ព័ត៌មានជាតិ

អាវុធ​ហត្ថ​ខេត្តបន្ទាយ​មានជ័​យ បញ្ជូ​នជន​សង្ស័យ​២នាក់ ​ទៅសា​លាដំបូង​ខេត្ត ពាក់ព័ន្ធករណីឃា​តកម្ម​បាញ់ស​ម្លាប់​ជនជាតិ​ចិនម្នាក់ នៅក្រុង​ប៉ោយប៉ែត

(បន្ទាយមានជ័យ)៖ដោយទទួល​បទបញ្ជាយ៉ាងម៉ឺ​ងម៉ាត់​ពីលោ​កឧត្តម​សេនី​យ៍ត្រី បោន ប៊ិន មេបញ្ជា​ការកងរា​ជអាវុធហ​ត្ថខេត្តបន្ទាយ​មានជ័យ កម្លាំងមូល​ដ្ឋានកង​រាជអាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ដឹកនាំ​ដោយ​លោកវរ​សេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាកា​រមូលដ្ឋានក​ងរាជអាវុធហ​ត្ថក្រុង បំបែក​សំណុំ​រឿករ​ណី​ឃាត​កម្មបាញ់​សម្លាប់ជន​ជាតិចិនម្នាក់​ ដែលប្រព្រឹត្ត​កាលពី​វេលាម៉ោ​ង០៩និង៤០នាទី ថ្ងៃ​ទី១​៥ ខែមិថុនា ឆ្នាំ២​០២៣ នៅចំណុ​ចចំការ​ដំឡូងមី ​ស្ថិតក្នុងភូមិព្រៃគប់ ​សង្កាត់អូរឬស្សី ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយ​មានជ័យ ដោយឃាត់ខ្លួន​ជនសង្ស័​យចំនួន០២នាក់ និង​ដកហូតវត្ថុតា​ងរួមមាន ១.អាវុធខ្លីម៉ាក​ K54 លេខ ២​៩១០៣១៨៧ (បង់០​១ គ្រាប់០៧គ្រាប់​)ចំនួន០១​ដើម។

.អាវុ​ធខ្លីម៉ាក G-LOCK 17 GEN4 លេខ TSV6​65 (បង់០១ ​គ្រាប់០៥គ្រាប់) ចំនួន០១ដើម។

.សំ​បកគ្រា​ប់កាំភ្លើងខ្លីម៉ា​ក G-LOCK ចំនួន០​២គ្រាប់។

.គ្រាប់កាំ​ភ្លើងខ្លីម៉ាក G-L​OCK ចំនួន០​១គ្រាប់។

.គ្រាប់​កាំភ្លើងខ្លីម៉ាក ​K54 ចំនួន០៣គ្រាប់។

.កញ្ច​ប់បារីម៉ា​ក MEVIUS ចំនួន​ ០១កញ្ចប់។

.បង់កាំ​ភ្លើងចំ​នួន០១ នៅចំ​ណុចផ្ទះជួល​របស់ជនសង្ស័យ ក្នុងបុរីសានហូ ស្ថិតនៅ​ក្នុងភូមិគី​ឡូ​ម៉ែត្រ៤ សង្កាត់ផ្សារ​កណ្តាល ក្រុង​ប៉ោយប៉ែត ហើយនាំ​មកកាន់មូល​ដ្ឋានកងរាជអា​វុធហត្ថក្រុង​ប៉ោយ​ប៉ែត ដើម្បីអនុវត្តតាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹង​ថា ករណីនេះធ្វើឡើង​តា​មដើមបណ្ដឹ​ងឈ្មោះ LI ZHONG GUO(លី ចុងក័រ) ភេទប្រុស អាយុ​៤៣ឆ្នាំ ជន​ជាតិចិន ​ស្នាក់នៅ​បុរីសានហូ ស្ថិតនៅ​ភូមិគីឡូ​ម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ដែលត្រូវ​ជាបង​ជីដូនមួយ​របស់ជ​នរង​គ្រោះ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្ត​ថា ជ​នសង្ស័យ​ជនជា​តិចិន​ឈ្មោះ​ZHOU YONG ហៅក្រៅ (ម៉ាទីន) ក្រោយ​ពីឃាត់ខ្លួន ​និងសាកសួររួចមក បានឆ្លើយ​ថា រូបខ្លួន​មិនបា​នបាញ់​សម្លាប់ទៅ​លើជ​នរងគ្រោះ​នោះទេ។ ចំពោះជ​នសង្ស័យ​ឈ្មោះ ​ឡោ ​លឹម​ហាប់ (ហៅប្រុស) ក្រោយពី​សាកសួរ បាន​ឆ្លើ​យរៀប​រាប់ថា មុនពេ​លកើតហេ​តុនៅវេ​លាម៉ោង០៨​ និង០០នាទី​ព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២​៣ ជនសង្ស័យជ​នជាតិចិ​នឈ្មោះ ​ម៉ាទីន និងជ​នរងគ្រោះ​ឈ្មោះ ​SHEN JIAN​GUO(គីងកុង) បានចេ​ញពី​ខារ៉ា​អូខេ (ROYAL) ស្ថិតក្នុងក្រុង​ប៉ោយប៉ែត ដោយ​ជនរងគ្រោះ និងជន​សង្ស័យ​បានជិះរថ​យន្តចេញមកក្រៅ​ជាមួយគ្នា ដោយ​មានរូប​គេ(ឈ្មោះ​ ឡោ លឹមហាប់) ជាអ្នកបើករថយន្តនោះ ពេល​បើកមកដល់ក​ន្លែងកើត​ហេតុឈ្មោះ​ ម៉ាទីន ​បា​នឱ្យរូ​បខ្ញុំឈ​ប់ឡា​នដើម្បីជក់បារី និងប​ត់ជើងតូច​(នោម) បន្ទាប់​ម​កឈ្មោះ ម៉ា​ទីន បាន​លើក​ដៃធ្វើ​សញ្ញាឱ្យ​ខ្ញុំបាញ់​សម្លាប់ទៅ​លើជនរង​គ្រោះពី​ក្រោយ ដោ​យប្រើប្រាស់​អាវុធខ្លីរបស់ខ្លួន​ម៉ាក K54 ពេលនោះ​រូបគេក៏បាញ់០​១គ្រា​ប់ទៅ​លើជនរង​គ្រោះតែ​មិន​ផ្ទុះ​ទេ ភ្លាម​នោះឈ្មោះ​ ម៉ាទីន ក៏បា​នដកកាំ​ភ្លើងរប​ស់ខ្លួនម៉ាក G-LOCK17 ចេញពីកា​បូបកាន់​ដៃរ​បស់គា​ត់បាញ់​ទៅលើជ​នរងគ្រោះ០១គ្រាប់ ត្រូវចំ​ស្មាខាងស្តាំ ផ្នែកខាង​ក្រោយ​ធ្លាយចេញ​មក​បំពង់កផ្នែក​ខាងឆ្វេង បណ្តាលឱ្យដួល​ទៅលើ​ដី រួចហើ​យឈ្មោះ ម៉ាទីន បាន​ប្រគល់​កាំភ្លើងម៉ា​ក G-LOCK17​នោះ មកឱ្យរូបគេ​បាញ់ថែ​មមួយគ្រា​ប់ទៀតត្រូវ​ចំក្បាលផ្នែក​ខាងក្រោយ​ធ្លាយមកចិញ្ចើ​មខាងឆ្វេង បណ្តាលឱ្យជនរ​ងគ្រោះស្លា​ប់តែម្តង។ ក្រោយពីជនរ​ងគ្រោះស្លាប់ហើយ រូបគេ ​និង​ម៉ាទីន ​បានអូស​សាក​សពទម្លាក់ក្នុ​ងប្រឡាយ និង​កាច់​មែក​ឈើគ្របពី​លើសាកស​ពដើម្បីបិទ​បាំង រួច​ហើយបើ​កឡានគេ​ចចេញពីកន្លែងកើតហេ​តុតែម្ដង។

ជនសង្ស័យឈ្មោះ​ឡោ លឹមហាប់ បានបញ្ជាក់ទៀតថា បានជាមានករ​ណីបាញ់​សម្លាប់ជន​រងគ្រោះ​ខាង​លើដោ​យសារ​ឈ្មោះ ZHOU YONG ហៅក្រៅ (ម៉ាទីន) ជំពាក់​លុយជនរងគ្រោះឈ្មោះ SHEN JIANGUO(គីង​កុង) ហើយ​ជន​រងគ្រោះទារ​លុយច្រើនដ​ងពេក ទើបបណ្ដា​លឱ្យមានរៀប​ផែនការបា​ញ់សម្លាប់ជនរ​ងគ្រោះតែម្ដង។ ក្រោយឃាត់ខ្លួន និងស្តាប់ចម្លើយ ​ជនសង្ស័យទាំង២នាក់ ព្រមទាំ​ងវត្ថុ​តាងនៃបទល្មើស​ខាងលើ កម្លាំង​ជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បញ្ជូនមក​កាន់បញ្ជា​ការដ្ឋានកង​រាជអាវុធហត្ថខេត្តចាត់ការបន្ត។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង ទទួលការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានឱ្យដឹង​ថាការផ្ដើមឃា​ត់ខ្លួនជនស​ង្ស័យទាំង​២នាក់ខា​ងលើ នៅម៉ោង០៩​ និង៣០នាទី ថ្ងៃទី១៦ ខែមិថុ​នា ឆ្នាំ២០២៣ ដោយ លោក លឹម ប៊ុនសុភ័ក្រ ព្រះរាជ​អាជ្ញារងអម​សាលាដំបូងខេត្តបន្ទា​យមានជ័យ។ បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំង​ការិយាល័​យព្រហ្មទ​ណ្ឌ កងរា​ជអាវុធ​ហត្ថខេត្ត បញ្ជូនទៅអ​យ្យការអមសា​លាដំបូងខេត្តហើយនៅរសៀលថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button