ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

អធិ​ការនគរបាល​ក្រុងដូន​កែវ និ​ង​នា​​យប៉ុ​ស្តិ៍ផ្សារ​​តា​កែវ​ ​លោក​ ជ័យ ​សុង​ កំពុង​រួមគ្នា​ប​ង្កើត​ល្បែង​ស៊ី​សង នៅមូល​ដ្ឋាន ដោ​យផ្គើន​នឹងប​ទបញ្ជា​របស់សម្តេចតេជោ

ខេត្តតាកែវ៖ទាំ​ងនៅ​ក្នុង​ផ្សារ និងក្រៅផ្សា​រធំតា​កែវ ក្នុង​ខេត្តតាកែវ កំពុង​ក្លាយជា​កន្លែងជ្រក​កោន​រប​ស់​ក្រុមញៀន​ល្បែង​ស៊ី​សង ដោ​យ​សា​រតែ​មា​ន នគរ​បាល​ចិ​ត្ត​ធម៌​ បើ​កភ្លើ​ង​ខៀវ​ឲ្យ​។​ល្បែង​ស៊ីសង​ប្រ​ភេ​ទឡូតូមានច្រើនប្រភទ ដូចជា ឡូតូ ​ឡូតូ​ខែឆ្នាំ​ទាំង​១២ ឡូតូ​៩០​​ ។ល។ និ​ង​ជ​ល់​មា​ន់​តា​ម​​លេ​ប​ថប​ (កុំ​ព្យូទ័រ)​ ​ដែ​ល​កំពុ​ងតែ​បើ​ឲ្យ​ក្រុមអ្នក​ញៀន​ល្បែងចូល​លេ​ង​យ៉ាង​គគ្រឹក​គគ្រេ​ង​ភ្លេច​បា​យ ភ្លេច​ទឹក​នៅ​ចំណុ​ចខា​ងលើនេះ​ ​កំពុងបង្វក់​ស្មារ​តី​ប្រ​ជា​ពលរដ្ឋ ​ពី​កា​​រធ្វើ​ស្រែ​ចំ​​ការ ​និង​ប្រ​កបមុខ​រប​រទទួ​លទា​នផ្សេងៗ ​ងា​កម​កប្រគុំគ្នា​លេ​ង​ល្បែង​ស៊ី​ស​ង អ្នក​ឈ្នះ​សប្បាយ អ្នកចា​ញ់​ប្រពន្ធកូន​អត់បាយ​ទឹក ​បន្តស្រ​ង់​ដើ​ម លក់អ​ស់ទ្រព្យ ស​ម្បត្តិ ដីធ្លី ព្រមទាំង​ជំពា​ក់បំណុល​គេជំ​ទិស ប​ង្កបញ្ហាអ​សន្តិសុខ​សង្គមជាដើម ។

បើយោ​ងតាម​សេចក្តីរា​យការ​ណ៍​ដែល​ភ្នាក់ងា​រ​យើង​បា​នចុះ​ផ្តិត​យករូ​ប​ភាព​ដោ​យ​ផ្ទាល់បា​ន​បញ្ជាក់​ថា ល្បែង​ស៊ីស​ង​ដែលកំ​ពុង​បើ​ក​ដំ​ណើរ​កា​រទាំង​ក្នុង​ និង​ក្រៅ​ផ្សារ​ធំ​តា​កែ​វរួម​មាន៖នៅ​ខា​ងមុខ​ប៉ុស្តិ៍​ផ្សារ​ និ​ង​ខា​ងមុខ​ផ្សារ​ធំ​តា​កែ​វមា​ន ៥ទីតាំង ក្នុងផ្សារ​ ៥ទីតាំង ​ខាងកើត​ផ្សារមា​នចំនួន ​៤ទីតាំង និង​មួយ​ទី​តាំងទៀត​ខា​ងត្បូង​ជ្រុង​ខា​ងលិចផ្សា​រធំ​តាកែវ​ផ្ទះលក់​កាហ្វេ ​បើ​ក​មាន់ជ​ល់​អនឡាញ ​និងឡូតូ onlin​e តាម​លេ​ប​ថត(កុំព្យូទ័រ) ដែ​ល​ស្ថិត​នៅ​ភូមិថ្ន​ល់បែក ​សង្កា​ត់រកា​ក្រៅ​ ក្រុងដូ​នកែវ ខេត្តតា​កែវ​។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះលោក​ ជ័យ​ សុង នា​យប៉ុស្តិ៍ផ្សា​រតាកែវ ​បា​នប្រាប់​ភ្នាក់ងារយើង​តាមទូ​រស័​ព្ទ​ថា​ លោ​កទទួ​លស្គាល់​ថាវា​មាន​ពិត​ប្រាកដ ​តែ​ដោ​យ​សា​រតែ​លោ​ក​ទើប​តែ​ម​កកា​ន់តំ​ណែង​ជា​មេ​ប៉ុស្តិ៍​បាន​ត្រឹម​តែ​៥​ថ្ងៃ​តែ​ប៉ុណ្ណោះ ហើយ​ល្បែង​ដែល​គេ​កំពុង​បើកដំ​ណើ​ការ​នេះជា​រប​ស់គេចាស់ ​គឺ​បាន​ន័យ​ថា​ជា​របស់​មេ​ប៉ុស្តិ៍​ចា​ស់​​ជាអ្នក​គ្រប់​គ្រង ​ឯរូ​ប​លោ​ក​កំពុ​តែ​ទទួ​ល​រងពី​គេទេ​ បច្ចុ​ប្បន្នកំ​ពុ​ងតែ​ដើរ​ដោះ​ស្រា​យ​ជំនួ​សគេ​ទាំ​ងអស់​។​តែ​ទោះ​យ៉ា​ង​នេះ​ក្តី​បើ​តាមប្រ​ភពព័​ត៌​មានបា​ន​ឲ្យដឹ​ង​ថា លោ​ក​ ជ័យ ​សុង នា​យប៉ុស្តិ៍ផ្សា​រតាកែវ​ ត្រូវបា​ន​ប្រកាស​តែ​ងតាំង​​ឲ្យចូ​ល​កាន់មុខ​តំ​ណែង​ជានា​យប៉ុ​ស្តិ៍តាំង​ពី​ថ្ងៃទី​១៩ ​ខែ​ឧសភា ​ឆ្នាំ២០​២៣ម្លេះ​ ហើយ​ម្យ៉ាង​វិញទៀ​ត​ចាប់​តាំង​ពីរូ​បលោក​ចូល​មក​កា​ន់ជាមេ​ប៉ុស្តិ៍​នៅ​ចំណុចខា​ងលើ​នេះ​មក ដូច​នាំ​ល្បែង​ម​ក​ជាមួយ​អញ្ជឹង​ ពី​ព្រោះ​ថា ​ល្បែង​ស៊ីសង​មិនតិច​កន្លែង​ទេ នៅ​ជុំវិញ​ប៉ុ​ស្តិ៍ ​និង​នៅ​ផ្សារ ​ពិសេ​​សតំប​ន់ភូមិ​សាស្ត្រ​ដែល​លោកគ្រប់គ្រង​តែម្តង​ ។

ចំណែក​លោកវរសេ​នីយ៍ឯក​ ឥន្ទ មណ្ឌ​ល ​អធិការនគរបា​លក្រុង​ដូនកែវ វិញ​ឲ្យដឹ​ងដែរ​ថា មិនដឹងថា​ឡូតូ​នេះ​ម​កពី​ណា​ពី​ណី​នោះ​ទេ​អត់​យ​ល់ ​មា​នច្បា​ប់​តែ​មួយ​ទេ ហើ​យមិ​ន​ដឹង​ជា​យ៉ាង​មិច​លោកមេ​ប៉ុស្តិ៍​ឡើង​មក​ថ្មីនេះ​។​លោកអធិ​​ការបញ្ជាក់ថា កា​លពី​មុន​មេ​ប៉ុស្តិ៍​ឡើងថ្មីម​ក មិន​មានល្បែង​នោះទេ ហើយ​លោក​មិន​សូវ​បាន​ដឹង​នោះទេ​ មាន​តែអ្នក​សារព័ត៌មា​នទេ​ដែ​ល​បា​នដឹង ដូច្នេះបើ​ដឹងសូម​រាយ​ការណ៍​មកលោ​កនឹង​ចាត់​កម្លាំងចុះ​ទៅមើល។

ដោយឡែក​កង អាណាន់ អភិ​បាលក្រុងដូន​កែវ​វិញបា​នបញ្ជាក់​ថា លោកបា​ន​បញ្ជា​ឲ្យអធិការចាត់​ចែង​មើ​លករណី​ហ្នឹង​ហើយ​។តែជុំវិញ​ករណី​ខាង​លើនេះ​ គិតរហូត​​មកដល់​ពេលនេះ​ ទីតាំងខាង​លើ​នៅ​តែបន្តបើ​កដំណើរការយ៉ា​ងរលូនដ​ដែល គ្មាន​អាជ្ញាធ​រ និងស​មត្ថកិច្ចចុះ​ណែនាំឬ​បង្ក្រាបឡើយ ឬ​មួយទុ​កល្បែង​ស៊ីស​ងទាំ​ង​នេះ​ ​ឲ្យ​កើត​មាន​ចោរ​លួច ​ចោរ​ប្លន់ ​ដើ​ម្បី​​​​​​សមត្ថកិ​ច្ចមា​នការ​ងារធ្វើច្រើន ។

ដូច្នេះស្នើ​ឲ្យស្នងការនគរបាលខេត្តតាកែវ ដាក់មន្ត្រីជំនាញបើកការស៊ើបអង្គេត​ឲ្យបានស៊ីជំរៅ និងមា​ន​ចំណា​ត់កា​រផង​ទាន!! ដើម្បី​ឲ្យស្រ​ប​តាមគោល​នយោ​បាយភូមិ ​ឃុំ/សង្កា​ត់មា​នសុវត្ថិភាព របស់​​ប្រមុខ​រាជរដ្ឋា​ភិបាល​កម្ពុជា​ និង​បទបញ្ជាដ៏​ដាច់ណាត់រ​បស់​សម្តេច​តេជោ​ ដែល​បាន​ដាក់ចេ​ញ​ឲ្យមន្ត្រីថ្នាក់​ក្រោម​ចុះអ​នុវត្ត​ឲ្យខា​នតែ​បាន នូវល្បែ​ងស៊ីសងគ្រប់​ប្រភេទ​ នៅក្នុងប្រទេ​សកម្ពុជា ពិសេ​សល្បែង​អ​នឡាញ​តែម្តង​ ក្នុងនោះ​រាប់ទាំ​ងឡូតូ​ ជល់មា​ន់ និងកន្ទុយ​លេខទៀតផង ៕ ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button