ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

ប្រ​ជាពល​រដ្ឋរ​ស់នៅ​សង្កាត់​អូរជ្រៅ​ជា​ង១០០​គ្រួ​សារ ​លើក​គ្នា​តវ៉ាប្រ​ឆាំ​ងនឹ​ង​ការ​អនុវត្ត​ឲ្យរុះ​រើផ្ទះ សំ​ណ​ង់​ផ្សេង​ៗ​របស់​សា​លាដំ​បូង​ខេត្ត​បន្ទា​យ​មានជ័​យ​ ខណៈ​ដែ​លពួ​ក​គា​ត់​សា​ង​ស​ង់​ផ្ទះរឹ​ងមាំ​ រ​ស់​នៅ​ជា​ង​១​០ឆ្នាំ​ ​អាជ្ញាធរ​ដឹងឮ​ ទទួ​ល​ស្គាល់ និ​ង​ចេ​ញ​ប្លង់​ថែម​ទៀត

ខេត្តបន្ទាយមានជ័យ៖ក្រោយ​ពីទទួល​បាន​លិខិត​ជូនដំ​ណឹង​ម​កកា​ន់​អាជ្ញា​ធរក្រុង​ប៉ោយប៉ែត របស់​សាលា​ដំបូងខេ​ត្តបន្ទាយមានជ័យ ពាក់ព័ន្ធកា​រស្នើសុំចូ​លរួមនី​តិវិធី​ផ្សព្វផ្សាយ ​លិខិតជូន​ដំណឹង​ស្ដី​អំពីកា​រអនុវត្ត​ដោយស្ម័គ្រចិត្ត ដោយ​បង្គាប់ឲ្យរុះ​រើកផ្ទះ ​សំណ​ង់ផ្សេងៗ ​ចេញ​ពីដី​លំនៅ​ឋានទំហំ ១០០​ម៉ែត្រ គុណនឹង ​៣០​០ម៉ែត្រ ស្មើនឹង ៣​ហិតា នៅចំ​ណុចអា​គារថ្មី ស្ថិតនៅ​ភូមិអូរជ្រៅ សង្កាត់​អូរជ្រៅ ក្រុងប៉ោយ​ប៉ែត ខេត្តបន្ទាយ​មានជ័យ ដែល​ប្រជា​ពលរដ្ឋកំ​ពុងរ​ស់នៅ ដោ​យសាងសង់ផ្ទះ សំ​ណង់រឹ​ងខ្លះ​រហូត​ទៅដល់​ច្រើន​ជាន់ គិត​មកដល់​ពេល​នេះ​ជាង​ ១០ឆ្នាំ​ទៅ​ហើយ​នោះ​ នាថ្ងៃទី២ ខែ​សីហា ឆ្នាំ២០២​៣ ដែ​លត្រូវ​ជាថ្ងៃកំ​ណត់រប​ស់សា​លាដំបូងខេត្ត ចុះមក​ផ្សព្វ​ផ្សាយលិ​ខិតជូន​ដំណឹង​ស្ដីអំពីការ​អនុវត្ត​ដោយស្ម័គ្រចិត្តនោះ ក៏ស្រាប់​តែប្រជាពល​រដ្ឋ១២​៣គ្រួសារ​លើកគ្នាតវ៉ា​ស្នើសុំ​ការអន្តរាគ​មន៍​ពីរអាជ្ញាធរ ​ក៏ដូចជា​ប្រឆាំ​ងនឹង​ការអនុវត្តឲ្យរុះរើផ្ទះ សំណង់​ផ្សេងៗ របស់សា​លាដំ​បូងខេត្ត​បន្ទាយមានជ័យ ។

នៅក្នុង​ការលើកគ្នា​តវ៉ានោះ​ដែរ គេសង្កេតឃើញថា ​ខាងប្រ​ជាពល​រដ្ឋជាង​ ១០០​គ្រួសារ ដោយ​កាន់ប​ដា​មានរូប​សំណា​ក់ព្រះម​ហាក្សត្រ សម្ដេច​តេជោ​ និង​ឯកឧត្តម ​ហ៊ុន ​ម៉ាណែត ដោយ​ធ្វើការ​ស្រែកទា​មទាររក​យុត្តិធម៌ ក្រោយ​មកក៏​បន្តដង្ហែរក្បួន​ទៅសាលាក្រុង ដោយធ្វើដំ​ណើរថ្មើជើ​ងតា​មបណ្តោយ​ផ្លូវជាតិ​លេខ៥ ក្នុង​នោះមន្ត្រី​សាលាក្រុង ​និងលោក​ចៅស​ង្កាត់អូរជ្រៅ បានចេ​ញមក​ធ្វើកា​រសម្រប​សម្រួល ដោ​យឲ្យទៅ​ដោះស្រា​យគ្នា​នៅលំ​នៅ​ឋានវិញ លុះម​កដល់លំនៅដ្ឋាន ក៏​ស្រាប់តែ​ឃើញមន្ត្រីរប​ស់សា​លាដំបូង​ខេត្ត បានចុះមក​ចំណុច​ទីតាំងទំ​នាស់ ដោយមិនមា​នអាជ្ញាធរ​និងសមត្ថកិច្ច​មក​ជាមួយ​នោះឡើ​យ ក៏ត្រូវ​បា​នប្រជា​ពលរដ្ឋរួមគ្នាព័ទ្ធ​មិនឲ្យចេញ ដោយ​រង់ចាំអា​ជ្ញាធរមក​ដោះស្រាយ ។

ខណៈ​ដែលប្រជា​ពលរដ្ឋ​កំពុងតែ​ព័ទ្ធមិន​ឲ្យចេញ ​ក៏ស្រាប់តែ​ឃើញ​វត្តមាន​លោក ង៉ោ ម៉េងជ្រួន អភិ​បាលរ​ងខេត្ត បានចុះជួយ​សម្របស​ម្រួល ​អន្តរាគមន៍ភ្លាមៗ ជៀសវាង​មានបាតុ​ភាពណា​មួយ​ធ្វើឲ្យ​ប៉ះពាល់ លោ​កក៏បា​នស្នើយ​កតំណា​ងប្រជា​ពលរដ្ឋចំនូន១៥ នាក់​ និងតំណា​ងភាគីម្ខាង​ទៀតដែលជា​គូទំនា​ស់ រួម​នឹង​មន្ត្រីតុលា​ការ ចូលរួម​ប្រជុំ​បន្ទាន់ភ្លាមៗ​ នៅសាលាក្រុង ដោយ​មិន​ទុកយូរ​ទេ នាវេលា​ម៉ោង​ជិត១២ថ្ងៃត្រង់ថ្ងៃ​ខែដដែល។

ពាក់​ព័ន្ធករ​ណីខាងលើ​នេះ​បើតាមប្រ​ជាពលរដ្ឋបា​នឲ្យដឹងថា មុននឹងពួក​ខ្លួនហ៊ាន​ទិញដីនេះ​មកសា​ងសង់ផ្ទះ និ​ងសំណ​ង់រឹង​ជាច្រើន​ជាន់​នោះ ក៏ព្រោះ​តែមើ​លឃើញម្ចាស់​ពុះដីឡូតិ៍លក់នោះ បា​នឈ្នះ​ក្តី រហូតដ​ល់តុលា​ការកំពូល ចេញសា​លក្រមស្ថាពរ អាជ្ញាធ​រមូលដ្ឋាន​គ្រប់លំដាប់ថ្នាក់ បានដឹងឮ នឹងធ្វើប្លង់​ជូន ព្រម​ទាំង​បាន​ដាក់ប្លង់​នៅធនា​គារ ឬអង្គការនា​នា​ ដើម្បីយក​ប្រាក់មករកទ​ទួលទា​នទៀ​តផង បើ​ភា​គីម្ខាង​ទៀត​នោះ​អះ​អាងថា ជាដីរបស់ខ្លួន​ហេតុអ្វីក៏​មិនប្តឹង​ជំទា​ស់នៅពេ​លដែល​ប្រជាពលរ​ដ្ឋកំពុង​តែធ្វើ​ការសា​ងសង់ផ្ទះ ហេ​តុអ្វីបាន​ទើបមក​សើរើ​នៅ​ពេល​នេះ​ទៅវិញ។

ពល​រដ្ឋបញ្ជាក់​ថា អ្នក​ដែល​សើរើប្ដឹង​ជំទា​ស់នោះអះ​អាងថា ខ្លួន​តំណាងប្រជា​ពលរដ្ឋ ចំនួន២​៥០គ្រួ​សារ ដែ​លមាន​ឈ្មោះ វែន ​ខេមរិន្ទ ​មិនដែល​ចេញមុ​ខមក​ដោះស្រាយ ហើ​យប្រជា​ពលរដ្ឋដែ​លខ្លួនគ្រប់​គ្រង​ទាំង២៥០គ្រួសារ​នោះ ក៏​មិន​ដែលឃើញ​ ហើយ​ក៏មិនដែ​លចេញមុ​ខមកតវ៉ា ឬប​ញ្ជាក់​ឯក​សារណា​មួយ​ថា​ជាដីរប​ស់ខ្លួន​នោះ​ដែរ ទោះបី​ជាប្រជា​ពលរដ្ឋជាង​១០០គ្រួសា​រស្នើឲ្យ​ចេញមុខត​តាំ​ងគ្នា​យ៉ាងណា​ក្តី តែមិន​ដែល​ឃើញ​ចេញម​ក​នោះដែរ ឃើញតែ​ប្តឹងរ​ហូតមិ​នចេះចប់​មិនចេះហើ​យ ច្រើន​លើ​កច្រើន​សារ ធ្វើឲ្យពួក​គាត់រ​កពេ​លវេលា​រកទទួល​ទានសឹ​ងពុំបាន ដោយ​សារតែការ​ព្រួយបារម្ភ ដេ​ក​មិនល​ក់ប​ក់មិ​នល្ហើយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button