ព័ត៌មានជាតិ
លោកវរសេនីយ៍ឯក ឌុក ធីយ៉ា ដឹកនាំក្រុមការងារនាំយកនូវថវិកា សមាគមន៍ ជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជន ចំនួន៤រូប
ខេត្តតាកែវ៖លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ និងជាប្រធាន សមាគមអតីតយុទ្ធជន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៤និង០០នាទី បានដឹកនាំក្រុមការងារ នាំយកនូវថវិកាសមាគមន៍ជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជន ចំនួន៤រូប ។
២,ឈ្មោះ ឃឹម ឆុន ភេទប្រុស អាយុ៦៩ឆ្នាំ នៅភូមិស្រែខ្វាវ ឃុំជាងទង ដែលបានមរណភាពកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ។
៣,ឈ្មោះ ចិន ចន្ថា ភេទប្រុស អាយុ៦០ឆ្នាំ នៅភូមិត្រពាំងឈូក ឃុំត្រពាំងធំខាងត្បូង ដែលមរណភាពកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ។
៤,ឈ្មោះ ភួង សុផល ភេទប្រុស អាយុ៦៣ឆ្នាំ នៅភូមិព្រៃឈើទាលលើ ឃុំអង្គតាសោម ដែលបានមរណភាពកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ។ ថវិការដែលត្រូវផ្តល់ជូនដល់គ្រួសារសព ក្នុងមួយគ្រួសារ ទទួលបានចំនួន៤,០០០,០០០រៀល ៕ ដោយ ៖ លោក ផូង បញ្ញា