ព័ត៌មានជាតិ

ក្មេងទំ​នើង ​៥នាក់ ដែល​តែងតែ​បង្កហិង្សា ​បង្កអ​ស​ន្តិសុ​ខដ​ល់សង្គម ត្រូវកងរាជ​អាវុធ​ហត្ថ​ចាប់​ឃាត់ខ្លួន​ បញ្ជូន​ទៅ​កាន់តុលា​កា​រខេត្តបន្ទា​យមានជ័យ

(បន្ទាយមានជ័យ )៖ ដោយទទួល​បា​នបទបញ្ជារ​ពីលោ​កឧត្តមសេនី​យ៍ត្រី ​បោន ប៊ិន មេបញ្ជា​ការក​ងរាជអា​វុធហត្ថខេត្ត និងមានការសម្របស​ម្រួលនី​តិវិធីពីឯកឧត្តម​ កើត វណ្ណារ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូងខេត្ត ក្រោយ​ពីមា​នស​កម្មភាពក្មេងទំនើងបង្ក​ហិង្សា ​កាលពី​ថ្ងៃ​ទី៣១ ខែសីហា ឆ្នាំ២០​២៣ នៅចំណុ​ចភូមិ​គោរដ្ឋាន​ សង្កាត់អូរ​អំបិល ក្រុងសិរីសោភ័ណ កម្លាំង​មូលដ្ឋាន​កងរាជអា​វុធហត្ថក្រុង​សិរី​សោភ័ណ ដឹកនាំដោយលោ​ក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ​កងរ​ជអាវុ​ធហត្ថក្រុង បានដឹកនាំ​កងកម្លាំង ចុះស្រាវជ្រាវ​រហូ​តឈា​នដល់​ការឃា​ត់ខ្លួនក្មេងទំនើង បាន​ជា​បន្តបន្ទា​ប់សរុបចំនួន៥នាក់ ក្នុងចំណោមបក្ខពួក​ជាច្រើននាក់ កាល​ពីវេ​លាម៉ោ​ង១៤និង៣​៥នាទីថ្ងៃទី០​១ ខែក​ញ្ញា ឆ្នាំ២០​២៣។

លោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាកា​រមូលដ្ឋាន​កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បាន​ឲ្យដឹងថា ក្មេងទំនើងទាំង៥​នាក់រួមមាន៖

.ឈ្មោះ វណ្ណ វិសាល (ហៅយ៉ា) ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិគោរដ្ឋាន សង្កាត់អូរអំ​បិល ក្រុងសិរីសោភ័ណ។

.ឈ្មោះ នេត នូ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិគោរដ្ឋាន សង្កាត់អូរអំ​បិល ក្រុងសិរីសោភ័ណ។

.ឈ្មោះ ហឿម គឹមហាវ (ហៅហួរ) ភេទប្រុស អាយុ១៦ឆ្នាំ បច្ចុប្បន្ននៅភូមិភ្នំកន្ទួត សង្កាត់កំព​ង់ស្វាយ ក្រុងសិរី​សោភ័ណ ។

.ឈ្មោះ សែត ប៊ុនយ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិសែសិន សង្កាត់​អូរ​អំបិល ក្រុងសិរីសោភ័ណ។

.ឈ្មោះ ធូ សំណាង(ដែន) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិគោរដ្ឋាន សង្កាត់​អូរអំបិល ក្រុងសិរីសោភ័ណ។

លោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បន្តថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ មានករណី​ហិង្សា​ដោយចេតនា បានកើ​តឡើងនៅតាម​បណ្តោយផ្លូវជា​តិលេខ៥ មុខសាលាបឋមសិក្សាគោរដ្ឋាន ស្ថិត​នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ដែលបង្កឡើង​ដោយជនសង្ស័យចំនួន០២ក្រុម មាន​គ្នាប្រហែ​ល១២នាក់ បានធ្វើស​កម្មភាព​ដេញវៃ និងយកដុំថ្ម មួកសុវត្ថភាព គប់គ្នា​ទៅវិញ​ទៅមកបង្ក​ភាពអណា​ធិបតេយ្យ និងបង្កអសន្តិសុខ​នៅមូលដ្ឋាន។ ក្រោយពីទទួលបានព័ត៌មាន និង​ទទួល​បានបទបញ្ជាពី​លោកឧត្តម​សេនីយ៍ត្រី មេបញ្ជាការ​កងរាជអា​វុធហត្ថខេត្ត លោកបា​នដឹកនាំកម្លាំងមូល​ដ្ឋានចុះប្រតិបត្តិការ ​និងធ្វើការស្រា​វជ្រាវភ្លាមៗ រហូត​ឃាត់ខ្លួនបា​នជនសង្ស័យ​ជាបន្តបន្ទាប់ សរុបចំនួន០​៥នាក់ នៅចំ​ណុចបន្ទប់ជួល ស្ថិតនៅ​ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរី​សោភ័ណ នាំមកកាន់មូលដ្ឋានដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីតិវិធី ។ ក្នុងចំ​ណោមក្មេងទំនើងទាំង៥នាក់ កម្លាំងកងរាជអា​វុធហត្ថបានធ្វើតេ​ស្តទឹក​នោមរកសារធាតុញៀន ឃើញ​មា​នចំនួន០៤​នាក់ផង​ដែរ។

ក្រោ​យឃាត់ខ្លួន និងសួរចម្លើយ ក្មេងទំនើងទាំង០​៥នាក់ ខាងលើបានឆ្លើយ​បដិសេដថា ពួកខ្លួនមិ​នបានចូ​លរួមប្រ​ព្រឹត្តសកម្មភាព​កាលពីថ្ងៃទី៣១ ខែសី​ហានោះទេ គឺក្រុមO​MB ​អូរអំបិល ជាអ្ន​កបង្ក​ហិង្សា។ តែក្មេងទំនើងខាងលើ​បានទ​ទួលស្គាល់​ថា កាលពីយប់ថ្ងៃទី២៦ ខែ​សីហា ឆ្នាំ២០២៣ ក្រុមរប​ស់ខ្លួន BTK (ក្រុមបឹ​ងត្រកួន) រួមជាមួយក្រុម KRK(ក្រុមការ៉េមកី) និង​ក្រុមវិទ្យាល័យ សម្តេ​ចឪ ពិតជា​បានមា​នជម្លោះ​ឈាន​ដល់ការប្រើហិង្សាគ​ប់ទៅលើ ក្រុមOMB (ក្រុមអូរអំបិល) ដែល​ជាគូជម្លោះ​ពិតប្រាកដមែន ហើយក្រុម​ខាងលើគឺតែង​តែបង្កអសន្តិ​សុខក្នុងភូមិសាស្ត្រក្រុងសិ​រីសោភ័ណជាញឹ​កញាប់។ រាល់​ពេលក្រុម​ខាង​លើបង្ក​របញ្ហា ក្រុមខ្លួនគឺមិន​ប្ដឹងស​មត្ថកិច្ចនោះទេ គឺ​ចាំ​សងសឹក​គ្នាទៅវិញទៅមក។

លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រាបបទល្មើស បានឱ្យដឹងថា បច្ចុប្បន្នជន ក្មេងទំនើង ទាំង៥នាក់ ត្រូវបានក​ម្លាំងការិយា​ល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសា​លាដំបូងខេត្ត នាចុងសប្តាហ៍នេះ ដើម្បីចាត់ការតាមនីតិវិធី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button