ក្មេងទំនើង២ក្រុមជិត១០នាក់ បានបើកឆាកប្រយុទ្ធគ្នា ១ក្រុមស្គាល់ជាក្រុមការរ៉េមកី និង១ក្រុមទៀតក្មេងអូរអំបិលដេញវ៉ៃ និងគប់គ្នាខ្ទេចម៉ូតូ១គ្រឿងនៅក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ៖បង្កការភ្ញាក់ផ្អើល កាលពីល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នៅតាមផ្លូវជាតិលេខ៥ ស្ថិតភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យដោយមានក្មេងទំនើង២ក្រុមជិត១០នាក់ បានបើកឆាកប្រយុទ្ធគ្នា ១ក្រុមស្គាល់ជាក្រុមការរ៉េមកី និង១ក្រុមទៀតក្មេងអូរអំបិលដេញវ៉ៃនិងគប់គ្នាខ្ទេចម៉ូតូ១គ្រឿង។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ថា៖នៅពេលដែលក្មេងស្ទាវទំនើង២ក្រុមមានគ្នាជិត១០នាក់បានបើកឆាកប្រយុទ្ធគ្នានេះឃើញមាន១ក្រុមមកពីទិសខាងលិច និង១ក្រុមទៀតមកពីទិសខាងកើតដល់ចំណុចមុខសាលារៀនគោរដ្ឋាន លើផ្លូវជាតិលេខ៥ បានដេញកាប់ចាក់និងគប់គ្នារយៈពេលជិត១០នាទី ហើយកាប់និងគប់ទៅលើម៉ូតូ១គ្រឿងបណ្តាលខ្ទេច។
ប្រជាពលរដ្ឋបានបញ្ជាក់ថា៖ក្រោយពីក្មេងទំនើងរឺក្មេងស្ទាវបើកឆាកប្រយុទ្ធគ្នានោះ ប្រជាពលរដ្ឋស្រែកបង្អើលប៉ូលីសមកហើយទើបបាននាំគ្នាជិៈម៉ូតូគេចអស់បន្សល់ទុកម៉ូតូដែលខ្ទេច១គ្រឿងម៉ាក់ហុងដាឌ្រីមនិងម្ចាស់រត់គេចខ្លួនរួចសំណាងមិនត្រូវរបួស។
ក្មេងទំនើងរឺស្ទាវ២ក្រុមដែលមានគ្នាជិត១០នាក់ដែលដេញកាប់ចាក់គ្នានេះ គេបានស្គាល់១ក្រុមជាក្មេងទំនើងនៅសង្កាត់អូរអំបិល និង១ក្រុមទៀតជាក្រុមការ៉េមកីដែលកំពុងគេចខ្លួនហើយប្រជាពលរដ្ឋបានការព្រួយបារម្ម និងអសន្តិសុខក្នុងមូលដ្ឋានក្មេងទំនើងដេញកាប់ចាក់គ្នាយ៉ាងអាណាធិតេយ្យ។
មន្ត្រីការិយាល័យផ្នែកព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ក្មេងទំនើង២ក្រុមដែលដេញកាប់ចាក់ និងគប់គ្នានេះកម្លាំងជំនាញកំពុងកំណត់មុខសញ្ញាបានហើយ ដែលស្គាល់១ក្រុមជាក្រុមការ៉េមកី និង១ក្រុមទៀតនៅសង្កាត់អូរអំបិល ចំណែកជនរងគ្រោះដែលខ្ទេចម៉ូតូកំពុងនាំទៅសាកសួរហើយឈានទៅរកចាប់ខ្លួនក្មេងទំនើងទាំង២ក្រុមនេះអនុវត្តន៍តាមច្បាប់៕