ព័ត៌មានជាតិ

អាវុធហត្ថ ចាប់ឃាត់ខ្លួន​ជនជាតិ​ថៃម្នាក់ ​បញ្ជូនទៅ​កាន់តុលា​ការខេត្តបន្ទាយ​មានជ័យ​ ពាក់ព័ន្ធក​រណី​រក្សាទុក និងប្រើប្រាស់​ដោយខុ​សច្បាប់នូវ​សារធាតុញៀន នៅក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជ​អាវុធហត្ថក្រុងប៉ោ​យប៉ែត ដឹកនាំដោយលោក វរសេ​នី​យ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូ​លដ្ឋាន​កង​រាជអាវុធហ​ត្ថ ក្រុង នៅវេលា​ម៉ោង០​២និង០​០នាទីថ្ងៃទី​២៨ ខែសីហា ឆ្នាំ២០២៣ បានឃាត់ខ្លួនជនជា​តិថៃម្នាក់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់​ដោយ​ខុសច្បាប់នូវ​សារធាតុញៀន នៅចំណុចផ្សា​ររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បា​លស្ពាន១ ​សង្កាត់អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ ។

លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ជនស​ង្ស័យមាន​ឈ្មោះ ភិឆេត មេកសូផុន (PHICHET MEKSOPHON) ហៅម៉ត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិថៃ មុខរបរគ្មាន បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ វត្ថុតា​ងចាប់បា​នរួមមាន គ្រឿងញៀនប្រភេ​ទម្ស៉ៅក្រាមព​​ណ៌សថ្លា (កេតាមីន) ចំនួន ០៧កូនថង់កិប ទម្ងន់ ​៦,២៥ក្រាម, សៀវភៅលិ​ខិតឆ្លងដែន​ចំនួន០១ក្បាល,អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃ ចំនួ​ន០១សន្លឹក,-កាបូបស្ពាយចំនួន០១។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា មុនឈានដល់ការបង្ក្រាប កម្លាំងមូល​ដ្ឋានកងរាជអា​វុធហត្ថក្រុង បានទទួលព័ត៌មានពីសន្តិសុខយាមផ្សារ​នៅចំណុចខាងលើថា មានករណីរក្សាទុក និងចែកចាយ​គ្រឿងញៀន។ ភ្លាមៗកម្លាំងមូលដ្ឋានកង​រាជអាវុធហត្ថក្រុង ក៏បានចុះទៅ​ដល់ទី​តាំងខាងលើឃាត់ខ្លួនជនស​ង្ស័យ រួមនិងវត្ថុតាងតែម្តង ហើយនាំមកកា​ន់មូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុង ដើម្បីចាត់ការតា​មនីតិវិធី ។ ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ​បានឆ្លើយ​សារភាពថា រូបខ្លួន​ពិតជាបាន រក្សាទុក និងប្រើប្រា​ស់ដោយខុ​សច្បាប់នូវ​សារធាតុញៀន​ពិតប្រាកដ​មែន។ ដោយផ្អែកលើចម្លើយសារភាព និងវត្ថុតាងជាក់ស្តែង កម្លាំងមូល​ដ្ឋាន​កងរាជអាវុ​ធហត្ថ​ក្រុងប៉ោ​យប៉ែត បានកសា​ងសំណុំរឿង​បញ្ជូនមកកាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថខេត្ត ចាត់កា​របន្តតាម​នីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងា​រប្រឆាំង​គ្រឿង​ញៀន បានឱ្យដឹ​ងថា ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរា​ជអាវុធហត្ថខេត្ត បញ្ជូនទៅ​សាលាដំបូងខេត្ត ហើយនៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button