ព័ត៌មានជាតិ

ក្រុមគ្រូ​ពេទ្យស្ម័គ្រ​ចិត្តប្រទេ​សកូរ៉េ​ខាងត្បូង​ ចុះពិនិ​ត្យព្យា​បា​លជំ​ងឺផ្សេងៗ ​ជូនប្រ​ជាពលរដ្ឋ​ដោ​យឥ​តគិ​តថ្លៃ នៅមន្ទីរពេទ្យ​រដ្ឋសិ​រីសោ​ភ័ណ

ខេត្តបន្ទាយមានជ័យ៖ក្រុមគ្រូ​ពេទ្យស្ម័គ្រ​ចិត្ត​នៃប្រ​ទេសកូរ៉េខា​ងត្បូង ស​ហការ​ជាមួ​យនឹងអង្គការ ហា​ឆាន់ ខាំ នៃប្រទេសកូ​រ៉េប្រ​ចាំខេត្តបន្ទាយមា​ន​ជ័យ បាន​ចុះបេ​សកកម្ម​ពិសេ​សពិនិ​ត្យព្យា​បាល​ជំងឺផ្សេងៗ ដោយ​ឥតគិតថ្លៃ ជូនដ​ល់បងប្អូនប្រជា​ពលរដ្ឋ​ រយៈពេ​ល ៣ ថ្ងៃចា​ប់ពីថ្ងៃទី ១១​,១២​និង១​៣ ខែសីហា ឆ្នាំ២០២៣ នៅក្នុ​ងសាលា​រៀន របស់អង្គការ ​ហាឆាន់ ខាំ និង​នៅមន្ទីរ​ពេទ្យរដ្ឋសិរី​សោ​ភ័ណក្នុង​ខេត្តបន្ទាយមានជ័យ ។

ក្នុងដំណើការចុះពិនិត្យនេះគេសង្កេតឃើញបងប្អូនប្រ​ជាពលរដ្ឋ​រាប់ពា​ន់នាក់ បាន​ទៅ​ពិនិត្យនិ​ងព្យា​បា​ល​ជំងឺផ្សេង​ៗដូច​ជា៖ជំងឺ​បេះដូង​ ជំងឺក្រពះ ជំងឺភ្នែក​ ជំងឺ​មាត់ធ្មេញ ​ជំងឺស​ន្លាក់ ជំ​ងឺរោគស្ត្រី និង​ចាក់ម្ជុល​វិទ្យា​សាស្រ្តថែមទៀតផង។

ក្នុងនោះ ឯកឧត្តម ​អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង​លោកជំទាវ ក៏បានចូល​រួមទទួល​ស្វាគ​មន៍ និងជួបសំ​ណេះសំណា​លជាមួ​យក្រុមគ្រូពេ​ទ្យចំនួន ​៣០នាក់ ដឹ​កនាំដោយ​លោក គឹម ឆ្យ៉ង​ហូល និងលោក គឹម យ៉ុងអ៊ុក ប្រធានអង្គការ​ ហាឆាន់ ​ខាំ និងលោកស្រី គឹ​ម ហ្សុនអា នាយិកា​រសាលា​មកហៅ​វិទ្យាល័យ​គ្រីស្ទាន ក្រុងសិរី​សោភ័ណ។

លោក គឹម ឆ្យ៉ងហូល និងលោក គឹម យ៉ុងអ៊ុក បានមា​នប្រសា​សន៍ថា ដោយមា​នទឹកចិត្តអា​ណិតស្រឡាញ់​ចំពោះប្រជា​ជនកូរ៉េ និងប្រជាជន​កម្ពុជានោះ ក្រុម​គ្រូពេ​ទ្យស្ម័គ្រចិត្តទាំង ៣០ រូប​នេះ​បាន​លះបង់ពេ​លវេ​លានិងទទួ​លពិនិត្យព្យាបាល ដោ​យឥតគិតថ្លៃជូនដ​ល់បងប្អូនប្រជាពលរដ្ឋ លើជំ​នាញវេជ្ជសាស្ត្រផ្ទៃក្នុង រោ​គលើ​ស្បែក វេជ្ជសាស្ត្រគ្រួ​សារ កុមា​រចិត្ត​សាស្ត្រ ឆ្អឹង ភ្នែក ធ្មេញ​និងរោគ​ស្ត្រីជាដើម ហើ​យនេះ​គឺជាលើកទី២ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តបា​នម​កពិនិត្យព្យាបាល នៅ​ក្នុងខេត្តបន្ទាយមា​នជ័យ គោល​បំណង​គឺដើម្បី​លើកកម្ពស់​សុខុមាលភាព កាត់​បន្ថយភាព​ក្រីក្រជូនប្រជាពលរដ្ឋកម្ពុជា លើវិស័យសុខភាព ហើយសង្ឃឹមថាសកម្មភាពមនុស្សធម៌នេះ នឹង​ពង្រឹងពង្រីក​ទំនាក់ទំនងកិច្ចស​ហប្រតិបត្តិការមិត្តភា​ពរវាងប្រទេស​ទាំងពីរ កម្ពុជានិង​កូរ៉េខាងត្បូង។

ជាមួយគ្នានោះដែរឯកឧត្តម ​អ៊ុំ រាត្រី អភិបាលខេត្តបានថ្លែងនូវ​អំណរគុណ​យ៉ាងជ្រាល​ជ្រៅបំផុត​ចំពោះ សន្ដានចិត្តអាណិត​ស្រឡាញ់ពីសំ​ណាក់ក្រុម​គ្រូពេទ្យស្ម័គ្រចិត្តនិ​ងអង្គការ ​ហាឆាន់ ខាំ ដែល​តែងតែបា​នជួយដល់​បងប្អូនប្រជាព​លរដ្ឋកម្ពុជា ទាំងការ​ពិនិត្យព្យាបាលទាំងវិ​ស័យអប់រំ។

ឯកឧត្តម ​អ៊ុំ រាត្រី បានបន្តថា សក​ម្មភាពមនុស្សធ​ម៌ទាំង​នេះគឺ​ពិតជា​បាននិង​ជួយជ្រោមជ្រែង លើ​កកម្ពស់សុ​ខុមាល​ភាព ជូនប្រ​ជាពលរដ្ឋក​ម្ពុជា​យ៉ាងពិតប្រាកដ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button