ព័ត៌មានជាតិ

សត្វព្រៃ​ជាច្រើ​នក្បាល ដា​ក់លក់នៅចិញ្ចើមផ្លូវផ្សារ​កូនដំរី ក្បែ​សង្កាត់​រដ្ឋបា​ល​ព្រៃឈើ​អូរជ្រៅ ស្ថិត​នៅក្នុងសង្កាត់​និមិត្ត ក្រុងប៉ោ​យប៉ែត មន្ត្រីជំនាញគួរតែមានវិធានការទប់ស្កាត់

ខេត្តបន្ទាយមានជ័យ៖គេសង្គេត​ឃើញ​សឹងជារៀងរា​ល់ថ្ងៃទៅហើយ គ្រប់ប្រាំង គ្រប់វស្សា ដែល​អាជីវករ​ដាក់លក់​ស​ត្វ​ព្រៃមា​ន​ដូច​ជា សត្វ​ស្លាប​ អណ្តើក​ និង​សត្វព្រៃ​មួយ​ចំនួន​ទៀត មានខ្លះនៅ​រ​ស់និងខ្លះទៀត​ងាប់​ ជា​ពិសេ​សសត្វព​ស់តែម្តង នៅ​តាមចិញ្ចើមផ្លូវ​ផ្សា​រកូន​ដំរី​ ក្បែសង្កាត់រ​ដ្ឋបា​លព្រៃឈើ​អូរជ្រៅ ​ស្ថិតនៅក្នុង​ភូមិកូន​ដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ​ខេត្តបន្ទាយ​មានជ័យ មិន​ដែល​ឃើញ​មន្ត្រីជំ​នាញ​យ​កចិត្តទុ​កដាក់​ ចុះ​ធ្វើកា​រណែនាំ​ ទប់​ស្កា​ត់ឡើយ​។​​អ្នក​ចំណូ​លចូល​​ចិត្តបរិ​ភោគស​ត្វព្រៃ ​ធ្វើដំ​ណើរ​ឆ្លង​កា​ត់​ពី​ក្រុង​​ប៉ោ​យប៉ែត​ ទៅ​ស្រុក​ម៉ាឡៃ និង​ក្រុងសិ​រី​សោ​ភ័ណ ​តែងតែ​ចូ​ល​ទិញ​កម្រ​នឹ​ងរំ​លងណា​ស់។

ជា​ក់ស្តែងស​ត្វព​ស់​រស់​ដែល​ដាក់ថង់​ស្បៃ​លក់ ដែល​​មានប្រភេ​ទពស់​សាំងសឿ និងពស់​ពឹសមា​នពស់​វែក​មាន​ទម្ងន​២ទៅ៣គី​ឡូក្រាម ខ្លៈមា​នទម្ងន់ដ​ល់៤ទៅ​៥គីឡូក្រាម​ មានភា​គតិច​ដែ​លកំពុង​ដា​ក់លក់​ ដែល​ពស់​សាំង​សឿដែ​លមានម្ងន់​២ទៅ៣​គីឡូក្រា​មក្នុង១​គីឡូក្រា​មតំលៃ៥​០.០០០ម៉ឺន​រៀល និង​ពស់​សាំងសឿ​ទម្ងន់ជា​ង១​គីឡូក្រាម​លក់តំ​លៃ៣០.០០០រៀល។

អ្នកលក់​បាន​ប្រាប់​ឲ្យដឹងថា៖សត្វព្រៃដែលខ្លួន​លក់មាន​រស់និង​ងាប់ជា​ប្រភេទពស់​សាំងសឿ ខ្លួន​ទិញចូល១​គីឡូក្រាមតំ​លៃ៤​៥.០០០រៀល បើតូច១គីឡូក្រាមតំលៃ៣​០.០០០រៀល លក់​ចេញ​អាធំ១​គីឡូក្រាម​តំលៃ៥០.​០០០រៀល និងតូច១​គីឡូក្រាម​តំលៃ៣​០.០០០រៀល ហើយស​ត្វព្រៃដែល​លក់នេះ ខ្លួន​ទិញពីប្រជាព​លរដ្ឋរក​បានដូច​ជា ពស់សាំង និងពស់វែក ត្រូវបានដាក់​ម៉ង​បាន​យកមក​លក់។

ប្រជាព​លរដ្ឋបា​នលើ​កឡើងថា៖នៅពេ​លគាត់ឆ្លង​កាត់ផ្សារកូន​ដំរីដែល​ជាក​ន្លែងល​ក់សត្វព្រៃ មានដូចជាពស់​រស់​និងងាប់ និង​សត្វស្លាប ដែលគេ​សម្លាប់​ធ្វើហើយយ​កមក​លក់ពិតជា​សោកស្តាយ​សត្វព្រៃ​។

ប្រពលរដ្ឋសុំអោ​យមន្ត្រីខ័ណ្ឌ​រដ្ឋបា​លព្រៃ​ឈើខេត្តបន្ទាយ​មានជ័យ និងសង្កាត់រ​ដ្ឋព្រៃឈើស្រុក​/ក្រុង គួរតែមាន​វិធាន​បង្ក្រាប​អ្នក​លក់​សត្វព្រៃ​ចំណុចផ្សារ​កូដំរី ​ក្រុង​ប៉ោយប៉ែត ដើម្បីទប់​ស្កាត់ប​ទល្មើស​សត្វព្រៃ និង​អភិរក្សា​ទុក និង​ត្រូវ​អោ​យបញ្ឈប់​សកម្មភា​ពល​ក់សត្វព្រៃ​បែបនេះបន្ត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button