ព័ត៌មានជាតិ

ប្រជាពល​រដ្ឋឃុំ​សាលាក្រៅ ប្តេជ្ញាបោះ​ឆ្នោតជូន​គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តកា​រអភិវឌ្ឍន៍​នៅមូលដ្ឋា​នបន្ថែមទៀត

ខេត្តប៉ៃលិន៖នៅព្រឹកថ្ងៃទី០៦ ​ខែកក្កដា ​ឆ្នាំ២០២៣​ ប្រជាពល​រដ្ឋនៅក្នុងឃុំ​សាលាក្រៅ បានប្តេជ្ញា​បោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តការអភិវឌ្ឍន៍នៅមូល​ដ្ឋានបន្ថែមទៀត ក្នុងឱកាស ឯកឧត្តម អ៊ី​ ឈាន ប្រធានក្រុម ការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តប៉ៃលិន និងជា​បេក្ខជ​នតំ​ណាងរាស្ត្រពេញសិទ្ធិ មណ្ឌលប៉ៃ​លិន បានដឹក​នាំក្រុម​ការងារ អញ្ជើញចុះជួប​សំណេះសំណា​លសួរសុ​ខទុក្ខ និងផ្សព្វផ្សាយ​ពីគោលនយោ​បាយរបស់គ​ណបក្ស ដ​ល់សមាជិក​ សមាជិការបក្ស ចំនួ​នជាង ៥០០នាក់​ នៅភូមិភ្នំកុយ​ ភូមិសំបូ​រ ភូមិភ្នំស្ពង់ និ​ងភូមិវាល ឃុំ​សាលាក្រៅ ស្រុកសា​លាក្រៅដែលជា​ថ្ងៃទី០៦ នៃយុទ្ធនា​ការឃោសនា ​បោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ ​នីតិកាលទី៧ ឆ្នាំ​២០២៣ ។

ឯកឧត្តម អ៊ី​ ឈាន ប្រធានក្រុម ការងា​រគណបក្សប្រជាជ​នកម្ពុជាចុះជួយ​ខេត្តប៉ៃលិន បានមា​នប្រសា​សន៍លើក ឡើងថា៖ «គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយ ដែលបានរួម​សុខរួមទុក្ខ​ជាមួយ​នឹងបងប្អូនប្រជាព​លរដ្ឋអស់ រយៈពេល​ជាង ៤០ឆ្នាំមកហើយ ហើយមិនដែល​រត់ចោលបង​ប្អូនប្រជាពលរ​ដ្ឋម្ដងណា​នោះទេ ហើយគ​ណបក្សប្រជាជនកម្ពុជា បាន​លះបង់ និងប្រឹងប្រែ​ងគ្រប់​បែបយ៉ាង ដើ​ម្បីប្រ​ជាពលរដ្ឋកម្ពុជា និ​ងបានក​សាងអភិវឌ្ឍន៍ប្រទេ​សជាតិ កាន់តែរីកចម្រើន​ទ្វេឡើង បន្ទាប់ពីបាន​រំដោះប្រជាពលរដ្ឋពីការ​កាប់សំលាប់របស់​របបខ្មែរក្រហម​ ពោលយើងបានផ្លាស់ប្ដូរ ពី ប្រទេសដែល​ក្រីក្រ មកជាប្រទេសដែលមានការអភិវឌ្ឍរីកចម្រើន និងប្រកាន់យករ​បបប្រជាធិប​តេយ្យ ។

ឯកឧត្តមបេក្ខជនតំណា​ងរាស្ត្រ បានមានប្រសា​សន៍បញ្ជាក់ថា៖ ក្រោមកា​រដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន ជាប្រ​ធានគណបក្សប្រជាជនកម្ពុជា បានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីក ចម្រើន លើគ្រប់វិស័យ ហើយនៅតាមបណ្តាមូលដ្ឋានឃុំសង្កាត់ សុទ្ធតែមា​នការប្រែប្រួល​មុខមាត់ថ្មីពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយអាណត្តិទៅមួយ អាណត្តិ មិនដែលមា​នគណប​ក្សណា​អាចធ្វើបាននោះឡើយក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សចាស់ទុំ ខាងន​យោបាយ និងមានបទពិសោធន៍ច្បាស់លាស់ក្នុងការដឹកនាំប្រទេសជាតិ ។

ឯកឧ​ត្តម អ៊ី​ ឈាន ក៍បានមានប្រសាសន៍អំ​ពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវទៅបោះ​ឆ្នោតជ្រើស​តាំង​តំណា​ងរាស្ត្រ នីតិកា​លទី៧ ឱ្យបាន​គ្រប់ៗគ្នា​ នៅថ្ងៃទី២​៣ ខែ​កក្កដា ​ឆ្នាំ២០២​៣ ខាងមុខនេះ ដោយ​បោះឆ្នោតជូនគណបក្ស ប្រជាជន កម្ពុជា ដើម្បីឱ្យប្រទេសជាតិយើងកាន់តែមាន ការអភិវឌ្ឍន៍រីកច​ម្រើនថែ​មទៀត «មានគណប​ក្សប្រជាជន​កម្ពុជា មាន​សុខ សន្តិភា​ព និងការអភិវឌ្ឍន៍ឥតឈប់ឈរ» ជាពិសេសគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនា ពេលអនាគត ។

នៅក្នុងឱ​កាសនោះផងដែ​រ ឯកឧត្តម អ៊ី ឈាន និ​ងក្រុមការងា​រ ក៏បានបង្រៀនសមាជិក សមាជិកា អំពីការគូស សន្លឹកឆ្នោតដែលត្រឹមត្រូវ ដែលមានលេខរៀងទី១៨ មានរូប​ទេវតាបាចផ្កា​ជាសម្គាល់​នៅក្នុងសន្លឹក​ឆ្នោត ដើម្បីបានបញ្ចេញនូវឆន្ទះ ក្នុងការគាំទ្រគណបក្ស ប្រជាជនកម្ពុជា ឱ្យទទួលជ័យ​ជំនះរាល់​កា​របោះឆ្នោតគ្រប់ៗអណត្តិ ៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button