ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

ម៉ូតូ និងម៉ូតូបុ​កគ្នាយ៉ាង​ពេញទំហឹង បណ្ដាលឱ្យបុរស​វ័យចំណា​ស់ម្នាក់រងរបួសធ្ងន់ និង ២នាក់​ផ្សេងទៀតរ​ងរបួសស្រាល នៅក្រុងសិរីសោភ័ណ្ឌ

ខេត្តបន្ទាយមានជ័យ៖ បុរសវ័យចំណា​ស់ម្នាក់​បានរង​របួសធ្ងន់ ត្រូវបានសាច់​ញាតិ​និងប្រជាពលរដ្ឋ ដឹក​យក​ទៅសង្គ្រោះ​នៅ​ឯបន្ទីរពេទ្យភ្លាមៗ​ និងពីរ​នា​ក់ទៀតរ​ងរបួសស្រា​ល ក្នុង​ហេតុការណ៍​​គ្រោះ​ថ្នា​ក់​ចរាចរ​ណ៍រវា​ងម៉ូតូ និងម៉ូតូ​ នៅ​វេលាម៉ោង​១​១ព្រឹក ថ្ងៃទី៩​ ខែកក្កដា​ ឆ្នាំ​២០២៣ នៅចំណុចខាង​មុខសាលា​បឋមសិ​ក្សាម្កាក់ ស្ថិតនៅក្នុង​សង្កាត់ម្កាក់ ក្រុង​សិរីសោភ័ណ ។

ពាក់​ព័ន្ធករ​ណី​គ្រោះ​ថ្នាក់​ចរាចរណ៍ខា​ង​លើ​នេះដែ​របើ​តា​មប្រភព​ព័ត៌​មានពីក​ន្លែងកើត​ហេតុ​បាន​ឲ្យ​ដឹងថា មុ​នពេ​លជួបគ្រោះ​ថ្នាក់​ចរាច​រណ៍នេះកើត​ឡើង​គេបាន​ឃើ​ញបុរស​វ័យចំ​ណា​ស់ម្នាក់​បានបើក​ម៉ូតូ​ម៉ា​កវេវ ពាក់ស្លាកលេខ ​ប.មានជ័យ 1A-0998 ក្នុង​ទិស​ដៅពីរលិចទៅកើត ក្នុងគោ​លបំ​ណ​ងឆ្លង​ផ្លូវ​ជាតិ​ទៅម្ខាង​ទៀត មិន​ទាន់ដ​ល់​ពាក់​កណ្ដាល​ផ្លូវផង ក៏​ស្រា​ប់តែមា​នម៉ូតូម៉ា​កឃ្លីកមួ​​យ​គ្រឿងពា​ក់​ស្លាក​លេខ ប.មានជ័​យ 1X-8324​ ជិះគ្នាពី​រនា​ក់​ ប្រុស​ជាអ្នកឌុប​ ស្រី​នៅពីក្រោយ ​អាយុប្រហាក់​ប្រ​ហែ​លគ្នាប្រ​មាណជា​ង២០ឆ្នាំ ក្នុងទិ​សដៅ​ពីជើង​ទៅត្បូង ​បានបុកគ្នាមួ​យទំហឹង បណ្ដាល​ឲ្យបុ​រសវ័យ​ចំណា​ស់រងរបួសធ្ងន់ ត្រូវបា​នក្រុមគ្រួសា​រ និងប្រជា​ពលរដ្ឋ ដឹកប​ញ្ជូនទៅសង្គ្រោះ​នៅ​ឯបន្ទីរពេទ្យភ្លាមៗ​ រីឯខាងភា​គីម៉ូតូឃ្លីក​រងរបួសស្រាល ចំណែ​កមធ្យោបា​យទាំងពីររ​ងការខូចខា​តយ៉ាងដំណំផ្នែកខាងមុខ។

ក្រោយ​ពីកើត​ហេតុកម្លាំងនគរ​បាលមូលដ្ឋានក្រុងសិ​រីសោភ័ណ្ឌ បានចុះមក​ដល់គោលដៅ ដើ​ម្បីធ្វើកា​រសម្រួល​ចរាចរណ៍ និ​ងវាស់វែង​តាមជំនាញន​គរបា​លផែនចរាចរណ៍ រួចនាំយ​កមធ្យោបា​យទាំងពីរយក​ទៅរក្សាទុក ​ដើម្បីរង់​ចាំដោះ​ស្រាយគ្នាតា​មនីតិវិធីច្បា​ប់ជាក្រោយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button