ឯកឧត្តមសេនីយ៍ ជួន សុវណ្ណ លោក គាត ហ៊ុល ដឹកនាំក្រុមការងារ បាននាំយកនូវទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ២៣វត្ត ក្នុងក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ស្របពេលនៃពិធីបុណ្យចូលព្រះវស្សានាឆ្នាំ២០២៣នេះ ជាបុណ្យប្រពៃណីខ្មែរ ដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលជឿជាក់លើព្រះពុទ្ធសាសនា តែងតែយកនូវទេយ្យទាន ទេយ្យវត្ថុទៅប្រគេនគ្រប់វត្តអារាម ។
ឯកឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានក្រុមការងារ ចុះជួយខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារ ចុះជួយក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បាននាំយកនូវ ទេយ្យវត្ថុ ទានវស្សាសំពត់ងូតទឹកភ្លៀងប្រគេនដល់ព្រះសង្ឃ២៣ វត្ត ក្នុងក្រុងប៉ោយប៉ែត។ពិធីនេះបានធ្វើឡើងនៅវត្តនិមិត្តសុធីរាមកូនដំរី។
កម្មវិធីក៏បានរៀបចំតាមបែបព្រះពុទ្ធសាសនាព្រមទាំងប្រគេននៅទៀនវស្សា សំពត់ងូតទឹកភ្លៀង គ្រឿងបរិក្ខារបច្ច័យបួន អនុមោទនាគាថា ទេយ្យវត្ថុទាំងអស់ដែលបានយកមកប្រគេន ដល់ព្រះសង្ឃនៅពេលនេះ ក្នុង១វត្តទទួលបានអង្គរ មី ទឹកសុទ្ធ ភេសជ្ជៈ ស្លាដក់ ម៉ាស៊ូត១ពីដុង
និងថវិកា ៣០ម៉ឺនរៀ។ព្រះសមណៈភិរ័ត្ន ប៉ោ សុខឿនព្រះវិន័យធម៌អនុគណក្រុងប៉ោយប៉ែត និងជាព្រះគ្រូជាអធិការវត្ត ព្រះអង្គបានមានសង្ឃដីកាសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលចូលរួមនូវរួមក្នុងការផ្គតផ្គង់ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសរយៈការជាង ៣ខែ និងសូមប្រគេនពរជូនដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជួបតែក្តីសុខ ចម្រើន ឈ្នះអស់មាសត្រូវ សំណាងល្អ សុខភាពល្អ។ចង់បញ្ចប់នៃកម្មវិធីប្រគេនទេយ្យវត្ថុប្រទានវស្សារួចមកឯកឧត្តម លោក លោកស្រីបានអញ្ជើញចុះពិនិត្យ
សាលាធម្មសភាមួយខ្នងដែលកំពុងសាងសង់ជាបណ្ដើរបណ្តោយ ៣៦ ទទឹង ២៣ម៉ែត្រកសាងបាន ៦០%ហើយក្នុងនាមព្រះគ្រូចៅអធិការវត្តមុតមាំថា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អាជីវករ ប្រជាពុទ្ធបរិស័ទទាំងអស់ និងបន្តជួយកសាងនូវសាលាធម្មសភាមួយខ្នងនេះឲ្យបានរួចរាល់ជាស្ថាពរ។ក្នុងឱកាសនេះផងដែរលោកតាំង គឹមរឹទ្ធ ក្រុមប្រឹក្សាក្រុងបានឧបត្ថម្ភជាស៊ីម៉ង់ចំនួន ២០តោនផងដែរ ៕