លោក សិទ្ធិ ឡោះ អំពាវនាវដល់សមាជិក សមាជិការ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ មេត្តាត្រៀមខ្លួន និងត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ(អ.ខ) ដែលមានសុពលភាព ឬឯកសារ បញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត(ឯ.អ) នៅឃុំចំនួន២ ស្រុកស្វាយចេក
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២៣នេះ លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធានគណកម្មាការមូលដ្ឋាន ខ.២៧ និង ជាប្រធានក្រុមការងារចុះជួយស្រុកស្វាយចេក បានបន្តអញ្ជើញចុះជួបសំណេះសំណាល និងពន្យល់ណែនាំអំពីរបៀបគូសសន្លឹកឆ្នោតដល់ សមាជិកា សមាជិការបក្សប្រជាជនកម្ពុជា លើ២ឃុំ នៅឃុំផ្គាំ និង ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
ការចុះជួបសំណេះសំណាលនេះក៏មានការអញ្ជើញចូលរួមពី លោក អនុប្រធានគណៈកម្មការ ខ២៧ លោកអនុប្រធានក្រុមការងារចុះជួយឃុំផ្គាំ និងសារង្គ ក្រុមការងារខ ២៧ចុះជួយភូមិ លោកប្រធាន អនុប្រធាននិងសមាជិកបក្សឃុំផ្គាំ និងឃុំសារង្គ លោកប្រធាន អនុប្រធាន ភូមិជាច្រើនរូប ។
លោក សិទ្ធិ ឡោះ សមាជិកអចិន្រ្តៃយ៍នៃគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈកម្មការខ.២៧ ចុះជួយស្រុកស្វាយចេក ក៏បានពាំនាំការសួសុខទុក្ខពីសំណាក់ពី ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ និងលោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសន៍រូបត្ថម្ភក៍ បណ្ឌិត ម៉ៅ ម៉ាល័យ ឯកឧត្តម អ៊ុំ រាត្រី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សប្រជាជនខេត្តបន្ទាយមានជ័យ ដល់សមាជិក សមាជិការទាំងអស់ និង សូមអំពាវនាវដល់ សមាជិក សមាជិការ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ មេត្តាត្រៀមខ្លួន និងត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ(អ.ខ) ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត(ឯ.អ) ដើម្បីទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កាជាសញ្ញាសំគាល់ និងមានលេខរៀងទី១៨ ក្នងសន្លឹកឆ្នោតនៅតាមការិយាល័យបោះឆ្នោតក្នុងភូមិ ឃុំ សង្កាត់រៀងខ្លួននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឲ្យបានគ្រប់ៗគ្នា៕