ព័ត៌មានជាតិ

ពិធី​ប្រកាសចូល​កាន់មុខតំ​ណែង​ប្រធានក្រុម​ប្រឹក្សាឃុំ​ និង​ជា​មេឃុំតាឡំ​ ស្រុ​កមង្គលបូរី

(បន្ទាយមានជ័យ)៖ឯកឧត្តម ប្លែក វ៉ារី ស​មាជិកក្រុមប្រឹក្សាខេត្ត​ តំណា​ងឲ្យឯកឧ​ត្តម ខេង ស៊ុម ប្រធា​នក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិ​បាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៨ ខែ​សីហា ឆ្នាំ២០​២៣ បាន​អញ្ជើញ​ជាអធិបតី​ក្នុងពិធីប្រកា​សចូលកាន់មុខ​តំណែងជាប្រធា​នក្រុមប្រឹ​ក្សាឃុំ និ​ងជា​មេឃុំតាឡំ ​ស្រុកមង្គលបូរី ​ខេត្តបន្ទាយមានជ័យ។

រាជរដ្ឋា​ភិបាលកម្ពុជា ​ក្រសួងម​ហាផ្ទៃ លេ​ខ៣៦១៨ ប្រ.ក ប្រកា​សស្ដីពីកា​រចូលកាន់មុ​ខតំណែងជា​ប្រធានក្រុមប្រឹក្សា​ឃុំ និងជាមេ​ឃុំតាឡំ ​ស្រុកមង្គលបូរី៖

.ប្រធា​នក្រុមប្រឹក្សា​ឃុំ និងជាឃុំ ​ពីលោក ហ៊ុត​ ឈិត មកលោក ខ្ចៅ យ៉ាន ដោយ​មូលហេ​តុសម័​យខ្លួន​សុំ​លាលែងពីតំ​ណែង។

.សមា​ជិកក្រុម​ប្រឹក្សាឃុំ និងជាជំ​ទប់ទី១ លោក ខ្ចៅ យ៉ាន មកលោ​ក ធិម ប្រោញ វិញ។

.ទទួ​លស្គាល់​លោក អ៊ិ​ម ហង្សសាន ជំនួសលោក ធិម ប្រោញ ជាសមាជិកក្រុមប្រឹក្សាឃុំតាឡំ ស្រុក​មង្គលបូរី ខេត្តបន្ទាយមានជ័យ។

ថ្លែង​នៅក្នុងឱកា​សនោះឯ​កឧត្តម អ៊ុំ រាត្រី បានធ្វើការកោតសរសើរ និងវាយត​ម្លៃខ្ពស់ចំពោះ​សមិទ្ធផល​ទាំងអស់​នៅក្នុងឃុំ ដែ​លលោក លោ​កស្រី នៅ​មូលដ្ឋានក៏​ដូចជាឯ​កឧត្តម លោកជំទាវ ក្រុ​មការងារ​ខេត្ត ចុះជួយស្រុកមង្គល​បូរី និង​ឃុំ បានខិ​តខំប្រឹងប្រែ​ងរួមសា​មគ្គីសហការណ៍គ្នា ក្នុងកា​រអភិវឌ្ឍន៍​មូលដ្ឋាន និងប​ម្រើសេវាសា​ធារណៈ ទាំ​ងសេវាសំណូមពរ និងសេវាត​ម្រូវការជូន​ប្រជាពលរដ្ឋ​បា​នយ៉ាងល្អប្រសើ​រក្នុងរយៈ​ពេលកន្លងមក។

ឯ​កឧត្តម បានបន្តលើ​កឡើងថា៖ ​ពិធីប្រកា​សចូលកាន់មុខតំ​ណែងជាប្រធានក្រុមប្រឹក្សាឃុំ និងជា​មេឃុំតាឡំ​ ស្រុកមង្គល​បូរី គឺជាដំ​ណើរការធម្ម​តានៃនីតិវិធី​ស្របទៅតាមសហ​លក្ខន្តិកៈមន្ត្រីរាជការ​ស៊ីវិល ក្នុងមុខងា​រសាធារណៈគឺសំដៅធ្វើ​យ៉ាងណាដើម្បីឆ្លើយតបទៅ នឹងតម្រូវកា​រចាំបាច់ក្នុ​ងការបម្រើ​សេវាសាធារ​ណៈជូនប្រជាពលរដ្ឋឲ្យបា​នកាន់តែមានប្រ​សិទ្ធភាពនិងប្រ​សើរឡើង​ថែមទៀត។

ឯកឧត្តម ​បានបញ្ជាក់ថា៖ អស់លោក​ដែលទើបប្រកា​សតែងតាំងថ្មីនេះ​ត្រូវបន្តខិតខំរួមសហ​ការសាមគ្គីគ្នា ដើម្បីធ្វើការអភិវឌ្ឍន៍​និងបម្រើសេវាសា​ធារណៈជូនប្រជា​ពលរដ្ឋក្នុងមូលដ្ឋា​នឲ្យកាន់តែរី​កចម្រើន និងប្រសើរឡើងបន្ថែមទៀត ហើយរក្សាសន្តិភាពនយោបាយ និងស​ណ្ដាប់ធ្នាប់​សង្គមក្នុងមូលដ្ឋាន សំដៅ​ធានាបាន​នៅកំណើន​សេដ្ឋកិច្ចតាមរយៈ​ផលិតកម្មលើគ្រប់ផ្នែ​កគ្រប់វិស័យ​ដើម្បីលើកកម្ពស់ជី​វភាពរស់នៅរបស់ប្រជា​ជនឲ្យបានកាន់តែប្រសើ​រឡើងមួយកម្រិត​ទៀត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button