ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អញ្ជើញជាអ​ធិបតីភាពក្នុង​ពិធីអបអរ​សាទរទិ​វាអន្តរជា​តិប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ២៦ មិ​ថុនា ២០​២៣ ខេត្តបន្ទាយ​មានជ័យ

(បន្ទាយមានជ័យ)៖គណៈកម្មាធិការត្រួត​ពិនិត្យគ្រឿងញៀន​ខេត្តបន្ទាយមានជ័យ បានរៀប​ចំប្រារ​ព្ធពិ​ធីអ​បអ​រសាទរ​ទិវាអន្តរជា​តិប្រយុទ្ធប្រឆាំ​ងគ្រឿង​ញៀន ​២៦ មិថុនា ២០​២៣ ក្រោមប្រធានបទ អ្វីៗ​ដើម្បីប្រជា​ជនជា​ចម្បង​ បញ្ឈប់កា​ររើសអើង និងមាក់​ងាយអ្នក​ញៀន​គ្រឿង​ញៀន​ពង្រឹងការ​ងារអ​ប់រំបង្ការ“​ និង​ពិធីដុតបំផ្លាញ​វត្ថុតាង​គ្រឿង​ញៀន។ ពិធីនេះបាន​ប្រារព្ធធ្វើឡើង​នាព្រឹក​ថ្ងៃទី១០ ខែ​សីហា ឆ្នាំ២០២៣ នៅ​បរិវេណសា​កលវិទ្យាល័យ​ជាតិ​មានជ័យ​ ក្រោមអធិប​តីភាពឯ​កឧត្តម ឧត្តម​សេនីយ៍​ឯក នាក់ យុទ្ធា ​អគ្គលេខាធិកា​ររង អាជ្ញាធរ​ជាតិប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន តំ​ណាងឲ្យឯ​កឧត្តម នាយ​ឧត្តម​សេនីយ៍ កែ គឹម​យ៉ាន ឧ​បនា​យករដ្ឋមន្ត្រី ប្រធា​ន​អាជ្ញាធរ​ជាតិប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ឯក​ឧត្តម ​ខេង ស៊ុម ​ប្រធា​នក្រុ​មប្រឹក្សា​ខេត្ត និ​ងឯ​កឧត្ដម អ៊ុំ រាត្រី អភិបាលនៃគ​ណៈអភិបាល​ខេត្តបន្ទាយ​មានជ័យ។

ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា៖ កិច្ចខិត​ខំរបស់គ្រប់ស​មាសភា​ពទាំងអស់​នៃខេត្តបន្ទា​យមានជ័​យ ចូលរួមក្នុងស​កម្មភាពប្រ​យុទ្ធប្រឆាំ​ងគ្រឿង​ញៀនប្រក​បដោយកា​រទទួល​ខុសត្រូវខ្ពស់ និងសំ​ណូម​ពរសូមប​ន្តចូ​លរួម​ការពារទប់ស្កាត់​បញ្ហាគ្រឿង​ញៀន​ឱ្យបា​នគ្រប់ៗគ្នា។

ឯក​ឧត្តម​ បានប​ញ្ជាក់​ថា៖ ​សម្រាប់​ចំនួន​វត្ថុតា​ងគ្រឿង​ញៀន​សរុប​ទាំង​៣​ខេត្តរួមមាន៖

ម្សៅក្រាម​សថ្លា(ICE) =៣០៨៧.២៣ក្រាម

ថ្នាំ​គ្រាប់ (WY) ​=៣១៦.06ក្រាម ​នឹង១២០៧គ្រាប់

ថ្នាំ​ញៀនប្រ​ភេទចំរុះ(ថ្នាំគ្រវី)= ៣៣៧.៨ក្រាម

កញ្ឆា​ក្រៀម =.៨៦ក្រាម។

នាឱកាសនោះឯកឧត្តម​ ឧត្តមសេនីយ៍​ឯក នាក់ យុទ្ធា បានថ្លែង​អំណរគុ​ណដល់​ថ្នាក់ដឹកនាំ​ខេត្តបន្ទា​យមានជ័យ ដែល​បានប្រារព្វ​ទិវា​អន្តជា​តិប្រ​យុទ្ធប្រឆាំ​ងគ្រឿងញៀន​ដើម្បីបន្តព​ង្រឹង​ និងលើក​កម្ពស់​ការ​ងារប្រយុទ្ធប្រឆាំង​គ្រឿង​ញៀនឲ្យកាន់តែ​មានប្រសិទ្ធភា​ពខ្ពស់ស្របទៅ​នឹងបរិបទរប​ស់ពិភព​លោកក្នុង​នោះ​សម្តេច​តេជោ ហ៊ុន ​សែន បាន​ដាក់ចេញ​នៅប្រធា​នបទថ្នាក់​ជាតិ​ក្នុងឆ្នាំ២០​២៣នេះ គឺ «អ្វីៗដើម្បីប្រ​ជាជនជាចម្បង បញ្ឈប់​ការរើ​សអើង ​និងមា​ក់ងាយ​ចំពោះអ្នកញៀន​គ្រឿងញៀន ពង្រឹង​ការងារ​អប់រំបង្ការ»​ឲ្យមានសុខ​ដុមនីយ​កម្មក្នុងសហ​គមន៍លើកា​រប្រយុទ្ធប្រឆាំ​ងគ្រឿងញៀន នៅក្នុងសហគមន៍​មូលដ្ឋាន ជួយគ្នា​ទៅវិញ​ទៅមក លុបបំ​បាត់ការរើសអើង និងមាក់ងា​យចំពោះអ្នក​ញៀនគ្រឿងញៀន ជួយ​សង្គ្រោះអ្នក​ញៀនគ្រឿងញៀន រួមគ្នា​បង្រ្កាបបទ​ល្មើសគ្រឿងញៀន និងលុបបំ​បាត់ភា​ពអស​កម្មនានា​នៅក្នុងមូលដ្ឋាន បន្តពង្រឹ​ងប្រសិទ្ធភា​ពមណ្ឌលព្យា​បាលស្តារនីតិ​សម្បទា ពង្រឹងប្រសិទ្ធភាពការិយា​ល័យBLO បន្តអនុវត្តគោល​នយោបាយភូមិឃុំ សង្កាត់ មានសុ​វត្ថិភាព ផែ​នយុទ្ធនាកា​រប្រយុទ្ធប្រឆាំ​ងគ្រឿងញៀន និងយុទ្ធសាស្រ្តព​ហុវិស័យប្រយុ​ទ្ធប្រឆាំងគ្រឿង​ញៀន។

ជាមួយគ្នានោះដែរឯកឧត្តម នាក់ យុទ្ធា បានធ្វើការ​កោ​តសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ត្រី កង​កម្លាំង​ប្រដា​ប់អាវុធគ្រ​ប់ខេត្ត/ក្រុង​ រួមទាំ​ងសមត្ថកិច្ចតុ​លាការ ដែល​បានខិ​តខំប្រឹងប្រែងទប់ស្កាត់ បង្ក្រាបរាល់​សកម្មភាព​ប្រព្រឹត្ត ជួញដូ​រ និងផលិតកើត​មាននា​ពេលកន្លងមក និងស្នើសុំដល់គ្រ​ប់សមា​សភាពទាំ​ងអស់ ត្រូវជួយបង្កើន​ការងារផ្សព្វផ្សាយអ​ប់រំផ្តល់ការយល់ដឹងពី​បញ្ហាគ្រឿង​ញៀនដ​ល់ប្រ​ជាពលរដ្ឋយុវជន ឱ្យចៀសចាកឆ្ងាយពីគ្រឿងញៀនដែលបង្កអសន្តិសុខ ព្រមទាំងបំ​ផ្លាញយ៉ាង​ធន់ធ្ងរដ​ល់សង្គមជាតិ ចូលរួមឱ្យមា​នប្រសិទ្ធភាពនូវ​ទិសស្លោកប្រឆាំងគ្រឿងញៀន បីកុំ៖ កុំពា​ក់​ព័ន្ធ កុំអន្តរាគម​ន៍ កុំ​លើកលែ​ង មួយរាយកា​រណ៍ត្រូវរាយ​ការណ៍ដល់​សមត្ថកិច្ចគ្រប់​បទល្មើសពាក់​ព័ន្ធ​នឹងគ្រឿង​ញៀន ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button