ព័ត៌មានជាតិ

សន្និបាតបូក​សរុបការងា​របោះឆ្នោត​ជ្រើស​តាំងអ្ន​កតំណាងរាស្ត្រ​នី​តិកាលទី ៧ សម្រាប់​ខេត្តបន្ទាយ​មានជ័​យ

ខេត្តបន្ទាយ​មានជ័​យ៖នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ គណៈកម្មការរៀ​បចំការបោះឆ្នោ​តខេ​ត្តបន្ទា​យមានជ័យ បានរៀបចំ​សន្និបាតបូ​កសរុបការងា​របោះឆ្នោត​ជ្រើសតាំងអ្នក​តំណាងរាស្ត្រនីតិ​កាលទី៧ ឆ្នាំ ២០២៣។

លោក យ៉ង់ សក្ដិ ប្រធាន​គណៈកម្មការរៀបចំ​ការបោះឆ្នោត​ខេត្តបានឲ្យដឹងថា យោង​តាមរបា​យការណ៍ស្ដី​ពីស្ថិតិប្រជា​ពលរដ្ឋ ប៉ាន់ស្មានសម្រាប់កា​របម្រើឲ្យការពិ​និត្យបញ្ជីឈ្មោះ នឹងការចុះ​ឈ្មោះបោះ​ឆ្នោតឆ្នាំ ២០២២ ដែលទទួល​បានពីរដ្ឋបាល ​ឃុំ សង្កា​ត់ ទាំង ៦៧ ដោយមា​នប្រជាពល​រដ្ឋសរុបចំនួន​ ៨០៨,០២៨នាក់ ស្រី ៤០៦,៩​៣៨នាក់ ប្រជាពល​រដ្ឋមានអាយុ ១៨​ ឆ្នាំឡើងមានចំនួន ៥៤១,៤​៧៧នាក់ ស្រី ​២៧០,៨៥៩នាក់ ប្រជាព​លរដ្ឋដែលមា​នឈ្មោះក្នុង​បញ្ជីបោះឆ្នោ​តផ្លូវការសរុ​បចំនួន ៤៣១,៧​៧៥នាក់។

លោក យ៉ង់ សក្ដិ បានបន្តថា មុនការបោះ​ឆ្នោត និងក្រោយ​ការបោះឆ្នោត​គណៈកម្មការ​រៀបចំការ​បោះ​ឆ្នោតខេត្ត បានធ្វើការ​ទំនាក់ទំ​នងល្អជា​មួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំ​ងប្រដាប់អា​វុធទាំង ៣ប្រភេទ បានអនុវត្តយ៉ាង​ម៉ឺងម៉ាត់និង​យកចិត្តទុកដាក់ ខ្ពស់​លើការងារសន្តិសុខ សុវត្ថិភាព សណ្តាប់​ធ្នាប់សាធារណៈ ក្នុងដំ​ណើរការបោះឆ្នោតក្នុងបរិ​យាកាសល្អស្ងប់ស្ងាត់ អព្យាក្រិតនិង​យុត្តិធម៌សម្រាប់​ការបោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រនីតិកា​លទី ៧ ឆ្នាំ ២០២៣ បានល្អប្រសើរ។ ជា​លទ្ធផលនៃការ​បោះឆ្នោតជ្រើសតាំ​ងតំណាងរាស្ត្រនីតិ​កាលទី ៧ សម្រាប់​ខេត្តបន្ទាយមានជ័យ គឺមាន​គណបក្សនយោបា​យចូលរួមចំនួ​ន ១១ គណបក្ស រួម​មាន ១.គណបក្សខ្មែរតែមួយទទួលបាន ១,៧​០១សំ​លេង ២.គណបក្សស​ញ្ជាតិកម្ពុជាទទួលបាន​ ៦៧១សំលេង ៣.គណ​បក្សខ្មែររួ​បរួមជា​តិទទួលបាន ១១.៦១៧សំលេង ៤.គណបក្សស្ត្រីដើម្បីស្ត្រីទទួល​បាន ១,៨០២សំលេង ៥.គណ​បក្សខ្មែរឈ​ប់ក្រទ​ទួលបាន ១,៦៧១សំ​លេង ៦.គណប​ក្សហ៊ុនស៊ិនប៉ិច​ទទួលបាន ២៤,​៧៩៥សំលេង ៧.គណបក្សធម្មាធិបតេយ្យទទួលបាន ១,៩០៣សំលេង ៨.គណ​បក្សខ្មែរអ​ភិរក្សទទួលបាន ២,៥០០​សំលេង ៩.គ​ណបក្សយុវជនកម្ពុជាទទួលបាន​ ៣,៨២២សំលេង ១០.គ​ណបក្សជនជាតិ​ដើមប្រជាធិ​បតេយ្យកម្ពុជាទទួ​លបាន ២​,៣៦៧សំលេង និងទី១​១.គណ​បក្សប្រជា​ជនកម្ពុជាទទួលបាន ២៤៦,៧៧៤​សំលេង សន្លឹកឆ្នោត​បានកា​រសរុបចំនួន ២៩៩,៦២៣សន្លឹក សន្លឹក​ឆ្នោតមិនបានកា​រចំនួន ១២,៦៤៧សន្លឹក និងការ​បែងចែកចំនួនអសនៈ គឺគណបក្សប្រ​ជាជនកម្ពុជា​ទទួលបានអសនៈក្នុងរដ្ឋសភាចំនួន ៦ អសនៈលើ ៦ អសនៈ។

លោក លី សុវណ្ណា​រិទ្ធ អភិបាលរងខេត្តបន្ទាយមាន​ជ័យបានមានប្រសាសន៍ថា ដោយមានបទ​ពិសោធពីការបោះ​ឆ្នោតកន្លងមក និងមន្ត្រីគ្រប់លំ​ដាប់ថ្នាក់មានការយ​ល់ដឹងច្បាស់អំពីតួនាទី ភារកិច្ច ច្បាប់ស្ដីពីការបោះ​ឆ្នោត បទបញ្ជា និ​ងនីតិវិធីនៃការបោះឆ្នោ​តនិងក្រម​សីលធម៌ គណៈ​កម្មការរៀ​បចំការបោះឆ្នោត​ខេត្តបន្ទាយមានជ័​យបានចា​ត់ចែង រៀបចំ និងគ្រប់គ្រង​ដំណើរកា​រការបោះ​ឆ្នោតជ្រើស​តាំងតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣ ឱ្យប្រព្រឹត្តទៅដោយរលូន គ្មានការរារាំង​ គ្មានការគំរាមគំហែង គ្មានអំពើហិង្សា ឬប​ញ្ហាអសន្តិសុខណាមួយកើតឡើងនោះទេ។ ដោ​យមានកិច្ចស​ហការល្អនិងចូលរួមយ៉ាងពេញទំហឹងពីសំណាក់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំង​ប្រដាប់អាវុធគ្រប់ប្រភេទ គណបក្សន​យោបាយយោគយល់អធ្យាស្រ័យគ្នា មានភាពចា​ស់ទុំផ្នែកនយោបាយ និងការយល់ដឹង​កាន់តែខ្ពស់របស់ប្រជា​ពលរដ្ឋពីគោលកា​រណ៍ល​ទ្ធិប្រជាធិបតេយ្យ និងបា​នចូលរួមបោះឆ្នោត​ច្រើនកុះករធ្វើឲ្យកា​របោះឆ្នោតជ្រើសតាំង​តំណាង​រាស្ត្រនីតិកាលទី​ ៧ ឆ្នាំ ២០២៣ ប្រព្រឹកទៅក្រោមបរិយា​កាសល្អ និងប្រក​បដោយសន្តិសុខ សុវត្ថិភាពខ្ពស់។ក្នុងនាមរដ្ឋបាលខេត្តខ្ញុំមានសេចក្ដីសង្ឃឹមយ៉ាងមុតមាំថា ការបោះ​ឆ្នោតនៅអាណត្តិ​ក្រោយៗ និងប្រព្រឹត្តទៅកាន់តែប្រ​សើរថែមទៀតទាំងផ្នែកបច្ចេកទេសបោះឆ្នោត ការងារសន្តិសុខ សុវត្ថិភា​ព និងសណ្ដាប់ធ្នាប់សាធារណៈ និង​មានការចូលរួមច្រើនពីគ្រប់​ភាគីពាក់ព័ន្ធ ធ្វើឱ្យប្រទេ​សកម្ពុជាមានការអ​ភិវឌ្ឍន៍ និងរក្សាបាននូវលទ្ធិប្រ​ជាធិបតេយ្យ សេរីពហុបក្ស យ៉ាងពិតប្រាកដ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button