កូនភ្លោះ៣នាក់កើតក្នុងគ្រួសារកសិករ ជួបការលំបាក នៅស្រុកព្រៈនេត្រព្រៈ ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី អនុប្រធានកាកបាទក្រហមកម្ពុជាខេត្ត រួមនិងក្រុមការងារ កាលពីថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២៣ បានអញ្ជើញចុះសួរសុខទុក និងនាំយកអំណោយប្រគល់ជូន គ្រួសារដែលមានកូនភ្លោះ៣នាក់កើតក្នុងគ្រួសារកសិករជួបការលំបាក ស្ថិតភូមិកក់ ឃុំជប់វ៉ារី ស្រុកព្រៈនេត្រព្រៈ។
ឯកឧត្តម អ៊ុំ រាត្រី បានលើកឡើងថា៖កូន៣នាក់ដែលកើតក្នុងត្រកូលប្រជាកសិករមានឪពុកឈ្មោះ ប៊ិន សាវឿន អាយុ៣៦ឆ្នាំ(មុខរបបកសិករ) និងម្តាយឈ្មោះ ជីវ ធុច អាយុ៣៥ឆ្នាំ (មេផ្ទៈ)ដែលមានបន្ទុកក្នុងគ្រួសារចំនួន៦នាក់ ក្នុងនោះមានកូនភ្លោះ៣នាក់ ដែលជាកូនទី៤ មានស្រី១នាក់ ប្រុស២នាក់ដែលទើបកើតកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ នៅមន្ទីពេទ្យគន្ធបុប្តាខេត្តសៀមរាប។
ឯកឧត្តមបានបញ្ជាក់ថា៖កូនភ្លោះ៣នាក់ ដែលកើតបានជិត១សប្តាហ៍មាន
១.ឈ្មោះ ធុច សិរី ភេទស្រី ទម្ងន់២,២គីឡូក្រាម
២.ឈ្មោះ ធុច មង្គល ភេទប្រុស ទម្ងន់២គីឡូក្រាម
៣.ឈ្មោះ ធុច សួរស្តី ភេទប្រុស ទម្ងន់២គីឡូក្រាម កូនភ្លោះទាំងបីក្រោយកើតគឺមានសុខភាពល្អ។
ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ទៀតថា៖ក្រោយទទួលព័ត៌មានបានដឹងបាននាំក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ដើម្បីយកអំណោយសាខាកាកបាទក្រហមកម្ពុជា មកប្រគល់ជូននេះជាការយកចិត្តទុកចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះបងប្រជាពលរដ្ឋដែលមានការខ្វៈខាតនិងជួបការលំបាកដូចគ្រួសារកូនភ្លោះ៣នាក់មានទាយិការ១នាក់ និងទារក២នាក់ដែលត្រូវបានទទួលអំណោយមានសម្ភារៈប្រើប្រាស់ និងទឹកដោះគោ និងគ្រឿងបរិភោគសម្រាប់ផ្គន់ផ្គង់គ្រួសារ៕