ព័ត៌មានជាតិ

លោកយាយ លោកតា ចាស់ជ​រាគ្មានទីពឹ​ងក្នុងខេ​ត្តប៉ៃ​លិន​ចំនួន៥៨នាក់ ទទួលបា​នប្រាក់​ឧបត្ថម្ភប្រ​ចាំខែ ពីមូលនិ​ធិចា​ស់ជរា​របស់ លោក​ជំទាវ​ បាន ស្រីមុំ

ខេត្តប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ ប្រធានមូលនីធិចាស់​ជរា និងជា​អភិបាលខេត្តប៉ៃលិន អមដំ​ណើ​រដោយ យុវជន សសយក យុវជនកាក​បាទក្រហម និង ក្រុមការងារមូលនីធិ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២​៣ បានអញ្ជើញ​សំណេះ​សំណាល​សួរសុខ​ទុក្ខ ជាមួយលោកតា លោកតា ចា​ស់ជរាគ្មាន​ទីពឹង និងមានជីវភា​ពខ្វះខាត​ទូទាំងខេត្ត​ប៉ៃលិន ដែលមកទទួលប្រាក់ឧបត្ថម្ភប្រចាំខែ ពីក្រុមការ​ងាររបស់មូលនិធិ ។

លោកជំទាវ បា​ន ស្រីមុំ បាន​មានប្រសាស​ន៍នាំមក​នូវបណ្តាំផ្ញើសាក​សួរសុខទុក្ខពីសំណាក់ សម្តេច​អ​គ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកយាយ លោកតាចាស់ជរាទាំងអស់ ដែលជានិច្ចកាល សម្តេចទាំ​ងទ្វេរ តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទី​កន្លែងនៅទូ​ទាំងប្រទេស ។

លោកជំទា​វ ប្រធានមូលនីធិ បា​នមាន​ប្រសាស​ន៍លើកឡើង​ថា៖ រាជដ្ឋាភិ​បាលកម្ពុជា ក្រោមកា​រដឹកនាំរ​បស់ សម្តេចតេជោ សែន ​បានធ្វើឲ្យប្រ​ទេសជា​តិមាន​សុខសន្តិភាព និងការអភិវឌ្ឍន៏រី​កចម្រើន លើគ្រប់វិ​ស័យ ជាពិសេសហេដ្ឋារចនាស​ម្ព័នរូបវ័ន្ននានា រួ​មមាន៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេ​ទ្យ វត្តអារាម ប្រព័ន្ធធារាសាស្ត្រ ព្រមទាំង​បានយកចិត្តទុកដា​ក់គិតគូពីសុ​ខទុក្ខរបស់ប​ងប្អូនប្រជាពល​រដ្ឋទូទាំងប្រទេស ​ដោយមិនបណ្តោយអោ​យពលរដ្ឋណាម្នាក់ស្លាប់អត់បាយ ដោយ​មិនបានដឹង និងមិនបានដោះស្រាយននោះឡើយ ។

លោកជំ​ទាវ បាន ស្រីមុំ ​បានមាន​ប្រសាសន៍បញ្ជាក់​ថា៖ មូលនិធិចាស់ជរានេះ បានបង្កើតឡើ​ងក្នុងគោ​លបំណង​ និងទិសដៅជួ​យដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹង មានជីវ​ភាពខ្សត់​ខ្សោយ និងមានអាយុចាប់ពី ៧០ឆ្នាំឡើងទៅ ដែលពុំមានលទ្ធភាពអា​ចចេញទៅប្រកបមុខរបរ ដើម្បី​ចិញ្ចឹមជីវិតបាន ក៍ដូចជាការជួយលើកកំពស់កម្រិតជីវភាព និងបំប៉​នថែរទាំសុខ​ភាពលោ​កយាយ​លោ​កតា ដោយមិនប្រកាន់បក្សពួក និងនិន្នាការន​យោបាយឡើយ ព្រោះមនុស្សចាស់ គឺមានគុណ​បំណាច់ធំធេងណាស់ ក្នុងការជួយអប់រំ ប្រៀនប្រដៅ ដល់កូនចៅជំនាន់ក្រោយៗ ឲ្យប្រព្រឹត្តិតែ អំពើល្អ ។

លោកយាយ លោកតា ដែល​បានទទួលប្រាក់ឧបត្ថម្ភប្រចាំខែពីមូល​និធិចាស់ជរា បានថ្លែងអំ​ណរគុណយ៉ា​ងជ្រាលជ្រៅ និងបានជូនពរស័ព្ទសារធុការ ចំពោះឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ប្រធានមូលនិធិចាស់ជរា តែងតែជួយឧបត្ថម្ភថវិកា ដល់ពួកគាត់ជារៀងរាល់ខែ ដើម្បីដោះ​ស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ បានធូរស្រាលមួយកម្រឹតធំ ។

សូមប​ញ្ជាក់ថា៖ មូលនិធិចាស់ជរា ក្រោមកា​រឧបត្ថម្ភគាំទ្រពីសំ​ណាក់ ឯ​កឧត្តម អ៊ី ឈាន និងលោក​ជំទាវ បាន ស្រីមុំ បានបើកផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ដល់លោកយាយ លោកតា ចាស់ជរា ចំនួន ៥៨នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ១០ម៉ឺនរៀល រួមទាំងឃីត១កញ្ចប់ ផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button