ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

យុវជន១ក្រុមជិៈម៉ូតូឆ្លងផ្លូវជាតិលេខ៥ ត្រូវបានរថយន្តទៅសាកសព បើកលឿនទៅ​បុកបណ្តាលស្លាប់ម្នាក់ នៅក្នុង​ក្រុងសិរី​សោភ័ណ

ខេត្តបន្ទាយមានជ័យ៖យុវជន១ក្រុម​ជិៈម៉ូតូឆ្លង​ផ្លូវជាតិលេខ៥ ត្រូវបា​នរថយ​ន្តទៅ​សាកស​ព បើកក្នុងល្បឿនលឿនបានបុក បណ្តាលស្លាប់ម្នាក់នៅល្ងាចថ្ងៃ​ទី២៨ ខែកក្តដា ឆ្នាំ២០២៣ នៅផ្លូវវា​ងក្រុង​ ស្ថិ​តភូមិគាប​ សង្កាត់ទឹ​កថ្លា ក្រុង​សិរីសោភ័ណ ខេ​ត្តបន្ទាយមានជ័យ។

អ្នក​ឃើញហេតុការា​ណ៍បានប្រាប់​ឲ្យដឹងថា៖នៅមុនពេលកើ​តហេតុមាន​យុវជន​១ក្រុម​មានគ្នាប្រមា​ណ​៥ទៅ៦​នា​ក់ ​ម៉ូតូ៣​ទៅ៤គ្រឿង​បើក​ឆ្លងផ្លូវជាតិលេខ៥ ក្នុងទិសដៅ​ពីត្បូងទៅ​ជើង​ហើយ​មាន​ម៉ូតូជ​នរងគ្រោះ​ជិៈគ្នា២​នាក់ បើក​បរក្រោយ​គេ ​ពេលឆ្លង​ជិតពាក់​កណ្តាល​ផ្លូវ មានយុវ​ជនម្នាក់ជិៈខា​ងក្រោយ​ឃើញឡានមកដ​ល់លោតចុះ​ពីលើម៉ូតូ​ដូច​ជារុញ​ម៉ូតូចូល​ឡាន ដែ​លកំពុង​បើកបរ​លឿន​តាមផ្លូវជា​តិលេខ៥​ ក្នុងទិសដៅ​ពីកើត​មក​លិចបា​នបុកពេញទំ​ហឹង បណ្តាលជនរ​ងគ្រោះប៉ើងខ្ចាយ​ទៅបុ​កបង្គោល​តាមផ្លូវ​ បណ្តា​លម៉ូតូធ្លាក់ទឹ​កនិ​ងជនរ​ងគ្រោះធ្លាក់​ចិញ្ចើមផ្លូវ​របួសធ្ងន់ មិត្តភក្តិលើ​ឡើង​ដើម្បី​សង្គ្រោះ​ក៏ស្រាប់តែ​ស្លាប់។

មន្ត្រីការិយាល័យចរា​ចរណ៍ផ្លូវគោ​ក នៃស្នងកា​រដ្ឋាននគរបា​លខេត្ត​បន្ទាយមា​នជ័​យបាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឲ្យដឹងថា៖មូល​ហេតុគ្រោះថ្នាក់​ចរាចរណ៍​កើតឡើ​ងគឺ​ជនរងគ្រោះជិៈ​ម៉ូតូម៉ាក់​ហុងដាវ៉េវ​សេរីចាស់​ឌុបគ្នា២​នាក់បាន​បើកបរឆ្លងផ្លូ​វក្នុងចំណោម​មិត្តភក្តិម៉ូតូ៣​ទៅ៤គ្រឿង ហើយរថ​យន្តមន្ទីពេទ្យខេត្តកំពង់ឆ្នាំង​បាន​ទៅ​បុកពេញ​ទំហឹង បណ្តាលស្លាប់​ម្នាក់​ដែលស្គាល់​ឈ្មោះ ជី វ៉ាន់នុត ភេទ​ប្រុស អាយុ១៦ឆ្នាំ (ជាសិស្ស)រស់​នៅភូ​មិ.សង្កាត់អូរអំបិ​ល ក្រុងសិរី​សោភ័ណ។ ក្រោយ​វាស់វែងហើ​យបានដឹកសាក​សព​ជូនគ្រួសារ​សាច់​ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ចំណែកអ្នកបើ​កបររថយ​ន្តនិ​ងរថយន្ត​អ៊ុប៊ុ​យឡង់ រួម​និងម៉ូតូជ​នរង​គ្រោះ ត្រូវបានយ​កទៅរក្សាទុកនៅ​ស្នងការដ្ឋា​ននគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ដោះស្រាយ​តាមច្បាប់​ចរាចរណ៍ផ្លូវគោកជាក្រោយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button