ជិៈម៉ូតូឌុបគ្នា០២នាក់បងប្អូនឆ្លងផ្លូវ ត្រូវបានរថយន្តហ្វូតសេរីឆ្នាំ២០២៣ បុកពេញទំហឹង បណ្តាលស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់នៅស្រុកមង្គលបូរី
ខេត្តបន្ទាយមានជ័យ៖ពិតជាគួឲ្យរន្ធត់ណាស់ ២នាក់បងប្អូនជិៈម៉ូតូឌុបគ្នាឆ្លងផ្លូវ ត្រូវបានរថយន្តហ្វូតសេរីឆ្នាំ២០២៣ បុកពេញទំហឹងបណ្តាលស្លាប់ម្នាក់នៅនឹងកន្លែង និងរបួសធ្ងន់ម្នាក់ដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្លាមៗ។ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិ/ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ចិត្ត ភេទប្រុស អាយុ៣០ឆ្នាំ (ត្រូវជាបងប្រុស)ជនរងគ្រោះដែលរបួសធ្ងន់ឈ្មោះ រុណ ភេទប្រុស អាយុ១៨ឆ្នាំ(ត្រូវជាប្អូនប្រុសពៅ)ដែលរស់នៅភូមិពង្រ ឃុំបន្ទាយនាង ស្រុកមង្គលបូរី។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖នៅពេលជួបគ្រោះថ្នាក់ចរាចរណ៍ជនរងគ្រោះទាំង២នាក់បងប្អូនបានជិៈម៉ូតូម៉ាក់ហុងដាឌ្រីម ឆ្លងបំបែកពីខាងកើតមកលិច ហើយមានរថយន្តម៉ាក់ហ្វូតសេរីឆ្នាំ២០២៣ ពាក់ផ្លាក់លេខភ្នំពេញ2BU.5682បានបើកបរតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងត្បូងក្នុងកន្លងផ្លូវខាងស្តាំ បានបុកពេញទំហឹង បណ្តាលជនរងគ្រោះម្នាក់ជាបងប្រុសស្លាប់នៅនឹងកន្លែង និងប្អូនប្រុសរបួសធ្ងន់ត្រូវបានសង្គ្រោះបន្ទាន់ទៅកាន់មន្ទីពេទ្យ។
ក្រោយថ្នាក់ចរាចរណ៍កើតឡើងឃើញមានមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ស្រុកមង្គលបូរី បានដល់កន្លែងកើតហេតុនិងធ្វើការសម្រួលចរាចរណ៍ដល់អ្នកដំណើរ ហើយធ្វើការវាស់វែង ហើយប្រគល់សាកសពជូនសាច់ញាតិជនរងគ្រោះដឹកតាមគោយន្តកន្ត្រៃ ទៅផ្ទៈ ដើម្បីធ្វើបុណ្យតាមប្រពៃណីយ៍ ។
មន្ត្រីនគរបាលជំនាញបានឲ្យថា៖មូលហេតុដែលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺជនរងគ្រោះបានជិៈម៉ូតូឆ្លងផ្លូវបំបែកពីកើតមកលិចត្រូវបានរថយន្តមកពីជើងទៅត្បូងបុកពេញទំហឹង បណ្តាលស្លាប់ម្នាក់ និងកន្លែងរបួសធ្ងន់ម្នាក់ត្រូវបានសង្គ្រោះបន្ទាន់ទៅកាន់មន្ទីពេទ្យ។ក្រោយពិនិត្យវាស់វែងហើយរថយន្តបង្កនិងម៉ូតូជនរងគ្រោះ ត្រូវបានរថយន្តសន្ទូចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ដើម្បីដោះស្រាយគ្នាតាមច្បាប់ជាក្រោយ៕