វគ្គបណ្ដុះបណ្ដាល អ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា នៅក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ជំងឺអេដស៍ ពុំដែលភ្លេចយើងនោះទេ ដូចនេះហើយយើងទាំងអស់គ្នាត្រូវតែការពារជានិច្ច។លោក បណ្ឌិត វ៉ា សុភ័ក្រ ប្រធានការិយាល័យការពារជំងឺឆ្លងនិងមិនឆ្លងកាកបាទក្រហមកម្ពុជា មានប្រសាសន៍បែបនេះក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្តកាកបាទ កម្ពុជានៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ដែលមានសិក្ខាកាមជា អ្នកស្ម័គ្រចិត្តចូលរួមសរុបចំនួន ២៦រូប ដែលវគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល ពីរថ្ងៃពេញ ជាគម្រោងលើកកម្ពស់ការទទួលបាននូវការព្យាបាល និងការថែទាំដោយជនចំណាកស្រុកទៅរស់នៅជាមួយ អេដស៍ជំងឺអេដស៍ ពិសេសតំបន់ក្រុងប៉ោយប៉ែត ជាប់នឹងព្រំប្រទល់នៃប្រទេសថៃ ដែលសម្បូរទៅដោយអ្នកចំណាកស្រុកច្រើន។វគ្គបណ្ដុះបណ្ដាលនេះ បានជំនួយឧបត្ថម្ភថវិកាពីកាកបាទក្រហមនៃប្រទេសអ៊ីតាលី និងសហព័ន្ធអន្តរជាតិតាមរយៈកាកបាទក្រហមកម្ពុជា ។គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះគឺដើម្បីធ្វើបច្ចុប្បន្ន ព័ត៌មានចំណេះដឹងជំនាញជាក់លាក់ ដល់អ្នកស្ម័គ្រចិត្ត ក្នុងការអនុវត្តនូវគម្រោងប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោក ធូ ស៊ីភ័ណនាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងលោកបណ្ឌិត វ៉ា សុភក្រ ប្រធានការិយាល័យជំងឺឆ្លងកាកបាទក្រហមកម្ពុជាបានមានប្រសាសន៍ថា គោលបំណងសំខាន់ នៃវគ្គបណ្ដុះបណ្ដាលនេះគឺ
ទី១–ង្រឹងសមត្ថភាពបុគ្គលិកអ្នកស្ម័គ្រចិត្តអង្គការរៀបចំដែលសកម្មភាពការផ្សព្វផ្សាយស្ដីពីមេរោគអេដស៍ជំងឺអេដស៍តែមានការកើនឡើង
ទី២–គឺផ្តល់នូវចំណេះដឹងវិធានការការពារមេរោគអេដស៍ជំងឺអេដស៍ឲ្យទទួលអាចរួមបញ្ចូលទាំងការគាំទ្រផ្នែកសុខភាពផ្លូវចិត្តនិងចិត្តសាស្ត្ររួមទាំង ប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន
ទី៣–ជនចំណាកស្រុក ដែលរស់នៅជាមួយមេរោគអេដស៍ ត្រូវបានទទួលការព្យាបាលដោយថ្នាំ ARV ប្រកបដោយនិរន្តរភាព។ចុងក្រោយ លោក ធូ ស៊ី ភ័ណ បានធ្វើការផ្ដាំផ្ញើដល់បងប្អូនដែលជាសិក្ខាកាមអ្នកស្ម័គ្រចិត្តទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ ពីគ្រូឧទ្ទេស ដើម្បីជាចំណេះដឹងយកទៅអនុវត្តបន្តឲ្យទទួលបានភាពជោគជ័យ៕