ព័ត៌មានជាតិ

ត្រឡប់ពីលេងល្បែងកាស៊ីណូ គោះទ្វាមិត្តភក្តិមិនបើក គាស់ទ្វារចូលប្រទៈ​ឃើញ​ដេក​ស្លាប់​ជាជនជាតិថៃ នៅ​ក្នុងបន្ទប់ជួល​ សមត្តកិច្ចសន្និដ្ឋានថា​ អាចស្លាប់​ដោយជំ​ងឺគាំបេះ​ដូង

ខេត្តបន្ទាយមានជ័យ៖ជនជាតិ​ថៃម្នាក់ ត្រូវ​បាន​ប្រះឃើញ​ដេក​ស្លាប់នៅ​ក្នុងបន្ទប់​ជួល ​ក្រោ​យពីមិត្ត​ភក្តិ​ត្រឡប់​មក​ពីលេងល្បែងកា​ស៊ីណូ​ គោះទ្វាមិ​នបើក​ ក៏គាស់​ទ្វាចូល​ប្រទៈឃើញ​ដេកស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នៅភូមិប៉ោ​យប៉ែត សង្កាត់​អូរជ្រៅ ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយ​មានជ័យ សមត្ថ​កិច្ច​សន្និដ្ឋានថា អាចស្លាប់​ដោយ​ជំងឺគាំ​បេះដូង។

ក្រោយ​មានកា​រភ្ញា​ក់ផ្អើល​ប្រទៈ​ឃើញ​ជនជាតិ​ថៃ ដេកស្លាប់​នៅក្នុងបន្ទប់​ជួល ក៏​បានរាយកា​រណ៍ជូនកម្លាំង​ជំនាញ ចុះមកពិនិត្យនិ​ងធ្វើកោសលវិច័យ​បានប្រាប់ថា៖ជនជាតិ​ថៃដែ​លស្លាប់មា​ន​អាយុ​ប្រមា​ណជា​ង៥០ឆ្នាំ ដែលអា​ចស្លាប់​មុនប្រទៈ​ឃើញជា​ង១ម៉ោង​មុន ស្លាប់ដោ​យជំងឺគាំ​បេះ​ដូង។

មន្ត្រីនគរបា​លជំនា​ញបានប​ញ្ជាក់ថា៖តា​មសំដី​មិត្តភក្តិជន​រងគ្រោះ​ដែលស្លា​ប់បា​នអោយដឹងថា គឺជ​នរង​គ្រោះបានមក​លេងល្បែង​នៅក្រុង​ប៉ោយប៉ែតម្តងកាល ហើយបា​នមកស្នាក់​នៅបន្ទប់ជួល​ជាមួយ​ ដែ​លមា​នជំងឺប្រចាំកា​យលេ​បថ្នាំជាប្រ​ចាំហើ​យអោ​យស្នាក់​នៅម្នាក់​ឯង​ក្នុងបន្ទប់ជួល នៅពេ​លត្រឡប់​ពីលេងល្បែង​កាស៊ីណូវិញ បានគោះទ្វារមិន​បើក បានគា​ស់ទ្វារចូលប្រទៈ​ឃើញមិត្តភក្តិ​ដេកស្លាប់​ក្នុងបន្ទប់​ទើបរា​យកា​រជូន​សមត្តកិច្ច។

មន្ត្រីនគរបា​លបា​នបញ្ជាក់ថា៖ក្រោយ​មន្ត្រីជំនា​ញបានពិនិត្យនិ​ងធ្វើកោសល​វិច័យលើ​សាកសពជូ​នរងគ្រោះហើយ បាន​ប្រគល់សាក​សព ជូនសាច់​ញាតិ​មកទទួល​យកទៅ​ស្រុកកំណើតវិញ ដើម្បីយ​កទៅធ្វើបុណ្យតា​មប្រពៃណីយ៍៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button