រាជធានីភ្នំពេញ៖ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការ និងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ នៃក្រសួងព័ត៌មាន អញ្ជើញចូលរួមអមដំណើរ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បើកព្រឹត្តិការណ៍រត់ម៉ារ៉ាតុងដើម្បីមនុស្សធម៌ និងចូលរួមដឹកនាំរៀបចំ និងរត់កីឡាម៉ារ៉ាតុង ដើម្បីការងារមនុស្សធម៌ជួយដល់មូលនិធិពេទ្យគន្ធបុប្ផា នៅព្រឹកថ្ងៃទី១៥ ខែមីនាឆ្នាំ២០២៥ នៅបុរី ប៉េងហួតបឹងស្នោរ ក្នុងខណ្ឌច្បារអំពៅ រាជធានីភំ្នពេញ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ដ្រីរាជការទាំងក្របខណ្ឌក្រសួងព័ត៌មាន មន្ត្រីនៃក្រសួងផ្សេងទៀត អង្គការក្រៅរដ្ឋាភិបាល សមាគមអ្នកសារព័ត៌មាន អ្នកសារព័ត៌មាន វិស័យឯកជន និងមហាជនទូទៅ ជាតិនិងអន្តរជាតិ ប្រមាណជាង ១,៦០០នាក់ ដែលថវិកាដែលទទួលបានពីការបរិច្ចាគនឹងប្រគល់ជូនមូលនិធីមន្ទីរពេទ្យគន្ធបុប្ផាជួយសង្គ្រោះដល់កុមារកម្ពុជា៕