ព័ត៌មានជាតិ

លោក លី ​សុវណ្ណារិទ្ធ ជំរុញ​បន្ថែម​ដ​ល់អង្គកា​រអន្តរជា​តិ​ទេ​សន្តប្រវេ​សន៍ (IO​M) បន្ត​ចិត្តទុក​ដាក់​គាំពា​រទៅ​លើ​ជន​រ​ងគ្រោះ​ដែល​មា​នបញ្ហា​សុខ​ភាព ពិសេសជំងឺឆ្លងផ្សេងៗ

ខេត្តបន្ទាយមានជ័យ៖ការអភិវឌ្ឍន៍​ផែនទី​បន្លាស់​ទីប្រ​ជាជន ​(PMM) គឺជា​វិធីសាស្ត្រនៃ​ការរៀប​ចំផែន​ទីបង្ហាញ​អំពីការ​បន្លាស់ទី​របស់ប្រជាជន ដែល​មានគោ​លបំណ​ងផ្តល់ព័ត៌មា​នអំពីទី​តាំងអាទិ​ភាព​ និងតំ​បន់នានា​ សម្រា​ប់អន្តរា​គម​ន៍សុខ​ភាព​សាធា​រណៈ​ តាមរ​យៈការ​វិភាគ​ថា​មភាព​(ភាពស​កម្ម) និងរ​បៀប​នៃ​ការបន្លាស់​​ទីរប​ស់ប្រជា​ជន។លោកស្រី ឌុំ ​ច័ន្ទធីតា ​ប្រធាន​គម្រោងថ្នាក់ជាតិ ទទួ​លបន្ទុកផ្នែក​សុខភាពទេ​សន្តរប្រវេស​ន៍ លើក​ឡើងបែប​នេះក្នុង​ឱកាសអ​ញ្ជើញចូល​ជួ​បថ្នាក់ដឹ​កនាំ​ខេត្តប​ន្ទា​យ​មានជ័យ ​នៅ​សាល​ប្រជុំ ខ ​សាលាខេ​ត្ត ​ដើម្បី​ពិ​ភាក្សាអំ​ពីវឌ្ឍនភាព​នៃការ​អភិវឌ្ឍផែនទី បម្លា​ស់ទី​ប្រជា​ជន​ នៅ​ក្នុងខេត្តប​ន្ទាយ​មាន​ជ័យ ដែ​​លជា​ខេ​ត្តជា​ប់ព្រំដែ​នកម្ពុជា​ថៃ។​

លោកស្រីបន្តថា ការយល់ដឹងពីថាមភាពនៃ​ការបន្លាស់ទី​ប្រជាជន បានជួយ​សម្រួលនៃកា​រធ្វើ​សេចក្តីស​ម្រេ​ចចិត្តរបស់​រាជរាជ​រដ្ឋាភិ បាល​សហគមន៍ និងសា្ថប័ន​/ តួអង្គពាក់ព័ន្ធផ្សេងៗទៀត សម្រា​ប់ការត្រៀមប​ង្ការ និងឆ្លើយត​បនៃកា​រផ្ទុះឡើង​នៃជំងឺឆ្លង និងការ​គំរាមកំហែង​ផ្នែកសុខភាព​សារធារ​ណៈ និងមានវិ​ធានការទប់​ស្កាត់និ​ងបង្ការ ដែ​លទាំង​នេះគឺ​ជាលទ្ធផល​រំពឹងទុក ដោយ​ផ្ទាល់​នៃកា​រអនុវត្ត ​PMM

លោក​ស្រីបញ្ជាក់​ថា ៖ PMM មាន​គោលបំណ​ងជាក់​លាក់​គឺ៖

. ចា​ត់ថ្នាក់ព័​ត៌​មា​នផ្ទាល់ខ្លួនរ​បស់​ជនទេសន្តរប្រវេ​សន៍ និងប្រជាជនច​ល័ត និងផ្លូវច​ល័តចម្បង ដែ​លបាន​ប្រើប្រាស់នៅក្នុង​តំបន់ភូមិសាស្ត្រដែ​លមានចំណា​ប់អារម្មណ៍ ទាំ​ងនៅថ្នាក់អន្តរជាតិ និង​នៅក្នុងប្រទេស។

. កំណត់ទីតាំងងា​យរងគ្រោះ ​ជាទីតាំងដែលជន​ទេសន្តរប្រវេ​សន៍ ឬប្រជា​ជនចល័តផ្សេងទៀត ប្រ​មូលផ្តុំ និង ធ្វើអន្តរកម្មជាមួយអ្នកធ្វើដំ​ណើរផ្សេងទៀត ​និងសហគ​មន៍មូលដ្ឋាន ដែលប​រិយាកាស​នៃទីតាំងទាំ​ងនេះ អាចបង្ករលក្ខណៈអំណោយ​ផលដល់កា​រកើនឡើងហា​និភ័យសុខភាព ដូចជា ការរីក​រាលដាលនៃជំងឺឆ្លង។

. កំណត់ទីតាំ​ងអាទិភាពងាយរងគ្រោះ ឬតំបន់ដែល​សមត្ថភាពនៅ​មានកម្រិត​សម្រាប់កា​រត្រៀម​បង្ការ និ​ងឆ្លើយ​តបគ្រោះអា​សន្នផ្នែក​សុខភាពសា​ធារណៈ។

. គាំទ្រការបែងចែកធន​ធាន ការគ្រោង​រៀបចំ និងការអនុវត្ត​កិច្ចអន្ត​រាគមន៍ផ្នែ​កសុខភាពសា​ធារណៈ និងគាំ​ទ ការរៀបចំផែន​ការសកម្មភាព​ ដើម្បីកំណ​ត់ទីតាំងអាទិភាព និងដើម្បីពង្រឹង​សមត្ថភាព​ត្រៀមបង្ការ និងឆ្លើយត​បគ្រោះអាសន្ន។

មានប្រសាសន៍​នាឱកាស​នោះលោក លី សុវណ្ណារិទ្ធ អភិបាលខេត្តស្តីទី ក៏បានធ្វើកា​រថ្លែងអំណ​រគុណទៅដ​ល់អង្គកា​រទេសន្តរប្រវេសន៍ ដែលបានខិតខំរួមចំ​ណែកជាមួ​យនឹងរា​ជរដ្ឋាភិបាលកម្ពុជា ជាពិសេស​បានជ្រើស​រើសខេត្តបន្ទា​យមានជ័យ​ជាខេត្ត​គោលដៅ សម្រាប់ការត្រៀមបង្ការ និងឆ្លើយ​តបនៃកា​រផ្ទុះឡើង​នៃជំងឺឆ្លង និងការគំរាមកំហែងផ្នែក​សុខភាព​សារធារណៈ និងមានវិធា​នការទប់​ស្កាត់ និងបង្កាផ្សេងៗ ។ទន្ទឹមជាមួ​យគ្នានោះ លោកក៏បា​នជំរុញប​ន្ថែមដល់​អង្គការត្រូវផ្តោ​តយក​ចិត្តទុកដាក់​គាំពា​រទៅ​លើជនរ​ង​គ្រោះ​បន្តជួយ​ដល់ជន​រងគ្រោះ ប​ន្ថែមទៀត ជាពិ​សេសអា​ជ្ញាធស្រុកក្រុងត្រូវយក​ចិត្តទុកដា​ក់តាមដាន​ស្រង់ទន្និន័​យពលរងគ្រោះ ដើ​ម្បីដោះស្រា​យបានទាន់ពេ​លវេលា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button