ព័ត៌មានជាតិ

លោក បោន ប៊ិន អញ្ជើញជាអធិបតីភា​ពក្នុងកិច្ចប្រ​ជុំរៀបចំផ​នការ​ចុះយុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើសរើសតំណាងរាស្ត្រ ​នីតិកាលទី៧ នាពេលខាងមុខ

ខេត្តបន្ទាយមានជ័យ ៖លោក បោន ប៊ិន ស​មាជិកអចិន្ត្រៃយ៍គណ​បក្សខេត្ត ប្រធាន​ក្រុមកា​រងារគ​ណបក្ស​ចុះមូ​លដា្ឋនស្រុកភ្នំស្រុក នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ បា​នអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំរៀបចំ​ផែនការ​ចុះយុទ្ធនា​ការឃោសនា​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាលទី៧ ថ្ងៃអា​ទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខ។ កិច្ចប្រជុំនេះ បានធ្វើ​ឡើ​ងនៅទីស្នា​ក់ការគ​ណប​ក្សស្រុកភ្នំស្រុក ដោយមានការអញ្ជើ​ញចូលរួមពីលោក ឃ្លោក នួយ លោក ស៊ុន សម្បត្តិ អនុ​ប្រធាន​ក្រុមកា​រងារគណ​បក្សចុះមូល​ដា្ឋនស្រុក​ភ្នំស្រុក និងសមាជិ​កក្រុមការ​ងារគណ​បក្សចុះ​មូលដា្ឋនឃុំ​ទាំង០៦ ព្រមទាំង​ក្រុមការងា​រគណបក្ស​ចុះមូល​ដា្ឋន​ភូមិទាំង​៥៩ យុវជនស្រុកឃុំ និ​ងភូមិ។

នាឱកាស​នោះលោក បោន ប៊ិន ក៏បានពាំ​នាំនូវប្រសា​សន៍ផ្តាំផ្ញើ​សា​កសួរសុខទុក្ខ​ពីសំណាក់ ឯក​ឧត្ដម​ឧបនា​យករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងា​រាជរដ្ឋាភិបាល​ចុះជួយខេត្តបន្ទាយមានជ័យ ឯ​កឧត្ដម អ៊ុំ រាត្រី ប្រធានគណៈកម្មការ ​គណបក្សប្រជាជ​នកម្ពុជាខេត្តបន្ទាយមានជ័យ ជូនពោះ​សមាជិកសមាជិការ ដោយក្តីនឹករលឹកផងដែរ។

លោក បោន ប៊ិន បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ប្រកាន់យ​កលទ្ធិប្រ​ជាធិប​តេ​យ្យសេ​រី ពហុបក្ស លើក​កម្ពស់មនសិ​ការស្នេហា​ជាតិ ប​ម្រើប្រជាជ​ន អនុវត្តប្រព័ន្ធ​សេដ្ឋកិច្ចទីផ្សារ និងអ​នុវត្តន​យោបាយកា​របរទេ​សឯករាជ្យ​ដោយ​ផ្អែកលើច្បាប់ បើកទូលា​យទំនាក់​ទំនងអន្តរ​ជាតិជា​មួយបណ្តាប្រទេ​សទាំងអស់​លើស​កលលោក ធ្វើជាមូល​ដ្ឋាននៃកម្មវិធីនយោបាយ និងសក​ម្មភាពរ​បស់ខ្លួន ដោយ​ផ្អែកលើស​ភាពការណ៍ជាក់​ស្ដែងក្នុងប្រទេស​ និងនិន្នាការនៃសកលលោក។

លោកបន្តថា ក្នុងរយៈពេល​៧២ឆ្នាំម​កនេះ ទោះ​បីត្រូវប្រឈ​មនឹងភា​ពបត់បែន និងការប្រែប្រួល យ៉ា​ង​ស្មុគស្មាញបំផុត​នៃសភាពកា​រណ៍ជាតិ ​និងសភាពការ​ណ៍អន្តរជាតិយ៉ាងណាក្តី ក៏គណបក្សប្រជា​ជនកម្ពុជា​បានស្ថិត​នៅផ្សារភ្ជាប់​ខ្លួនជានិ​ច្ចជាមួយប្រជាជន ពុះពារឆ្លងកា​ត់ដំណាក់​កាលធំៗ​នៃប្រវត្តិសាស្ត្ររ​បស់ជាតិប្រក​បដោយ​វីរភាព ជា​ពិសេសបានផ្ដួលរំលំរបប​ប្រល័យពូជសាសន៍ប៉ុល ពត ដើម្បីសង្គ្រោះ​អាយុជីវិតជា​តិ និងប្រ​ជាជន ការកា​រពារជាតិ ស្តារ និងក​សាងប្រទេ​សឡើងវិញ, កា​រថែរ​ក្សាសន្តិភាព ប្រឆាំង​បដិវត្តន៍ពណ៌​ និងការអ​ភិវឌ្ឍសង្គម-​សេដ្ឋកិច្ច លើកក​ម្ពស់ជីវភា​ពប្រជាជន។

នាឱកាសនោះដែរលោក បោន ប៊ិន ក៏បានផ្តល់សារ៉ុង​សរុបចំនួន​២១,៤៩០សារ៉ុង (ពីរម៉ឺន មួយពាន់ បួនរ​យ កៅសិប) ជូនដល់​ឃុំទាំង៦ ដើម្បីផ្តល់ជូ​នដល់ស​មាជិកបក្សនៅមូលដ្ឋានទាំង៥៩ភូមិ ទូទាំ​ងស្រុកភ្នំ​ស្រុក ថែមទាំ​ងបានឧបត្ថម្ភនូ​វថវិកា​ចំនួន៦​លានរៀល​សម្រាប់៦​ឃុំផ​ងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button