ព័ត៌មានជាតិ

ចាប់ឃាត់​ខ្លួនឃាត​.ក ដែលកាប់ស្លាប់​ជនរង​គ្រោះ​យ៉ា​ងព្រៃ​ផ្សៃ ​ព្រោះ​តែ​ខឹង​រឿង​និយា​យដៀដា​មថា ខ្លួន​ជួញដូ​រគ្រឿង​ញៀន​

ខេត្តព្រៃវែង៖ពិត​ជាសាហាវឃោឃៅណាស់បុរសម្នាក់ ​យ​កកាំ​បិត​ផ្គាក់​កា​ប់ទៅលើ​ជន​រងគ្រោះ​ បណ្តាល​ឲ្យស្លាប់​ក្នុងថ្លុក​ឈាម យ៉ា​ងអាណោ​ច​អាធ័ម ព្រោះតែខឹ​ង​ជនរងគ្រោះ​ដើរ​និយាយ ដៀម​ដា​មថា ជនសង្ស័យ​ជួញ​ដូរគ្រឿង​ញៀន។ ហេតុការណ៍ដ៏រន្ធត់នេះបាន​កើតឡើង​នៅវេលាម៉ោង៥ និង ៥៨នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ត្រង់ចំណុច​លើផ្លូវកៅស៊ូ ​មុខផ្ទះ​ឈ្មោះ យិន ​គឿន ភេទ​ស្រី អាយុ ៦៩ឆ្នាំ ស្ថិតនៅក្នុងភូមិតាព្រះ ឃុំព្រែកតា​សរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។

ជនសង្ស័យានឈ្មោះ ចិន គឹមហ័រ ភេទប្រុស ជនជាតិខ្មែរ អាយុ ៤២ឆ្នាំ ។ចំណែកជនរងគ្រោះ ឈ្មោះ លាង សុជា ភេទស្រី ជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិតាព្រះ ឃុំព្រែក​តាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។

បើតាប្រភពព័ត៌ានបាន​ឲ្យដឹងថា នៅមុនពេល​កើតហេតុ ជនសង្ស័យ​បានរអ៊ូរ​ទាំដាក់ជ​នរងគ្រោះថា ជន​រងគ្រោះដើរ​និយាយថា ខ្លួនចែក​ចាយគ្រឿងញៀនចា​ប់តាំង​ពីពេលល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០​២៣ រហូតដល់វេ​លាម៉ោង ៥និង ៤០នាទី ជនសង្ស័យ​បានយក​កាំ​បិតផ្គាក់ម​កកាន់​នឹងដៃជាប់ខ្លួន រួចឃើ​ញជនរងគ្រោះ ដើររុញរ​ទេះដឹក​កូនអាយុ ១ខួប តាមថ្នល់​កៅស៊ូ ជ​នសង្ស័យ​ក៏ស្ទុះទៅកាប់ ទៅ​លើជនរងគ្រោះត្រូវ​ខ្នង ចំនួន ២កន្លែង, ក្បាល ចំនួន ២កន្លែង, ដៃឆ្វេង ចំនួន ២ កន្លែង បណ្ដាលឱ្យជ​នរងគ្រោះដេកស្លាប់ ក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័ម ។

ក្រោយកើតហេ​តុភ្លាម ដោយមា​នកា​របញ្ជា​ផ្ទាល់​ពីលោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរង ទទួ​លផែនព្រហ្មទ​ណ្ឌ និងដោ​យមានការ​សម្របសម្រួល​ពីលោក តាន់ ប៊ុនលី ព្រះរាជអាជ្ញាររង អមសា​លាដំបូ​ងខេត្តព្រៃវែង កម្លាំង​នគរបាល នៃស្នងការដ្ឋានន​គរបាលខេត្តព្រៃវែង សហ​ការណ៍​ជាកម្លាំង​នគរ​បាល នៃអធិការដ្ឋាន​នគរបាលស្រុក​ពោធិ៍រៀង បានចុះអន្តរាគម​ន៍ដល់ទី​តាំងកើតហេតុ ដើម្បី​ពិនិត្យ ធ្វើកោ​សល្យវិច័យ​ និង​បានចាប់ឃាត់ខ្លួនជ​នសង្ស័យ​យកផ្ដន្ទា​ទោសតាមច្បាប់ ។

បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបា​នប្រគល់ឲ្យក្រុម​គ្រួសារ​យកទៅធ្វើបុណ្យតា​មប្រពៃណី ។ ដោយ​ឡែកជ​នសង្ស័យ និងវត្ថុតាង ត្រូវបាន​កម្លាំងន​គរបាលខេត្តព្រៃវែង ចាប់ឃាត់ខ្លួន ក​សាងសំ​ណុំរឿង​ចា​ត់ការ​បន្តតាមនីតិវិធី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button