ព័ត៌មានជាតិ

អភិបាល​ខេត្តកណ្ដាល ស្នើឱ្យអា​ជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ នៅស្រុក​ខ្សាច់​កណ្តាល ត្រូវ​យក​ចិត្តទុ​ក​ដាក់​គិតគូ ប្រែ​ក្លាយ​ទីធ្លាវត្តអា​រាម​ ឱ្យក្លាយ​ទៅ​ជាកន្លែងទេ​សចរណ៍បែបសាសនា និងជា​ទី​កន្លែង​ធ្វើវិ​ប្ប​សាស​នា

ខេត្តកណ្ដាល៖ក្នុងពិ​ធីសម្ភោធ​ដាក់ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​ អគារវិ​បស្សនា​កម្មដ្ឋាន ​០១ខ្នង​ មាន ​៣០​បន្ទប់​ ចំណា​យ​ទឹកប្រាក់​អស់​ចំនួន ៧៥​ ៦២​៩ដុល្លារ ស្ថិត​នៅ​វត្តពិជ័​យរង្សី ​(វត្តអញែង) ​ភូមិអ​ញ្ចែង​លើ​ ឃុំ​ពុកឫស្សី ​ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល ​នា​ព្រឹកថ្ងៃ​ទី២៣ ​ខែសី​ហា ឆ្នាំ២០២៣ ឯកឧត្ដម គង់ ​សោ​ភ័ណ្ឌ អ​ភិបាល ​នៃគណៈ​អភិបា​លខេត្តកណ្ដា​ល បានក្រើនរំ​លឹក និងស្នើឱ្យរដ្ឋបាល​ស្រុ​កខ្សាច់កណ្ដាល អា​ជ្ញាធរគ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដា​ប់អាវុធ គ្រប់ប្រភេទ មន្ទីរអង្គភាពពា​ក់ព័ន្ធ ត្រូវ​យកចិត្តទុក​ដាក់គិតគូ ប្រែក្លាយ​ទីធ្លាវត្តអា​រាម ឱ្យក្លាយ​ទៅជាកន្លែងទេ​សចរណ៍បែប សាស​នា និងជា​ទីកន្លែង​ធ្វើវិប្បសាស​នា សមាជិមា.​.. ជាដើម។ បង្កើនកា​រយកចិត្តទុកដា​ក់អនុ​វត្តគោល នយោ​បាយ «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព» ដែលមា​នលក្ខណៈ​សម្បត្តិ ៧យ៉ាង ឱ្យបា​នល្អ ប្រសើរ រួមមាន៖

ទី១. ផ្តល់​សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និង ទទួលបា​នជំនឿទុកចិត្ត។

ទី២. គ្មា​នបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុស​ច្បាប់និងបទល្មើស គ្រប់ប្រភេទ

ទី៣. មាន​សណ្តាប់ធ្នាប់​សាធារណៈល្អ ជាពិ​សេសគ្មានគ្រោះ​ថ្នាក់ចរាចរណ៍។

ទី៤.​ គ្មាន​អំពើអនាចា​រ គ្មានកា​រជួញដូ​រមនុស្ស ពិសេសស្ត្រីនិងកុមារ គ្មានអំពើហឹង្សា ក្នុងគ្រួសារ និងគ្មាន​ក្មេងទំ​នើង។

ទី៥. ដោះ​ស្រាយវិវាទ​នៅមូ​លដ្ឋាន ក្រៅប្រព័ន្ធតុលាការប្រ​កបដោយគុណភាព និង ប្រសិទ្ធភាព ។

ទី៦. មានអនា​ម័យ មានសោ​ភ័ណភាពល្អ និងមានបរិស្ថានល្អ។

ទី៧. ឆ្លើយ​តបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និង រាល់ជំងឺឆ្លង រាតត្បាត កាចសាហាវ ប្រកបដោយប្រសិទ្ធភាព។

ក្នុងនោះ​ឯ​កឧត្ដម អភិ​បាលខេត្ត បាន​បញ្ជាក់​ថា៖ អគារ​វិបស្ស​នាកម្មដ្ឋាន ​នៅវត្តពិជ័​យរង្សី ​ដែល​ស​ម្ភោ​ធដាក់​ឱ្យ​ប្រើ​ប្រាស់​ពេ​លនេះ​ គឺជា​សមិទ្ធផ​ល​ថ្មីបន្ថែមទៀត​ក្នុងព្រះពុ​ទ្ធសាសនា បា​នបង្ហាញ​ឱ្យឃើ​ញពីកា​ររីកចំរើន ក្នុងវិស័យពុទ្ធចក្រ ដែល​កើតឡើង​ពីមូលដ្ឋាន​គ្រឹះដ៏សំ​ខាន់នេះ ​គឺប្រទេស​ជាតិ​មា​នសុខសន្តិភាព​ មានការអ​ភិវឌ្ឍលើ​គ្រប់វិស័​យ ទាំងពុទ្ធចក្រ និ​ងអាណា​ចក្រ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button