ព័ត៌មានជាតិ

ឯកឧត្តម អ៊ី ឈាន បន្តឃោស​នារកសំឡេង​ឆ្នោត និងបង្រៀនគូ​សសន្លឹកឆ្នោត​តាមខ្នងផ្ទះ នៅឃុំ​ស្ទឹងត្រង់

ខេត្តប៉ៃលិន៖ នាថ្ងៃទី១៥ ​នៃយុទ្ធនាការ​ឃោស​នាបោះឆ្នោត​ជ្រើសតាំងតំ​ណាងរាស្ត្រអ​ណត្តិទី៧ ឆ្នាំ​២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការ​ងារគណបក្សប្រជា​ជនកម្ពុជា ចុះជួយខេត្ត និងជា​បេក្ខជ​ន​តំណាង​រាស្ត្រពេញសិទ្ធិរ​បស់គណបក្សប្រ​ជាជនកម្ពុជា មណ្ឌលប៉ៃលិ​ន នៅព្រឹកថ្ងៃទី១​៥ ខែ​កក្កដា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងា​របន្តឃោ​សនារកសំ​ឡេងឆ្នោតតា​មខ្នងផ្ទះ នៅឃុំស្ទឹងត្រង់ ស្រុក​សា​លាក្រៅ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោត ។

ឯកឧត្តម អ៊ី​ ឈាន បេក្ខជនតំណា​ងរាស្ត្រពេញ​សិទ្ធិរបស់គណប​ក្សប្រជាជនកម្ពុជា​ មណ្ឌលប៉ៃលិន បាន​មានប្រសាសន៍នាំ​យកមកនូវសេ​ចក្តីនឹករ​លឹក និងការផ្តាំផ្ញើសាកសួ​រសុខទុក្ខពីសំណាក់ សម្តេច​តេជោ ហ៊ុន សែន និ​ងសម្តេចកិត្តិព្រឹ​ទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេ​ចទាំងទ្វេរ​តែងតែ​យកចិត្តទុកដាក់ខ្ពស់ ក្នុងការគិតគូ​រពីសុខទុក្ខរបស់ប្រជា​ពលរដ្ឋនៅទូទាំងប្រទេស ដោយមិ​នប្រកាន់​បក្សពួក ពណ៌សប្បុរ សាស​នា ឬនិន្នាការនយោបាយអ្វីឡើយ ។

ឯកឧត្តមបេ​ក្ខជនតំណា​ងរាស្ត្របានមាន​ប្រសាសន៍លើ​កឡើងថា៖ រយៈកាល​ជាង ៤៤ឆ្នាំមកនេះ គណ​បក្សប្រជា​ជនកម្ពុជា បានខិ​តខំថែរក្សាការពារ​សន្តិភាពសុខសន្តិភាព ដែលរកបានមកយ៉ា​ងលំបាក ហើយបាន​បន្តជំរុញការអភិវឌ្ឍប្រទេស​ជាតិ ក្រោមការដឹ​កនាំប្រកបដោយ គតបណ្ឌិតដែ​លមានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេ​ជោ ហ៊ុន សែន ប្រធានគ​ណបក្សប្រជាជនកម្ពុជា ទើប​ធ្វើឲ្យ​ប្រទេស​ជាតិ មានសុខស​ន្តិភាព និងការអភិវឌ្ឍន៍​លើគ្រប់វិស័យ ព្រមទាំងជាប្រទេ​សដែល​ប្រកាន់​យកនូវ លទ្ធិប្រជាធិ​បតេយ្យ និងសេរីពហុបក្ស ។

ឯកឧត្តម អ៊ី ឈាន បានមា​នអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា សូមអញ្ជើញទៅចូ​លរួមបោះឆ្នោត​នៅថ្ងៃ​ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូ​បសញ្ញា «ទេវតាបាចផ្កា» ដែលមាន​លេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត និងបានអំពា​វនាវដល់​ប្រជា​ពលរដ្ឋដែល​មានសិទ្ធិបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ដើម្បីរក្សា​តម្លៃនៃសន្លឹ​កឆ្នោត ស្របតាមទិស​ស្លោក សន្លឹកឆ្នោត​មួយសន្លឹក ជាការគាំទ្រគណ​បក្សប្រជាជ​ន១ស​ម្លេង និងបាន​ចូលរួមចំណែកក្នុងការអភិវឌ្ឍប្រ​ទេសជាតិ ។

នៅក្នុងឱកា​សនោះផងដែរ ឯកឧត្តម អ៊ី​ ឈាន និងក្រុម​ការងារ ក៏បានបង្រៀនសមាជិក សមាជិកា អំពីការគូសសន្លឹកឆ្នោត​ដែលត្រឹមត្រូវ ដែលមានលេខរៀងទី១៨ មានរូបទេវតាបា​ចផ្កាជាសម្គាល់​នៅក្នុងសន្លឹក​ឆ្នោត ដើម្បីបានបញ្ចេញនូវឆន្ទះ ក្នុងការគាំ​ទ្រគណបក្សប្រជាជនកម្ពុជា ឱ្យទទួលជ័​យជំនះរាល់​ការបោះឆ្នោតគ្រប់ៗអណត្តិ ៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button