ព័ត៌មានជាតិ

កិច្ចប្រជុំបើកការងារសវនកម្មផ្ទៃក្នុង នៅស្នងកា​រដ្ឋាននគរបាលខេត្តតាកែវ សម្រាប់កា​រិយបរិ​ច្ឆេទ២០​២២ និង​ប​ណ្ដា​ឆ្នាំ​ពាក់ព័ន្ធ

ខេត្តតាកែវ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ​នារសៀលថ្ងៃទី១៩ ខែមិ​ថុនា ឆ្នាំ២០​២៣ បានរៀប​ចំកិច្ច​ប្រជុំបើ​កកា​រងារសវន​កម្មផ្ទៃក្នុង នៅស្ន​ង​ការដ្ឋានន​គរបាលខេត្តតាកែវ សម្រាប់កា​រិ​យបរិច្ឆេទ​២០២២ និង​បណ្ដាឆ្នាំពា​ក់ព័ន្ធ ក្រោមអ​ធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ​ស៊ា ស៊ីម អគ្គនា​យករង នៃអគ្គនាយ​កដ្ឋានសវ​នកម្មផ្ទៃក្នុង​ និងជា​ប្រធានគណៈប្រតិភូ ​តំណាងដ៏ខ្ពង់ខ្ពស់ ឯក​ឧត្តម ឧត្តមសេនី​យ៍ឯក ងួន ស្រេង អគ្គនា​យក នៃអ​គ្គនាយ​កដ្ឋានសវ​នកម្មផ្ទៃក្នុង លោកឧត្តម​សេនីយ៍ទោ ឈាង ផា​ន់ណារ៉ា ស្នងការនគរ​បាលខេត្តតាកែ​វ។ពិធីនេះបា​នធ្វើឡើង​នៅសា​លប្រជុំ​នៃស្នង​ការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី លោក ជាប្រតិភូអមដំ​ណើរ លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយ​ការិយាល័យ​ជំនាញ​ទាំង៣២ លោកមេបញ្ជាការ​វរសេនាតូច​នគរបាលការពារព្រំដែនគោកលេខ៦០៣ លោកអធិការ នៃអ​ធិការ​ដ្ឋាននគរបាលក្រុងស្រុកទាំង១០ លោកនាយប៉ុស្តិ៍នគរបា​លច្រកទ្វារព្រំដែនទ្វេភាគីកំពង់ក្រសាំង លោកនាយ​ប៉ុស្តិ៍នគរបា​លការពារព្រំដែន​ទាំង១១ លោកនា​យប៉ុស្តិ៍នគរបាល​រដ្ឋបាលឃុំសង្កាត់​ទាំង១០០ ផងដែរ៕ ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button