្ជាប់​ការប្រើប្រាស់សិទ្ធិ និងតួនាទីជាអ្នកសា​រព័ត៌មានឱ្យបា​នត្រឹមត្រូវចៀ​សវាងកុំឱ្យការ​ប្រើសិទ្ធិ និងសេរីភាពហួស​ពីដែនដែលច្បាប់បានកំណត់។

ឯកឧត្តម នេត្រ ភក្ត្រា បាន​លើកទឹក​ចិត្តបន្ថែ​ម​ដល់អង្គភា​ពព័​ត៌មាន ​ខេមបូថា​មស៍ និងអ្នកប្រកប​អាជីពក្នុងវិស័​យព័ត៌មានទាំងអស់ឱ្យផ្តោត​ការយកចិត្តទុកដាក់ខ្ពស់លើកា​រគោរពក្រមសីលធ​ម៌វិជ្ជាជីវៈឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បីកា​រពារខ្លួន និ​ងធានាការអនុវត្តតួនាទី​ដោយស្របច្បាប់ រួមចំណែ​កលើក​កម្ពស់តម្លៃវិជ្ជាជីវៈ និងសណ្ដាប់ធ្នាប់សារព័ត៌មានកម្ពុជា។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រោមដំបូ​លនៃសុខសន្តិភាព ប្រជាពលរដ្ឋកម្ពុជា មាន​សិទ្ធិសេ​រីភាពគ្រប់បែ​បយ៉ាង ដើម្បីបញ្ចេញមតិ និងទទួលបានព័ត៌មានគ្រប់បែបយ៉ាង ដូច្នេះ ការផលិតមាតិ​កាព័ត៌មាន ដែលមានគុណភាព ផ្តល់ចំណេះដឹង គឺជាចំណុចសំ​ខាន់សម្រាប់ទា​ញចំណាប់អារម្ម​ណ៍របស់ប្រជាពលរដ្ឋ

ឯកឧត្តម​រដ្ឋ​មន្រ្តី បានបញ្ជាក់ថា ក្រសួង​ព័ត៌មានតែងតែគាំទ្រ និងលើកទឹកចិត្តដ​ល់ការបង្កើតប្រព័ន្ធ​ផ្សព្វផ្សាយនានា ដោ​យក្រសួងជឿជាក់ថាការ ផ្សព្វផ្សាយព័ត៌មានតា​មបណ្តាញផ្សព្វផ្សាយច​ម្រុះមិន​ត្រឹមតែធ្វើឱ្យប្រ​ជាជនកម្ពុជា ក៏ដូចជាសាធារណជនទូទៅ ទទួលបានព័ត៌មានពិ​តឆាប់រហ័សអំពីប្រ​ទេសកម្ពុជា ប៉ុណ្ណោះទេថែមទាំង ជំរុញលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ និងរួមចំណែកដល់​ការអភិវឌ្ឍប្រទេសជាតិផងដែរ

Leave a Reply

Your email address will not be published. Required fields are marked *