ព័ត៌មានជាតិ

រដ្ឋបាល​ខេត្តប៉ៃលិន បើកសន្និបាតបូកស​រុបលទ្ធ​ផលការងារប្រចាំឆ្នាំ ២០២១ លើកទិស​ដៅការងារ ២០២២

(ប៉ៃលិន)៖ថ្លែងក្នុងពិធីបើកសន្និបា​តបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងលើកទិស​ដៅការ​ងារ ២០២២ របស់រដ្ឋបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិ​បាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ការបើកសន្និបាតបូកសរុ​បលទ្ធ​ផលការងារប្រចាំឆ្នាំ ២០២១ និងលើ​កទិសដៅការងារ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តប៉ៃលិន នា​ពេល​នេះ​ជាការឆ្លុះបញ្ចាំង​អោយឃើញពីស្នាដៃ លទ្ធផលការងារ​គ្រប់គ្រងតា​មបណ្តាអង្គភាព មន្ទីរ ស្ថាប័នជុំវិញ​ខេត្តសម្រេចបានក្នុងរយៈ​ពេលមួយឆ្នាំមកនេះ ក្នុងការអនុវ​ត្តកម្មវិធីន​យោបាយ​កំណែទ​ម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា នូវគោលនយោបាយយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ នៃអ​ណត្តិទី៦ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។អង្គសន្និបាតនេះដែរ នឹងទទួលបាននូវធា​តុចូលពីគ្រប់តួអង្គ ពាក់ព័ន្ធ រដ្ឋបាលខេត្ត ដោយផ្តោត​លើវិធានការទប់​ស្កាត់បទល្មើសនានា និងអត្ថប្រយោជន៍នៃការចុះបញ្ជីដីធ្លី ព្រមទាំងការផ្ដល់សេ​វារដ្ឋបាល នៅតាមថ្នាក់ឃុំសង្កាត់។

លោកជំទាវ បន្តថា ដោយឡែកការរីករាល​ដាលនៃជំងឺកូវីដ១៩ រដ្ឋបាលខេត្តមានកិច្ចសហការ ពីរ​មន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ធបាលក្រុងស្រុក បានខិតខំប្រឹងប្រែង​សហការអនុវត្តតា​មបទបញ្ជាដ៏​ខ្ពង់ខ្ពស់​របស់ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា និង​វិធានការណែនាំរបស់ក្រសួងសុខាភិបាល ចូលរួម​ទប់ស្កាត់ការរីករាល​ដាលនៃជំងឺកូវីដ១៩ ទូទាំងខេត្តប៉ៃលិន ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ដើម្បីឆ្លើយតបនឹ​ងការប្រយុទ្ធនឹងជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការនានា ក្នុងនោះ​មានកម្មវិធីជំនួយសង្គម ដើម្បីជួយដោះ​ស្រាយជីវភាពប្រជាពលរដ្ឋដែលទទួលរងផលប៉ះ ពាល់ដោយជំងឺកូវីដ១៩ មានដូចជា ការឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុ​ក្រោម​២ឆ្នាំ ការផ្តល់សាច់ប្រាក់ជូ​នគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលកូវីដ១៩, ការបើកផ្ដល់សា​ច់ប្រាក់​កម្មវិធី ជំនួយសង្គមក្រោយពេលបិទខ្ទប់សម្រាប់គ្រួសារ ប្រជាពលរដ្ឋមាន​ការលំបាក​ផ្នែកជីវភាព គ្រួសារឆ្លងជំងឺកូវីដ~១៩ និងគ្រួសារដែ​លមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងព្រឹត្តិ​ការ​ណ៍២០កុម្ភៈ ២០២១។

លោកជំទាវ អភិបាលខេត្ត ក៏បានស្នើដល់អង្គសន្និបាតទាំងមូល ចូលរួមផ្ដល់យោបល់អោយបា​ន​ផុល​ផុស ដើម្បីជាធាតុចូលក្នុងការអនុវត្តទិស​ដៅរបស់រដ្ឋបាលប៉ៃលិន សម្រាប់ឆ្នាំ២០២២ ប្រក​បដោយ​ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមគោលន​យោបាយកំ​ណែទម្រង់​ស៊ីជ​ម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា និងសូមអោយសមាជិក សមាជិការក្នុងអង្គសន្និបាតទាំងមូល ប្រកាន់​អោយបានខ្ជាប់ខ្ជួននូវវិធាន “៣ការពារ ៣កុំ” ពិសេសកា​រពាក់ម៉ាសអោយបានជាប់ជាប្រចាំ រក្សាគម្លាត ការសម្អាត​ដៃដោយសាប៊ូអាកុលអោយបានញឹកញាប់ ។ករណីមានបញ្ហាសុខភាព ឬមា​នរោគ​សញ្ញាសង្ស័យណាមួយពាក់ព័ន្ធជំងឺកូវីដ១៩ សូមប្រញាប់ ទាក់ទងជាបន្ទាន់​ជាមួយក្រុម​គ្រូពេទ្យ​ដែលប្រចាំការនៅទីនេះ ដើម្បីត្រួតពិនិត្យសុខភាព ស្វែងរកជំងឺកូវីដ ១៩ ។

សូមបញ្ជាក់ថា សន្និបា​តបូកសរុបលទ្ធផ​លការងារ ប្រចាំឆ្នាំ២០២១ និង​លើកទិសដៅការងា​រឆ្នាំ២០​២២ របស់​រដ្ឋបា​លខេត្តប៉ៃលិន នឹងត្រូវបិទ​បញ្ចប់នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ស្អែកនេះ ក្រោម​អធិប​តីភាព ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រ​ធាន​ក្រុមកា​រងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេ​ត្តប៉ៃលិន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button