រថយន្តកាំម៉ារីបាឡែន បើកបរក្នុងល្បឿនលឿនផ្លូវកោងរ៉េចង្កូតធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឲ្យរងរបួស៤នាក់ រីឯរថយន្តខូចខាតស្ទើទាំងស្រុង នៅក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ៖មនុស្សប្រុសស្រីចំនួន៤នាក់រងរបួសធ្ងន់ ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខ្លួនឯង ដោយរថយន្តប្រភេទកាំម៉ារីបាឡែនមួយគ្រឿង បើកបរក្នុងល្បឿនលឿនផ្លូវកោង បណ្តាលរ៉េចង្គូតធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់ នៅផ្លូវវាងក្រុងស្ថិតក្នុងភូមិ.សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ។
អ្នកបើកបរបានឲ្យដឹងថា៖នៅមុនពេលកើតហេតុខ្លួនបានបើករថយន្តប្រភេទកាំម៉ារីបាឡែន ពាក់ផ្លាក់លេខភ្នំពេញ2Z.2608ក្នុងទិសដៅពីខេត្តបាត់ដំបង ទៅក្រុងប៉ោយប៉ែត ដោយបើកតាមផ្លូវវាងក្រុងក្នុងល្បឿនលឿន លុះដល់ចំណុចផ្លូវកោង ក៏ស្រាប់តែរ៉េចង្កូតធ្លាក់ផ្លូវខាងស្តាំ បណ្តាលក្រឡាប់ជាច្រើនត្រឡប់ បណ្តាលរបួស៤នាក់ ក្នុងនោះមានស្រីម្នាក់រួមដំណើរផងដែរ។
បើតាមមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យបានឲ្យដឹងដែរថា៖មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង គឺបណ្តាលមកពីអ្នកបើកបររថយន្ត បើកក្នុងល្បឿនលឿនត្រង់ចំណុចផ្លូវកោង បណ្តាលធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់ បណ្តាលរបួស៤នាក់ ស្រីម្នាក់ និងរថយន្តរងការខូចខាតស្ទើទាំងស្រុង ។ ករណីនេះគឺបង្កឡើង ដោយខ្លួនឯងមិនបណ្តាលអោយឲ្យប៉ះពាល់ដល់អ្នកដ៏ទៃ និងមិនប៉ៈពាល់ទ្រព្យសម្បត្តិរដ្ឋ ទើបអោយម្ចាស់ស្ទូកយកទៅធ្វើដោយខ្លួនឯង ។ជាមួយគ្នានោះដែរមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ការពារគ្រោះថ្នាក់កើតឡើង៕