ពលរដ្ឋស្នើឲ្យអធិការនគរបាលក្រុងដូនកែវ មានវិធានការទៅលើម្ចាស់ទីតាំងបើកតាបប៊ីយ៉ែឬស្នុកឃឺ ដែលបានបើកល្បែងស៊ីសងតាមអនឡាញប្រភេទឡូតូ ឲ្យសិស្សសាលាចូលលេងយ៉ាងគក្រឹកគក្រេង នាយប៉ុស្តិ៍សង្កាត់រកាក្នុង គ្មានចំណាត់ការ
ខេត្តតាកែវ៖ទីតាំងបើកតាបប៊ីយ៉ែ ឬស្នុកឃឺ មួយកន្លែង ស្ថិតនៅក្នុងភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កំពុងបើកបង្កប់ល្បែងស៊ីសងតាមអនឡាញប្រភេទឡូតូ ឲ្យសិស្សានុសិស្សដែលជាទំពាំងស្នងឬស្សីជាច្រើននាក់ចូលេងយ៉ាងពពាក់ពពូន សុទ្ធតែពាក់ឯកសណ្ឋានជាសិស្សថែមទៀតផង មិនឃើញអាជ្ញាធរចុះធ្វើការណែនាំ និងបង្ក្រាបឡើយ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋដែលជាណាព្យាបាលសិស្សមានការខឹងសម្បារ បានប្រាប់អ្នកសារព័ត៌មានឲ្យជួយផ្សព្វផ្សាយ ដើម្បីឲ្យថ្នាក់ដឹកនាំបានជ្រាប ។
ពាក់ព័ន្ធករណីនេះកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ភ្នាក់ងាយើងបានខលទូរសព្ទរាយការណ៍ជូនលោកវរសេនីយ៍ត្រី ង៉ែត សុខ មេប៉ុស្តិ៍សង្កាត់រកាក្នុង លោកបានប្រាប់ថា នឹងឲ្យកម្លាំងចុះទៅមើល តែរហូតមកដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះទីតាំងខាងលើនូវតែបន្តបើកឲ្យសិស្សសាលា ពាក់ឯកសណ្ឋានជាសិស្សចូលលេងល្បែងស៊ីសងតាមអនឡាញប្រភេទឡូតូ យ៉ាងពពាក់ពពូន ហូរកញ្ច្រៀវ ដដែលមិនឃើញសមត្ថកិច្ចចុះណែនាំឬបង្ក្រាបឡើយ ។ទាំងនេះហើយជាក្តីកង្វល់របស់ប្រជាពលរដ្ឋដែលជាអាណាព្យាបាលសិស្ស ព្រួយបារម្មណ៍ខ្លាចកូនៗញៀន ភ្លេចបាយ ភ្លេចទឹក ភ្លេចការរៀនសូត្រ ជាហេតុធ្វើឲ្យខូចអនាគតរបស់ពួកគាត់ថែមទៀតផង ។ដូច្នេះស្នើឲ្យលោកអធិការនគរបាលក្រុងដូនកែវ មានវិធានការផងទាន ដើម្បីឲ្យស្របតាមគោនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញ ឲ្យអនុវត្ត ព្រោះថាមានល្បែងស៊ីសងតែងតែកើតមានឡើងនូវបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរប្លន់ បង្កជាអសន្តិសុខសង្គម ពលរដ្ឋខ្លះលក់អស់ទ្រព្យសម្បត្តិដីធ្លី ជំពាក់គេជុំទិស ជាដើម ពិសេសទីតាំងខាងលើបានបើកឲ្យសិស្សានុស្សចូលលេង ធ្វើឲ្យប៉ះពាល់ដល់អានាគតរបស់ពួកគាត់ ខណៈប្រមុខរាជរដ្ឋាភិបាលកំពុងយកចិត្តទុងដាក់ លើកម្ពស់លើវិស័យអប់រំជាចំបង ពីព្រោះសិស្សានុសិស្សជាសសរទ្រូងដ៏សំខាន់សម្រាប់ប្រទេសជាតិនាថ្ងៃអនាគត៕ ដោយ៖ លោក ផូង បញ្ញា