ព័ត៌មានជាតិ

ប្រជាពលរដ្ឋ មិនតិចជាង១០០នាក់ទេក្នុងមួយថ្ងៃ ដែលមកហាត់ប្រាណនៅវេទិការសួនមានជ័យ ក្រោមការរៀបចំរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖វេទិការសួនមានជ័យ ស្ថិតនៅកណ្តាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានក្លាយជាកន្លែងហាត់ប្រាណរបស់ប្អូនប្រជាពលរដ្ឋ នាពេលល្ងាច ក្នុងមួយថ្ងៃមិនតិចជាងរយនាក់នោះទេ។ជាក់ស្តែងនាពេលល្ងាច គេសង្គេតឃើញមានបងប្អូនប្រជាពលរដ្ឋចាស់ក្មេង ប្រុស ស្រី មិនតិចជាងរយនាក់នោះទេ ដែលបាននាំគ្នាហាត់ប្រាណ ដើម្បីសុខភាពដោយមានការចាក់ធុងបាស ហាត់ប្រាណតាមលក្ខណៈទាន់សម័យ គួរអោយជាទីចាប់អារម្ម។

ប្រជាពលរដ្ឋដែលទៅហាត់ប្រាណបានលើកឡើងថា៖ក្រោយពេលកសាងវេទិការសួនមានជ័យ នៅកណ្តាលក្រុងសិរីសោភ័ណ ដែលមានដាំដើមឈើ ផ្កា និងស្មៅដែលលំអរក្នុងសួន ដ៏ស្រស់ស្អាត ហើយមានទីធ្លាធំទូលាយ បងប្អូនប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ បាននាំគ្នាខ្លៈរត់ជុំវិញវេទិការនិងខ្លៈទៀតនាំគ្នាហាត់ប្រាណជាលក្ខណៈដាក់ភ្លេងបណ្តើរនិងហាត់ប្រាណបណ្តើរយ៉ាងច្រើនកុះករ។

ជាមួយគ្នានោះដែរប្រជាពលរដ្ឋបានសម្តែងការកោតសសើរចំពោះឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ ដែលបានរៀបចំវេទិការសួនមានជ័យ ជាកន្លែងកំសាន្ត និងជាកន្លែងហាត់ប្រាណរបស់ប្អូនប្រជាពលរដ្ឋក្នុងមួយថ្ងៃមិនតិចជាងមួយរយនាក់ទេ ដើម្បីសុខភាព ។ដូចច្នេះសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋដែលមកកំសាន្តនិងហាត់ប្រាណ ត្រូវចូលរួមសំអាតបរិស្ថានអោយមានផាសុខភាពល្អផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button